តើ​ថ្នាំ​សម្រក​ទម្ងន់​ពិតជា​មាន​ប្រសិទ្ធភាព​មែនឬ​?

​នៅពេល​ដែល​អ្នក​បន្ថយ​ការ​ញ៉ាំ និង​គួបផ្សំ​ជាមួយនឹង​លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ​, ថ្នាំ​សម្រក​ទម្ងន់​អាច​ជួយ​អ្នក​ដែល​ធាត់​អោយ​ប្រែក្លាយជា​ស្រក​ទម្ងន់​ពិតមែន​។ អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​អាច​មិន​មាន​អារម្មណ៍​ឃ្លាន ឬ​ពួក​គេ​មាន​អារម្មណ៍​ថា​ឆ្អែត​បន្ទាប់ពី​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​មួយ​តិច​ក៏ដោយ​។​

តើ​ប្រភេទ​ថ្នាំ​សម្រក​ទម្ងន់​អ្វី​ដែល​មាន​លក់​នោះ​?

​ថ្នាំ​សម្រក​ទម្ងន់​រួមមាន diethylpropion, benzphetamine, phendimetrazine, phentermine, mazindol, sibutramine និង​orlistat​។ Orlistat មាន​ប្រសិទ្ធភាព​ដោយ​រក្សា​ខ្លួន​របស់​អ្នក​ពី​ការកម្ទេច​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ដែល​អ្នក​ញ៉ាំ​។ ប្រភេទ​ថ្នាំ​សម្រក​ទម្ងន់​ដទៃទៀត​ត្រូវបាន​គេ​ជឿ​ថា​វា​មាន​ប្រសិទ្ធភាព​ដោយ​បន្ថយ​ចំណង់​នៃ​ការ​ញ៉ាំ​អាហារ​។​

​ទោះបីជា​ថ្នាំ​បន្ថែម​សម្រាប់​ការ​សម្រក​ទម្ងន់​នេះ​ផ្សំ​ពី ephedra, ephedrine ឬ​កាហ្វេ​អ៊ី​ន​ដែល​អាច​ទិញ​បាន​ដោយ​គ្មាន​វេជ្ជបញ្ជា​ក៏ដោយ​, តែ​វា​មិន​ត្រូវបាន​គេ​ដឹងថា​តើ​ថ្នាំ​ទាំង​នេះ​មាន​សុវត្ថិភាព​ឬ​យ៉ាងណា​នោះ​ទេ​។ វា​ជា​រឿង​សំខាន់​ដើម្បី​និយាយ​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​ប្រសិនបើ​អ្នក​កំពុង​តែពិចារណា​លេបថ្នាំ​សម្រក​ទម្ងន់ ឬ​ប្រសិនបើ​អ្នក​បាន​លេប​វា​រួចរាល់​ហើយ​នោះ​។​

​តើ​ថ្នាំ​សម្រក​ទម្ងន់​ដែល​មាន​វេជ្ជបញ្ជា​ត្រូវបាន​គេ​ប្រើប្រាស់​ទៅលើ​អ្នក​ដែល​លើស​ទម្ងន់​បន្តិច​មែន​ទេ​?

​ទេ​។ ថ្នាំ​សម្រក​ទម្ងន់​គឺ​សម្រាប់​តែ​លើ​អ្នក​ដែល​ធាត់​ខ្លាំង​ប៉ុណ្ណោះ​។ ភាគច្រើន​នៃ​ថ្នាំ​នេះ​ត្រូវបាន​គេ​សម្គាល់​ទៅលើ​អ្នក​ដែល​មាន​លើស​ទម្ងន់​ ២០% ឬ​លើស​ពី​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​តែ​ប៉ុណ្ណោះ​។ ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​គឺជា​រង្វាស់​មួយ​នៃ​ទម្ងន់ និង​កម្ពស់​របស់​អ្នក​។ គ្រូពេទ្យ​អាច​ប្រាប់​អ្នក​ថា​តើ​ថ្នាំ​សម្រក​ទម្ងន់​នេះ​អាច​មាន​សារៈប្រយោជន៍​សម្រាប់​អ្នក​ឬ​យ៉ាងណា​។​

តើ​មាន​ផលប៉ះពាល់​អ្វី​ទេ​ពី​ការប្រើប្រាស់​ថ្នាំ​សម្រក​ទម្ងន់​នេះ​?

​ប្រាកដ​ណាស់​, មាន​ផលប៉ះពាល់​ដែល​ត្រូវបាន​ផ្សារ​ភ្ជាប់​នឹង​ថ្នាំ​សម្រក​ទម្ងន់​នេះ​។ ផលប៉ះពាល់​ជា​ទូទៅ​អាច​រួមមាន៖

–          តក់ស្លុត​

–          ឆាប់​ខឹង​

–          ឈឺក្បាល​

–          ស្ងួត​មាត់​

–          ចង្អោ​រ​

–          ទល់​លាមក​

–          ឈឺ​ពោះ​

–          រាគ​

–          បញ្ហា​នៃ​ការ​គេង​(​ដូចជា​គេង​មិន​លក់ និង​យល់សប្តិ​ច្រើន​)

Orlistat អាច​បណ្តាល​អោយ​ផោម​ញឹក ឬ​មិន​អាច​គ្រប់គ្រង​ចលនា​នៃ​ការបត់​ជើងបាន​, រាគ និង​លាមក​អន្ធិលៗ​។ បរិមាណ​ដ៏​តិច​នៃ Orlistat ដែល​អាច​ទិញ​ដោយ​គ្មាន​វេជ្ជបញ្ជា​នោះ​គឺ​អាច​ធ្វើទៅបាន​។ ក្នុង​ខែ ឧសភា ឆ្នាំ​២០១០, សមាគមន៍​ចំណីអាហារ និង​ឪ​សថ​អាមេរិក​បាន​ផ្សាយ​ការព្រមាន​ថ្មី​អំពី​ការប្រើប្រាស់​ថ្នាំ​ទោះ​មាន​វេជ្ជបញ្ជា ឬ​គ្មានក្តី​នៃ​ថ្នាំ​Orlistat នេះ​។ ក្នុងករណី​កម្រ​, Orlistat អាច​បណ្តាល​អោយ​មាន​បញ្ហា​ថ្លើម​ធ្ងន់ធ្ងរ​ទៀតផង​។ សូម​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាមៗ​ប្រសិនបើ​អ្នក​បាន​ប្រើ Orlistat ហើយ​សម្គាល់​ឃើញថា​មាន​រោគសញ្ញា​ដូចខាងក្រោម​នេះ៖

–          រមាស់​ស្បែក​

–          ភ្នែក ឬ​ស្បែក​លឿង​

–          ទឹកនោម​ប្រែក្លាយជា​ល្អក​

–          លាមក​ស្លេក​

–          បាត់បង់​ចំណង់​នៃ​ការ​ញ៉ាំ​អាហារ​

–          ឈឺ​ពោះ​

​ជួនកាល ថ្នាំ​សម្រក​ទម្ងន់​ដទៃ​ទៀត​អាចមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ​ដូចជា លើសឈាម​ជាដើម​។ គ្រូពេទ្យ​អាច​ប្រាប់​អ្នក​បន្ថែម​អំពី​ផលប៉ះពាល់​នេះ​។​

តើ​ខ្ញុំ​អាច​ជៀសវាង​ការឡើង​ទម្ងន់​នេះ​យ៉ាងដូចម្តេច​នៅពេលដែល​ខ្ញុំ​ឈប់​ការប្រើប្រាស់​ថ្នាំ​នោះ​?

​មិន​មាន​ការព្យាបាល​ដែល​ស្រួល​សម្រាប់​ការឡើង​ទម្ងន់​នោះ​ទេ​។ ថ្នាំ​សម្រក​ទម្ងន់​អាច​ជួយ​អ្នក​ពី​ជំហាន​ដំបូង​, ប៉ុន្តែ​នៅពេល​ដែល​អ្នក​ឈប់​ប្រើ​វា​, ទម្ងន់​ដែល​បាត់បង់​អាច​នឹង​មាន​ត្រឡប់មកវិញ​។ ដើម្បី​រក្សា​កុំអោយ​ឡើង​ទម្ងន់​, អ្នក​ត្រូវ​តែ​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព និង​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​។ អ្នក​ត្រូវ​តែ​បន្ត​ទម្លាប់​របៀប​នេះ​រហូត​ទោះបីជា​អ្នក​ឈប់​ប្រើ​ថ្នាំ​ក៏ដោយ​។ សូម​ចាំ​ថា ការ​សម្រក​ទម្ងន់ និង​ការរក្សា​វា​អោយ​នៅ​របៀបនេះ​គឺជា​សកម្មភាព​មួយ​យូរអង្វែង​។​

​តើ​ខ្ញុំ​ចាំបាច់​ត្រូវតែ​ប្រើ​ថ្នាំ​សម្រក​ទម្ងន់​នេះ​មែន​ទេ​ដើម្បី​សម្រក​ទម្ងន់​?

​ទេ​។ ប្រសិនបើ​អ្នក​សម្រេច​ថា​ថ្នាំ​សម្រក​ទម្ងន់​មិន​សាក​សម​សម្រាប់​អ្នក​, អ្នក​អាច​នៅ​តែ​ទៅ​ដល់​ការ​សម្រក​ទម្ងន់​នេះ​។ វា​ជា​រឿង​សំខាន់​ដើម្បី​ធ្វើអោយ​រីកចម្រើន​នៃ​ទម្លាប់​នៃ​ការ​ញ៉ាំ​, ប៉ុន្តែ​សូម​កុំ​រំពឹង​ទុក​ទៅនឹង​ការប្រែប្រួល​អ្វី​នៅ​កណ្តាល​អាធ្រាត​អោយសោះ​។ សូម​ចាប់ផ្តើម​ដោយ​គ្រប់គ្រង​ខ្លួន​អ្នក​ទៅ​នឹង​ការ​ញ៉ាំ​ដោយ​មិន​ធ្វើ​អ្វី​ផ្សេង​ក្នុងអំឡុងពេល​តែមួយ​។ ឧទាហរណ៍​, សូម​កុំ​ញ៉ាំ​ស្របពេល​ដែល​អ្នក​មើល​ទូរទស្សន៍​នោះ​។ សំដៅ​ទៅ​លើ​ការ​ញ៉ាំ​តែមួយ​មុខ​គត់​បាន​ហើយ​។ សូម​ញ៉ាំ​វា​យឺតៗ​។​

​បន្ទាប់មក​, សូម​ផ្លាស់ប្តូរ​នូវ​អ្វី និង​បរិមាណ​ដែល​អ្នក​ញ៉ាំ​។ គ្រូពេទ្យ​អាចជួយ​អ្នក​បង្កើត​នូវ​គម្រោង​នៃ​អាហារ​ដែល​មាន​កាឡូរី​ទាប​ដែល​នឹង​ជួយ​អ្នក​អោយ​ស្រក​ទម្ងន់​។​

​វា​ជា​រឿង​សំខាន់​ដើម្បី​អោយ​ខ្លួន​ក្លាយ​ជា​សកម្ម​នោះ​។ គោលដៅ​ដ៏​ល្អ​សម្រាប់​មនុស្ស​គឺ​ធ្វើ​លំ​ហាត់ប្រាណ​យ៉ាងតិចណាស់​៣០​នាទី​, ៤ ទៅ​៦​ដង​ក្នុង​មួយ​សប្តាហ៍​។ លំ​ហាត់ប្រាណ​ទៀងទាត់​ជួយ​អ្នក​អោយ​ដុត​កាឡូរី​បាន​លឿន​, ទោះបីជា​អ្នក​នៅ​អង្គុយ​មួយកន្លែង​ក៏ដោយ​។ លំ​ហាត់ប្រាណ​ក៏​ជួយ​ដុត​ខ្លាញ់ និង​ធ្វើអោយ​សាច់ដុំ​រឹងមាំ​ផងដែរ​។​

​ការធ្វើ​លំ​ហាត់ប្រាណ​បង្កើន​ចង្វាក់​បេះដូង និង​ជួយ​ដុត​កាឡូរី​។ ការធ្វើ​លំ​ហាត់ប្រាណ​រួមមាន ការ​ហែល​ទឹក​, ដើរ​ញាប់ៗ ឬ​ជិះ​កង់​ជាដើម​។ ការធ្វើ​លំ​ហាត់ប្រាណ​ម្យ៉ាងទៀត​ដូចជា រង់ចាំ​រថ​ភ្លើយ គឺ​ល្អ​ផង​ដែរ​ដោយសារ​តែ​វា​បន្ថែម​ដល់​ម៉ាស​នៃ​សាច់ដុំ​។ សាច់ដុំ​ដុត​កាឡូរី​លឿន​ជាង​ដុត​ខ្លាញ់​។​

​សូម​ប្រាកដ​ថា​ពិនិត្យ​ជាមួយនឹង​គ្រូពេទ្យ​របស់​អ្នក​មុននឹង​អ្នក​ចាប់ផ្តើម​ធ្វើ​លំ​ហាត់ប្រាណ​។ គាត់​អាច​ជួយ​អ្នក​បង្កើត​នូវ​គម្រោង​នៃ​លំ​ហាត់ប្រាណ​ដែល​នឹង​ជួយ​អ្នក​អោយ​ឆាប់​ឈានទៅដល់​គោលដៅ​របស់​អ្នក​ដែល​ចង់បាន​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង