តើសិនជាអ្នកធ្លាប់មានអារម្មណ៍ថា ក្នុងពោះដូចជាមានអ្វីកូរខ្លាំង អ្នកពិតជាដឹងហើយថា ខួរក្បាល និងក្រពះពោះវៀនមានទំនាក់ទំនងគ្នា។ ទំនាក់ទំនងនេះសំខាន់ណាស់សម្រាប់មុខងាររាងកាយដូចជា ការរំលាយអាហារជាដើម។ អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ពេលខ្លះ ទំនាក់ទំនងនេះអាចបង្កជាអាការៈដូចជា ឈឺពោះ ទល់លាមក ឬរាករូសជាដើម។ 

ការទល់លាមករ៉ាំរ៉ៃ រាករូស និងបញ្ហាពោះវៀនផ្សេងៗទៀតប្រហែលជាបង្កឡើងដោយការថប់អារម្មណ៍ ឬស្រ្តេសច្រើនដែរ។ ភាគច្រើនមុខងាររបស់រាងកាយយើងត្រូវបានគ្រប់គ្រងតាមរយៈប្រព័ន្ធសរសៃប្រសាទអូតូម៉ាតិច វាជាទំនាក់ទំនងរវាងខួរក្បាលទៅនឹងសរីរាង្គសំខាន់ៗ។ វាក៏បង្កើតបានជាការទំនាក់ទំនងមួយដែលហៅថា Fight-or-flight សម្រាប់ស្ថានភាពថប់អារម្មណ៍ខ្លាំងម្តង។(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

ជាមួយគ្នានេះដែរ ប្រព័ន្ធសរសៃប្រសាទពោះវៀនដែលពោរពេញទៅដោយសរសៃប្រសាទ ពេលខ្លះត្រូវបានគេចាត់ទុកថាជាខួរក្បាលទីពីរដែរ។ វាមាននាទីធ្វើទំនាក់ទំនងសរសៃប្រសាទពីខួរក្បាលទៅពោះវៀន និងពោះវៀនទៅខួរក្បាលវិញ។ ប្រព័ន្ធសរសៃប្រសាទពោះវៀនក៏ផលិតសារធាតុ Serotonin ច្រើនដែរ សម្រាប់ជួយដល់ការរំលាយអាហារតាមរយៈការធ្វើចលនាសាច់ដុំរលោង និងទ្រទ្រង់ដល់ចលនាអាហារក្នុងពោះវៀនធំ។ 

ក្នុងពេលដែលមានភាពថប់អារម្មណ៍ខ្លាំង អ័រម៉ូនជាច្រើនដូចជា Cortisol, Adrenaline និង Serotonin ប្រហែលជាត្រូវបានខួរក្បាលបញ្ចេញ។ រឿងនេះក៏នឹងបង្កើនចំនួន Serotonin ក្នុងពោះវៀន និងធ្វើឲ្យក្រពះរឹងជាប់ផងដែរ។ បើសិនជាការរឹងជាប់របស់ពោះវៀនកើតឡើងពេញពោះវៀនធំ អ្នកប្រហែលជាជួបបញ្ហារាករូសហើយ។ បើសិនជាការរឹងជាប់នេះកើតឡើងនៅកន្លែងណាមួយនៃពោះវៀនធំការរំលាយអាហារប្រហែលជាកាត់បន្ថយ ហើយបង្កជាការទល់លាមកបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង