ជំងឺស្អូចគេហៅម្យ៉ាងទៀតថា កញ្ជ្រឹលអាឡឺម៉ង់ ដែលជាជំងឺឆ្លងដ៏សាហាវមួយបង្កឡើងដោយវីរុស ដែលយើងសម្គាល់ដឹងតាមរយៈកន្ទួលក្រហមៗលើស្បែក។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺនេះ បណ្តាលមកពីវីរុសខុសគ្នាពីវីរុសជំងឺកញ្ជ្រឹល ហើយក៏មិនឆ្លង និងធ្ងន់ធ្ងរដូចជំងឺកញ្ជ្រឹលដែរ។

ជំងឺស្អូចគឺជាការបង្ករោគដ៏តិចតួចមួយ។ នៅពេលអ្នកឆ្លងជំងឺនេះ អ្នកច្រើនតែមានប្រព័ន្ធ ភាពស៊ាំប្រឆាំងនឹងជំងឺនេះបានមួយជីវិតតែម្តង។ ស្ត្រីខ្លះដែលមានជំងឺស្អូចតែងធញលាប់មានអាការៈរលាកសន្លាក់នៅម្រាមដៃ កដៃ និងជង្គង់ ដែលជាទូទៅវានឹងជាទៅវិញក្នុងរយៈពេលមួយខែក្រោយ។ អ្វីដែលកម្រនោះគឺថា ជំងឺស្អូចអាចធ្វើ ឱ្យមានជំងឺអំបៅអំបែក ឬរលាកខួរក្បាលទៀត។
ទោះបីជាយ៉ាងណាក៏ដោយបើសិនជាអ្នក ឬកូនអ្នកមានជំងឺស្អូចហើយនោះ អ្នកគួរតែធ្វើរឿងដូចខាងក្រោមនេះ៖
- គេងឱ្យបានច្រើនតាមតែអាចធ្វើទៅបាន
- ប្រើថ្នាំបញ្ចុះកម្តៅ និងបំបាត់ការឈឺចាប់ Acetaminophen (Tylenol)
- ប្រាប់មិត្តភក្តិ ក្រុមគ្រួសារ និងអ្នកធ្វើកាជាមួយ (ជាពិសេសស្ត្រីមានផ្ទៃពោះ) អំពីជំងឺរបស់អ្នកបើសិនជាពួកគេធ្លាប់ប៉ះពាល់នឹងជំងឺនេះ។
- អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយគួរតែចៀសវាងការជួប ឬទាក់ទងអ្នក
- ប្រាប់សាលារៀនថាកូនអ្នកចេញជំងឺស្អូចហើយ៕