ប្រហែលជាអ្នកស្ថិតក្នុងអាយុ ២០ ឆ្នាំ ឬ ចាប់ផ្តើមអាយុ ៣០ ឆ្នាំ ហើយអ្នកគិតថាអ្នកមិនទាន់មានស្បែកជ្រីវជ្រួញនោះទេ។ អ្នកនៅក្មេង។ ភាពវ័យក្មេងនៃស្បែករបស់អ្នកមិនមែនប្រែប្រួលទៅតាមអាយុតែមួយមុខនោះទេ វាប្រែប្រួលទៅតាមការថែទាំ ដូច្នេះបើសិនជាវាត្រូវកម្តៅព្រះអាទិត្យ, ផ្សែងនិងភាពតានតឹង នោះវានឹងចាប់ផ្តើមប្រែប្រួលទៅជាចាស់, បាត់បង់ collagen និង ពន្លឺ។ ស្នាមជ្រួញនឹងកើតមានមុនពេល ហើយស្បែករបស់អ្នកអាចនឹងមើលទៅស្រអាប់។ វាងាយស្រួលក្នុងការការពារការខូចខាតជាងព្យាបាលវា ប៉ុន្តែដំណឹងល្អគឺអ្នកអាចពន្យារស្បែកជ្រីវជ្រួញមុនអាយុ ហើយអ្នកអាចបញ្ច្រាស់ដំណើរការនៃភាពជ្រីវជ្រួញទៅចំណុចមួយ។
ខាងក្រោមជាប្រការ ៥ ចំណុចដែលគួរធ្វើដើម្បីសម្ផស្សស្បែករបស់អ្នកឱ្យនៅមានពន្លឺគ្រប់អាយុកាល។
- បញ្ឈប់ការជក់បារី។ អ្នកដែលសម្គាល់មើលស្បែករបស់អ្នកជក់បារីយូរច្រើនឆ្នាំមកហើយនោះទេ? វាមើលទៅជ្រីវជ្រួញយ៉ាងខ្លាំង ដូចថង់ក្រដាសដែលត្រូវគេញ៉ី។ ការពិតគឺ ការជក់បារីគឺជាមូលហេតុចម្បងទី២នៃការបំផ្លាញស្បែក បន្ទាប់ពីការត្រូវពន្លឺព្រះអាទិត្យ។ ហេតុអ្វី? ជាតិនីកូទីន រឹតបំពង់ឈាមនិងបន្ថយលំហូរនៃអុកស៊ីសែនទៅកាន់ស្បែក។
- ប្រើ retinoid រៀងរាល់ថ្ងៃ។ ការប្រើឡេ retinoid (ដូចជា Retin-A ឬ Tazorac) មួយភាគរយ រៀងរាល់ថ្ងៃ អាចធ្វើឱ្យមុខអ្នកក្មេងជាងវ័យ។ ការពិត គ្រូពេទ្យជំនាញផ្នែកស្បែកអះអាងថា retinoids គឺជាផលិតផលមួយដែលប្រឆាំងនឹងភាពចាស់ដែលពិតជាមានប្រសិទ្ធិភាព។ ខ្ញុំធ្លាប់ប្រើ Retin-A ពីមុន ដោយសារស្បែករបស់ខ្ញុំស្រអាប់។ សម្បុរស្បែកខ្ញុំគឺសពពាល (white cast), ស្រអាប់ស្លេក (dull pallor) រហូតទាល់តែខ្ញុំទិញ Retin-A ដោយគ្មានវេជ្ជបញ្ជា នៅម៉ិចស៊ីកូ។ ខ្ញុំមានមិត្តដែលជឿលើផលិតផលនេះយ៉ាងខ្លាំង។ បន្ទាប់ពីប្រើផលិតផលនេះមួយរយៈ (និងការឆ្លងកាត់ភាពរំខាននៅកន្លែងដែលស្បែកខ្ញុំប្តូរទៅជាក្រហមនិងរបក) ខ្ញុំមានស្បែកភ្លឺរលោង ហើយគេចាប់ផ្តើមប្រាប់ខ្ញុំថាខ្ញុំមានស្បែកដ៏អស្ចារ្យ។
- ការប្រើ AHAs ត្រឹមត្រូវ មិនត្រឹមតែកំចាត់ស្បែកដែលខូចនៅលើមុខអ្នកនោះទេ ប៉ុន្តែហាក់ដូចជាអាចធ្វើឱ្យក្មេងជាងវ័យដល់ទៅ ១០ ឆ្នាំ ដោយការបំបាត់ស្នាមជ្រួញ (fine lines)។ (ចងចាំថាផលិតផលទាំងនេះមិនធ្វើឱ្យរន្ធញើសរួមតូចនោះទេ។ ទំហំរន្ធញើសគឺបានពីតំណពូជ ដូច្នេះកុំជឿការសន្យាពីការបង្រួមបានរហូត)។ ជម្រើសការទិញដោយគ្មានវេជ្ជបញ្ជាដែលល្អ មានដូចជា RoC Deep Wrinkle Night Cream ប៉ុន្តែការប្រើក្រែមដែលមានវេជ្ជបញ្ជាមានប្រសិទ្ធភាពល្អបំផុត។ ចំណុចបន្ថែម៖ អ្នកមិនគួរត្រូវកម្តៅថ្ងៃនោះទេ ប្រសិនបើអ្នកប្រើ retinoids។ អ្នកនឹងកាន់តែងាយរលាកកម្តៅថ្ងៃ។
- ជម្រុះកោសិកាខូច (exfoliate) ម្តងក្នុងមួយសប្តាហ៍។ ជ្រើសរើសរូបមន្តណាដែលមានប្រសិទ្ធភាពខ្ពស់បំផុតចំពោះប្រភេទស្បែករបស់អ្នក។ Chemical exfoliators (glycolic ឬ salicylic acid) មានប្រសិទ្ធភាពចំពោះស្បែកមានខ្លាញ់ច្រើនឬចម្រុះ រីឯ scrubs ដែលមានក្នុង microdermabrasives មានប្រសិទ្ធភាពចំពោះស្បែកដែលឆាប់ប្រតិកម្ម។
- ប្រើក្រែមលាបភ្នែករៀងរាល់ថ្ងៃ។ ភ្នែកគឺជាកន្លែងដំបូងបង្អស់ដែលបង្ហាញពីភាពចំណាស់។ ស្បែកជុំវិញភ្នែកគឺស្តើងណាស់ ដូច្នេះអ្នកត្រូវការពារវាពីព្រះអាទិត្យដោយប្រើក្រែមលាបភ្នែកដែលមាន SPF។ ក្រែមលាបភ្នែកបានបង្កើតឱ្យមានការពិភាក្សា។ អ្នកជំនាញនិងគ្រូពេទ្យស្បែកមួយចំនួនជឿថា អ្នកមិនត្រូវការផលិតផលពិសេសសម្រាប់លាបជុំវិញភ្នែកនោះទេ ក្នុងខណៈដែលក្រុមមួយទៀតជឿខ្លាំងទៅលើសារប្រយោជន៍របស់វា។
- ប្រើឡេកាពារកម្តៅថ្ងៃរៀងរាល់ថ្ងៃ ទោះជាភ្លៀង ឬ មានថ្ងៃ។ អ្នកបានចងចាំវាហើយតាំងពីវ័យជំទង់ ប៉ុន្តែប្រាកដណាស់ ទោះជាក្នុងរដូវរងា វាអាចប្រើតែ ២០ នាទី ប៉ុណ្ណោះ ក្នុងការត្រូវកម្តៅថ្ងៃដែលមិនការពារ ដើម្បីបំផ្លាញស្បែករបស់អ្នក។