ដង្កូវ​ស៊ី​ធ្មេញ​គឺជា​ជំងឺ​មួយ​ដែល​បំផ្លាញ​ជាលិកា​ធ្មេញ​។ ធ្មេញ​គឺជា​សរីរាង្គ​មួយ ផ្សំ​ឡើង​ពី​សារធាតុ​រឹង​មួយបែប​ហៅថា​ភ្លុក​ធ្មេញ​ឬ​ដង់​ទីន ដែល​រុំ​ព័ទ្ធ​ទៅ​ដោយសា​ច់រឹង​ង​រលោង​នៃ​ធ្មេញ ហៅ​ថា​កាចា​។ ផ្នែក​ខាង​ក្នុង​របស់​ធ្មេញ​មាន​ប្រហោង​មួយ​ពោរពេញ​ទៅដោយ​បណ្តូល​ធ្មេញ ដែល​ជា​ជាលិកា​មួយ​មាន​កោសិកា​ជា​សរសៃ​។​


​ដង្កូវ​ស៊ី​ធ្មេញ​គឺជា​បាតុភូត​មួយ​ដែល​ធ្វើឱ្យ​ជាលិកា​រឹង​របស់​ធ្មេញ​បាត់បង់​អស់​ជាតិ​រ៉ែ អាស្រ័យ​ដោយ​វត្តមាន​របស់​អាស៊ីត​ដែល​កើតចេញ​ពី​ជាតិ​ស្ករ​នៅក្នុង​ចំណីអាហារ រួមផ្សំ​ជាមួយ​នឹង​ការ​មាន​បាក់តេរី​ខ្លះ ផងដែរ​។ តាមពិតទៅ របបហូបចុក​ចំណីអាហារ​គឺជា​មូលហេតុ​ធំជាងគេ​នៅក្នុង​ការធ្វើ​ឱ្យមាន​ដង្កូវ​ស៊ី​ធ្មេញ​។​


​តទៅ​នេះ​គឺជា​វិធី​មួយ​ចំនួន ដែល​អាច​ជួយ​ឱ្យ​ដើម្បី​ជៀសវាង​កុំឱ្យ​ដង្គុ​វស៊ី​ធ្មេញ​បាន​៖
១- ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​
​គេ​បាន​ធ្វើ​ការសិក្សា​ទៅលើ​មនុស្ស​ចំនួន​១៤៥​នាក់ ដែល​មាន​វ័យ​មធ្យម​៧១​ឆ្នាំ អស់​ពេល​៥​ឆ្នាំ​។ គេ​ចែក​មនុស្ស​ទាំងអស់​នោះ​ជា​២​ក្រុម រួច​គេ​ផ្តល់​ជាតិ​កាល់ស្យូម​(១​ក្រាម​ក្នុង​១​ថ្ងៃ​)​និង​វីតាមីន​D ឱ្យ​ក្រុម​ទី​១ ឯ​ក្រុម​ទី​២​វិញ​គេ​ផ្តល់​តែ​ម្សៅ​គ្មាន​ជាតិ​ថ្នាំ​។ ពីរ​ឆ្នាំ​ក្រោយមក គេ​សង្កេតឃើញថា​ក្រុមទី​១​មាន​អត្រា​ខូចខាត​ធ្មេញ​តិច​ជាង​ក្រុមទី​២​ចំនួន​៤០%​។​
 

២- ញ៉ាំ​ចំណី​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​K និង​D
វីតាមីន​K និង​D​នេះ​មាន​តួនាទី​ជួយ​សម្រួល​មេតាបូលីស​ជាតិ​កាល់ស្យូម ហើយ​ធ្វើឱ្យ​ធ្មេញ​រឹង​ឡើង​។ ក៏​ប៉ុន្តែ​ដើម្បី​ឱ្យ​វីតាមីន​K មាន​ប្រសិទ្ធភាព វា​ទាល់តែ​មាន​វត្តមាន​របស់​វីតាមីន​D និង​ជាតិ​កាល់ស្យូម ផងដែរ​។ និយាយ​ឱ្យ​ខ្លី​ទៅ គឺ​គេ​ត្រូវ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ​។​
 

៣- កាត់បន្ថយ​ការ​ញ៉ាំ​គ្លុយ​ស៊ីត និង​ស្ករ​
ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា​វា​មាន​ទំនាក់ទំនង​គ្នា​រវាង​ការ​ញ៉ាំ​គ្លុយ​ស៊ីត ជាមួយ​នឹង​ជំងឺ​ដង្កូវ​ស៊ី    ធ្មេញ​។ គេ​បាន​រកឃើញថា​គ្លុយស៊ីត​ចូលចិត្ត​បង្កប់ខ្លួន​នៅ​ចន្លោះ​ធ្មេញ រួច​បង្ក​ទៅ​ជា​ដង្កូវ​ស៊ី​ធ្មេញ​។ ម្យ៉ាងទៀត ការ​ញ៉ាំ​ចំណីអាហារ​ជាប់ៗ​គ្នា​បង្កើន​ចំនួន​បាក់តេរី ដែល​ធ្វើឱ្យ​គ្លុយស៊ីត​ផ្អូម​ជូរ ទៅ​ជា​អាស៊ី​តទៅ​។​
​ចំពោះ​ការ​ញ៉ាំ​ស្ករ​វិញ វា​ក៏​បង្ក​ឱ្យមាន​ដង្កូវ​ស៊ី​ធ្មេញ​ដែរ​។​
 

៤- ផឹកទឹក​
ទឹក​សំខាន់​ណាស់​ចំពោះ​សព៌ាង្គ​កាយ​។ ទឹក​ក៏​ជួយ​ធ្វើ​ឱ្យ​ចំណែក​របស់​ចំណី​អាហារ​ដែល​នៅ​សេសសល់​ក្នុង​មាត់​ឆាប់​រលាយ និង​បន្សាប​ជាតិ​អាស៊ីត ផងដែរ​។ គេ​ត្រូវ​ផឹកទឹក​ឱ្យបាន​យ៉ាងតិច​៦​កែវ​ក្នុង​១​ថ្ងៃៗ​។​

៥- ញ៉ាំ​ស៊ុប​បន្លែ​
ស៊ុប​ជួយ​ឱ្យ​រាងកាយ​រក្សាបាន​នូវ​លំនឹង​អាហារូបត្ថម្ភ និង​កាត់បន្ថយ​ការឡើង​ធាត់​។ ត្រូវ​ឧស្សាហ៍​ញ៉ាំ​ស៊ុប​បន្លែ ដែល​សម្បូរ​ទៅដោយ​វីតាមីន​K និង​D ដើម្បី​ធ្វើឱ្យ​ធ្មេញ​រឹង ជៀសវាង​ដង្កូវ​ស៊ី​ធ្មេញ​។​
 

៦- ដុស​ធ្មេញ​២​ដង​ក្នុង​១​ថ្ងៃ​
ដុសធ្មេញ​សំខាន់​ណាស់​ក្នុង​ការជៀសវាង​កុំឱ្យ​មាន​ដង្កូវ​ស៊ី​ធ្មេញ​។ តែ​ត្រូវ​ឧស្សាហ៍​ប្តូរ​ច្រាស​ផង យ៉ាងហោចណាស់​៣​ខែម្តង ឬ​នៅ​ពេល​ណា​ដែល​សរសៃ​ច្រាស​លែង​ត្រង់​ស្មើគ្នា​ហើយ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង