ការញ៉ាំអាហារពេលព្រឹក អាចនាំអោយមានសុខភាពល្អ និងអាចជួយអ្នកក្នុងការសម្រកទម្ងន់។
- កាត់បន្ថយការឃ្លាន ៖ ការបរិភោគអាហារពេលព្រឹកអាចកាត់បន្ថយការឃ្លានរបស់អ្នកក្នុងរយៈពេលយូរ ដែលអាចធ្វើអោយកាន់តែងាយស្រួលក្នុងការជៀសវាងការញ៉ាំច្រើនដងពេក។ ពេលដែលអ្នកមិនញ៉ាំអាហារពេលព្រឹក អ្នកអាចមានអារម្មណ៍ឃ្លាននៅពេលបន្ទាប់ ដែលនឹងនាំអោយអ្នកត្រូវស្វែងរកអាហារមកញ៉ាំយ៉ាងច្រើន។ លើសពីនេះទៀត ការមិនបានញ៉ាំអាហារយូរ ដោយសារតែអ្នករំលងអាហារពេលព្រឹក អាចបង្កើនការឆ្លើយតបរបស់រាងកាយទៅនឹងអាំងស៊ុយលីន (insulin) ដែលនឹងបង្កើនការស្តុកទុកជាតិខ្លាញ់ និងការឡើងទម្ងន់។ ជាការពិតណាស់ ការមិនញ៉ាំអាហារពេលព្រឹកពិតជាបង្កើនហានិភ័យនៃការធាត់យ៉ាងពិតប្រាកដ។
- ជម្រើសដែលមានសុខភាពល្អ ៖ អ្នកនឹងមានសុខភាពល្អ ដោយការបរិភោគអាហារពេលព្រឹកជាទៀងទាត់។ ពេលអ្នកបរិភោគអាហារពេលព្រឹក អ្នកទំនងជាអាចញ៉ាំអាហារដែលមានសុខភាពល្អ មានជីវជាតិ និងមានជាតិខ្លាញ់ទាប។ ពេលដែលអ្នករំលងមិនញ៉ាំអាហារពេលព្រឹក អ្នកទំនងជានឹងរំលងការញ៉ាំផ្លែឈើ និងបន្លែផងដែរ។
- ទទួលបានថាមពលបន្ថែម ៖ ការបរិភោគអាហារពេលព្រឹកអាចផ្តល់អ្នកនូវថាមពលបង្កើនសកម្មភាពរាងកាយក្នុងអំឡុងពេលថ្ងៃ។ អាហារពេលព្រឹកដែលមានសុខភាពល្អធ្វើអោយរាងកាយរបស់អ្នកពោរពេញដោយថាមពល និងបំពេញមកវិញនូវជាតិស្ករដែលផ្គត់ផ្គង់ថាមពលដល់សាច់ដុំបានភ្លាមៗ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855