ឪពុកម្តាយ និងអ្នកថែក្មេងអាចចម្លងបាក់តេរីបង្កបញ្ហាពុកធ្មេញដល់ទារកតូចៗបានតាមរយៈទឹកមាត់ ការឲ្យញ៉ាំអាហារ និងស្លាបព្រា។ អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បញ្ហាពុកធ្មេញក៏អាចកើតឡើងដែរនៅពេលដែលធ្មេញ និងអញ្ចាញរបស់ទារកទើបនឹងកើតប៉ះពាល់នឹងសារធាតុរាវ ឬអាហារផ្សេងៗក្រៅពីទឹករយៈពេលយូរ ដូចជាង នៅពេលទារកគេងបៅទឹកដោះគោកំប៉ុង ឬទឹកផ្លែឈើច្រើនដង។ 

ខាងក្រោមនេះគឺជារបៀបដែលអាចជួយបង្ការធ្មេញពុកលើទារកតូចៗបាន៖

  • ចូរធ្វើការថែរក្សាមាត់ធ្មេញអ្នកឲ្យបានល្អ ទោះបីជាមុនពេលទារកកើតក៏ដោយ។ វាគឺជារឿងសំខាន់ដែលត្រូវទៅជួបពេទ្យធ្មេញដើម្បីសម្អាតមាត់ខណៈពេលមានផ្ទៃពោះ
  • មិនខ្វល់ថាអ្នកជ្រើសរើសយកការបំបៅដោះ ឬម្សៅទឹកដោះគោទេ ចូរយកចិត្តទុកដាក់ឲ្យបានល្អចំពោះធ្មេញរបស់កូនចាប់ពីថ្ងៃទីមួយដែលគេបៅ
  • ឲ្យកូនបៅ ឬញ៉ាំអាហារលើគ្រែចោលឡើយ។ រឿងនេះមិនគ្រាន់តែធ្វើឲ្យធ្មេញកូនប៉ះពាល់នឹងជាតិស្ករទេ តែក៏ប្រហែលជាធ្វើឲ្យកូនប្រឈមនឹងការបង្ករោគនៅត្រចៀក និងខក់ដែរ(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
  • ចូរបង្រៀនកូនឲ្យចេះញ៉ាំទឹកចេញពីពែងធម្មតាឲ្យបានលឿនតាមតែអាចធ្វើបាន ជាពិសេសនៅអាយុ ១៥ខែ
  • ចូរកាត់បន្ថយការឲ្យកូនញ៉ាំរបស់ផ្អែមៗ ឬអាហារស្អិតជាប់ធ្មេញ
  • ចូរចៀសវាងទឹកផ្លែឈើណាដែលមានជាតិស្ករច្រើន
  • ចូរណាត់ជួបពេទ្យធ្មេញដើម្បីពិនិត្យធ្មេញកូនមុនពេលគេអាយុបានមួយឆ្នាំ៕