ការងូតទឹកជាទៀងទាត់គឺជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការថែរក្សាអនាម័យ មិនខ្វល់ថាអ្នកធ្វើវានៅពេលព្រឹក ឬល្ងាចឡើយ ប៉ុន្តែវានៅតែមានលក្ខណៈមួយខុសគ្នាដដែល។
ការងូតទឹកគួរតែធ្វើឡើងជាទម្លាប់រាល់ថ្ងៃ ប៉ុន្តែអ្នកឯកទេសបានដាក់បម្រាមថា ការងូតទឹកជាមួយសាប៊ូដុះខ្លួនរាល់ថ្ងៃអាចធ្វើឱ្យស្បែកស្ងួតបាន ដូច្នេះយកល្អគួរតែប្រើជែលប្រទាលកន្ទុយក្រពើធម្មជាតិម្តងម្កាលទៅ ហើយពេលខ្លះក៏គួរតែងូតទឹកទទេបានហើយ។
សំណួរសួតថា តើអ្នកគួរតែងូតទឹកនៅពេលណាទៅ? ទម្លាប់ជាច្រើនដែលទាក់ទងនឹងការងូតទឹកច្រើនតែធ្វើទៅតាមទំនៀមទម្លាប់។ ជាស្តែងដូចជា ប្រជាជនជាអាស៊ីច្រើនតែងូតទឹកនៅពេលល្ងាច ខណៈដែលជនជាតិអាមេរិកច្រើនតែងូតទឹកនៅពេលព្រឹក។ តើមួយណាគឺជារឿងត្រឹមត្រូវទៅ? គ្រប់ពេលវេលាទាំងអស់នៃការងូតទឹកតែងមានអត្ថប្រយោជន៍របស់វារៀងៗខ្លួន។
អត្ថប្រយោជន៍នៃការងូតទឹកពេលព្រឹក
ការងូតទឹកនៅពេលព្រឹកគឺមានផលល្អជាងសម្រាប់អ្នកដែលមានស្បែកមានជាតិប្រេងច្រើន និងស្រអាប់ នេះដោយសារតែញើសបង្កើតជាសារធាតុសេបូមនៅពេលយប់ ហើយក៏បន្សល់លើស្បែកដល់ពេលថ្ងៃ ព្រមទាំងអាចបណ្តាលឱ្យស្ទះរន្ធញើសទៀតផង។ ការងូតទឹកនៅពេលព្រឹកព្រលឹមនឹងពង្រឹងដល់របត់ឈាមរត់ បង្កើនចង្វាក់បេះដូង បំបាត់ការតឹងសាច់ដុំ និងល្អបំផុតក្នុងការកាត់បន្ថយអាការៈរឹងកញ្ចឹងក ឬឈឺខ្នង។ ការងូតទឹកនៅព្រឹកព្រលឹមនឹងជួយឱ្យអ្នកស្វាងល្អជាងការញ៉ាំកាហ្វេទៅទៀត។
អត្ថប្រយោជន៍នៃការងូតទឹកពេលល្ងាច
ការងូតទឹកពេលល្ងាចត្រូវបានគេបញ្ជាក់ថាជាវិធីសាស្ត្រទប់ស្កាត់អាការៈគេងមិនលក់ ព្រោះវានឹងជួយបន្ធូរអារម្មណ៍បានល្អតាមរយៈការបញ្ជូនសញ្ញាទៅរៀងកាយដើម្បីបញ្ចេញសារធាតុ Melatonin ដែលជាអ័រម៉ូនជំរុញដល់ការងងុយគេង។ វាក៏ជួយកាត់បន្ថយសម្ពាធឈាម និងស្ត្រេសបានដែរ ដូច្នេះវាពិតជាវិធីសស្ត្រដ៏អស្ចារ្យមួយក្នុងការបន្ធូរអារម្មណ៍ក្រោយពីធ្វើការងារនឿយហត់ពេញមួយថ្ងៃ ឬហាត់ប្រាណរួច។
អត្ថប្រយោជន៍មួយផ្សេងទៀតនៃការងូតទឹកពេលល្ងាចនឹងជួយឱ្យកម្រាលពូក ឬគ្រែរបស់អ្នកស្អាតបានយូរ។ ទោះបីជាអ្នកយល់ថាខ្លួនឯងជាមនុស្សស្អាតបាតយ៉ាងណាក៏ដោយ ក៏ស្បែកនៅតែមានភាពគគ្រិច ជាតិខ្លាញ់សេបូម និងក្អែលកើនឡើងជាប់រហូតដែរ។
ដូច្នេះតើអ្នកសម្រេចចិត្តយ៉ាងណាហើយ? ចុះពេលវេលាណាទៅដែលអ្នកនឹងត្រូវងូតទឹកនៅថ្ងៃស្អែកនេះ ពេលព្រឹក ឬល្ងាច?