វិធីដ៏ល្អបំផុត ដើម្បី រីកលូតលាស់កម្ពស់ ដូចដែលអ្នកចង់បាន គឺគ្រាន់តែថែររក្សាសុខភាពរបស់អ្នកឱ្យល្អ ទទួលទានអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណជាទៀងទាត់ និងគេងឱ្យបានគ្រប់គ្រាន់ផងដែរ។
![](https://www.health.com.kh/wp-content/uploads/2023/01/image-25.png)
អ្នកត្រូវការអាហារូបត្ថម្ភដ៏ល្អ ដើម្បី រីកលូតលាស់ ប៉ុន្តែ កុមារ និងជំទង់ភាគច្រើន អាចទទួលបាន តាមរយៈម្ហូបអាហារ និងភេសជ្ជៈ ដោយមិន ចាំបាច់បំពេញបន្ថែម។
សូមប្រុងប្រយ័ត្ន ចំពោះ ផលិតផលដែលបានអះអាងថា ធ្វើឱ្យកំពស់របស់អ្នកខ្ពស់។ អ្នកអាចរកឃើញ នូវផលិតផលដូចជា ថ្នាំគ្រាប់ ដែលមាននៅក្នុង ហាងលក់ម្ហូបអាហារសុខភាព ដែលនិយាយថា អ័រម៉ូនពន្លូតឆ្អឹង និងធ្វើឱ្យមានការភ្ញោចឱ្យលូត។ ប៉ុន្តែ ទាំងនេះ គឺជាការបោកប្រាស់ ។ អ្នកមិនអាចយកអ័រម៉ូន មកទុកដូចជា ថ្នាំគ្រាប់បានទេ។ ផលិតផលទាំងនេះ មិនអាចធ្វើឱ្យឆ្អឹងរបស់អ្នកលូត ដូចដែលអ្នកគិតទេ ដូច្នេះ អ្នកត្រូវតែមានការប្រុងប្រយ័ត្ន ចំពោះវា។
វេជ្ជបណ្ឌិតចេញវេជ្ជបញ្ជា អាចចាក់អ័រម៉ូនលូតលាស់បាន សម្រាប់បុព្វហេតុជាក់លាក់មួយចំនួន ក្នុងរយៈពេលខ្លី៕