​ការ​ក្តៅខ្លួន​គឺជា​ការកើនឡើង​សីតុណ្ហភាព​ក្នុង​រាងកាយ ហើយ​វា​ក៏​អាច​ជា​សញ្ញា​នៃ​ការបង្ក​រោគ ឬ​ជំងឺ​ណាមួយ​ក្នុង​ខ្លួន​ដែរ​។ ជា​មធ្យម​កម្តៅ​ក្នុង​ខ្លួន​គឺ ៣៧​អង្សារ ដូច្នេះ​បើ​ឡើង​ខ្ពស់​ជាង​នេះ មានន័យថា​ជា​ការ​ក្តៅខ្លួន​ហើយ​។


​រោគ​សញ្ញា​មួយ​ចំនួន​ដែល​កើត​ជា​មួយ​ការ​ក្តៅខ្លួន​នោះ​មានដូចជា ឈឺក្បាល បែក​ញើស ក្រហាយ​ភ្នែក ឈឺ​សាច់ដុំ ខ្សោះ​ជាតិ​ទឹក មិន​ឃ្លាន​អាហារ ឈឺ​រាងកាយ និង​ខ្សោយ​។ ការ​ក្តៅខ្លួន​ខ្លាំង​ជា​មធ្យម​ពី ៣៩ ទៅ ៤១​អង្សារ ហើយ​អាច​នឹង​មាន​បញ្ហា​ដូចជា នៅ​មិន​សុខ​ក្នុង​ខ្លួន រវើរវាយ និង​វង្វេងវង្វាន់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ នៅពេល​សីតុណ្ហភាព​រាងកាយ​នៅ ៣៨​អង្សារ ចំពោះ​ក្មេង ឬ​ទារក​ទើប​នឹង​កើត​នោះ យក​ល្អ​គួរតែ​នាំ​គេ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភា្ល​ម​ទៅ ជាពិសេស​បើសិនជា​ការ​ក្តៅខ្លួន​នោះ​មាន​ជាប់ទាក់ទង​នឹង​អាការៈ​ឡេះឡាស់ មិន​ឃ្លាន​អាហារ ឬ​ឈឺបំពង់ក​។


​មាន​វិធីសាស្ត្រ​ច្រើនណាស់​ដែល​អាច​ព្យាបាល​ការ​ក្តៅខ្លួន​ដោយ​ខ្លួនឯង​។ បើសិនជា​ការ​ក្តៅខ្លួន​នៅតែ​បន្ត​ជាប់​ច្រើនជាង ពីរ​បី​ថ្ងៃ ឬ​ធ្វើឱ្យ​អ្នក​មិន​មាន​ផាសុខភាព យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ សម្រាប់​ក្មេង គួរតែ​នាំ​គេ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅ​ពេល​ក្តៅខ្លួន​ដល់​ខ្ពស់ជាង ៣៧​អង្សារ​។ ការព្យាបាល​ដោយ​ខ្លួនឯង​អាច​ធ្វើ​ជាមួយ​នឹង​ការព្យាបាល​ដោយ​គ្រូពេទ្យ​ដែរ​ដើម្បី​បន្ថយកម្តៅ ឬ​ព្យាបាល​មូលហេតុ​របស់​វា​។

​សម្រាប់​ក្មេង​៖ ចូរ​ជ្រលួក​កន្សែង​ក្នុង​ទឹករួច​ពួត​ឱ្យ​ស្ងួត បន្ទាប់មក​ដាក់​ស្អំ​លើ​ថ្ងាស​របស់​ក្មេង​។ ចូរ​ផ្លាស់ប្តូរ​កន្សែង​នោះ​ជាមួយនឹង​ការជ្រលួក​ក្នុង​ទឹក​ក្តៅ​ឧ​ណ្ហៗ​ជា​រៀងរាល់ ៥​នាទី​ម្តង​។


​វិធី​ព្យាបាល​អាការៈ​ក្តៅខ្លួនដ៏​ល្អ​បំផុត​នោះ​អាច​ជា​ការ​ញ៉ាំ​តែ​ខ្ញី ព្រោះ​ខ្ញី​អាច​កាត់បន្ថយ​ការ​រលាក និង​ការបង្ក​រោគ ព្រមទាំង​ឱ្យ​រាងកាយ​បែកញើស​ដើម្បី​បន្ថយកម្តៅ​។ ខ្ញី​ក៏​អាច​ប្រើ​ព្យាបាល​ការ​ក្តៅខ្លួន​ដែល​បណ្តាល​មកពី​ការ​រលាក​បំពង់ក និង​តឹង​ច្រមុះ​ដែរ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង