យុវវ័យដែលកើតគំនិតអវិជ្ជមានចំពោះរូបសម្បត្តិខ្លួនឯង ច្រើនតែតែមិនមានអារម្មណ៍ថាខ្លួនឯងអាចចូលរួមក្នុងសង្គមរស់នៅ មានការអភិវឌ្ឈន៍ខាងផ្លូវកាយ និងផ្លូវចិត្តល្អឡើយ។ អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ឪពុកម្តាយអាចជួយជំរុញដល់ការមានគំនិតវិជ្ជមានចំពោះរូបសម្បតិ្តកូនៗខ្លួនឯងបាន តាមរយៈធ្វើខ្លួនជាគំរូដ៏ល្អខ្លួនឯង។ មានន័យថា ពួកគេគួរតែញ៉ាំអាហារដែលផ្តល់សុខភាព និងហាត់ប្រាណជាទៀងទាត់។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗបន្ថែមទៀត៖

  • ជួយកូនឲ្យយល់ដឹងថា ការឡើងទម្ងន់គឺជាផ្នែកមួយធម្មតានៃការធំធាត់ ជាពិសេសក្នុងពេលពេញវ័យ
  • ចូរចៀសវាងការនិយាយអវិជ្ជមានចំពោះអាហារ ទម្ងន់ និងទំហំរាងកាយ និងរូបរាង
  • ចូរអនុញ្ញាតិឲ្យកូនអ្នកធ្វើការសម្រេចចិត្តចំពោះអាហារ។ ឪពុកម្តាយគួរតែបង្កើតជម្រើសដែលផ្តល់សុខភាពល្អឲ្យបានច្រើន(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
  • ចូរធ្វើការសរសើរកូនខ្លួនឯងចំពោះការខិតខំប្រឹងប្រែង ការមានដុង ការទទួលបានជោគជ័យ និងតម្លៃរបស់ខ្លួន
  • ចូរតមការមើលទូរទស្សន៍កុំឲ្យច្រើនម៉ោងពេក។ នៅពេលកូនមើលទូរទស្សន៍ ចូរមើលជាមួយគេ ហើយពិភាក្សាទៅលើបញ្ហានៃរូបសម្បត្តិនានា
  • ចូរលើកទឹកចិត្តកូនឲ្យធ្វើទៅតាមគោលការរបស់សាលា និងប្រឆាំងការរើសអើងផ្លូវភេទ ជាដើម
  • ចូរនិយាយដោយបើកចំហរជាមួយកូនឲ្យបានច្រើនទាក់ទងនឹងរូបសម្បតិ្ត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង