ផ្លែ​ខ្នុរ​គឺជា​ផ្លែ​ឈើ​ដែល​មាន​ក្លិនក្រអូប និង​មាន​ដើម​កំណើត​ចេញពី​ភាព​ខាងលិច​និង​ខាង​ត្បូ​ន​ប្រទេស​ឥណ្ឌា​, បង់​ក្លា​ដេ​ស​, ហ្វី​លី​ពី​ន និង ស្រី​លង្កា​។ កម្ពុជា​យើង​ក៏​សម្បូរ​ខ្នុរ​ដែរ​។​ទោះបីជា​មនុស្ស​ជា​ច្រើន​ដែល​ទទួលទាន​ផ្លែ​ខ្នុរ​ដោយសារ​តែ​រសជាតិ​ដ៏​ឆ្ងាញ់​របស់​វា​ក៏​ដោយ ក៏​មាន​មនុស្ស​តិចតួច​ណាស់​ដែល​បាន​យល់​ដឹង​អំពី​ប្រយោជន៍​ចំពោះ​សុខភាព​របស់​វា​។

ផ្លែ​ខ្នុរ​ផ្ទុក​ទៅ​ដោយ​វីតាមីន A, C, Thiamin, Riboflavin, កាលស្យូម​, ប៉ូ​តា​ស្យូ​ម​, ជាតិ​ដែក​, សូ​ដ្យូ​ម​, ស័​ង្គ​សី និង Niacin ។ ប្រយោជន៍​មួយ​ផ្សេង​ទៀត​សម្រាប់​មនុស្ស​គ​ថា មាន​មាន​កាឡូរី​ទាប​៖ ផ្លែ​ខ្នុ ១០០​ក្រាម​មាន​តែ ៩៤​កាឡូរី​ទេ​។

ផ្លែ​ខ្នុរ​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​មរ​ហូត​ដល់ ៣០៣​មី​លី​ក្រាម​ក្នុង​ចំនួន​ផ្លែ​ខ្នុរ ១០០​ក្រាម​។ ការ​សិក្សា​បានអោយ​ដឹង​ថា អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​។ ដូច្នេះ​ហើយ ផ្លែ​ខ្នុរ​មាន​ប្រយោជន៍​ក្នុង​ការ​បំបាត់​បញ្ហា​លើ​អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​។

ផ្លែ​ខ្នុរ​ផ្ទុក​ទៅ​ដោយសារ​ធាតុ Phytonutrients: Lignans, Isoflavones និង Saponins ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​យ៉ាង​ធំធេង​។ សារធាតុ Phytonutrients ទាំងនេះ​មាន​សមាសធាតុ​ជា​ថ្នាំ​ប្រឆាំង​នឹង​ជំងឺមហារីក​, ប្រឆាំង​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​, ប្រឆាំង​នឹង​ការ​មាន​ដំបៅ និង​ប្រឆាំង​នឹង​ការ​ចាស់​ទៅ​តាម​អាយុ​។ ដូច្នេះ​ហើយ វា​ពិតជា​អាច​ជួយ​ការពារ​កោសិការ​មហារីក​កុំអោយ​កើត​មាន​ក្នុង​ខ្លួន​, បន្ថយ​សម្ពាធ​ឈាម​, ប្រឆាំង​នឹង​បញ្ហា​ដំបៅ​ក្រពះ និង​បន្ថយ​ការ​ងាប់​របស់​កោសិការ​ដែល​ធ្វើ​អោយ​ស្បែក​មើលទៅ​នៅ​ក្មេង​ជាប់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង