តើ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ទើប​ដឹង​ថា​កូន​របស់ខ្ញុំ​ទល់លាមក?
កូន​របស់​អ្នក​ប្រហែលជា​អាច​មានការ​ទល់លាមក​ហើយ​ប្រសិនបើ​គេ​មាន​បញ្ហា​មួយ​ឬ​ច្រើន​ដូច​ខាងក្រោម​៖
• ជុះ​តិច​ជាង ៣​ដង​ក្នុង​មួ​យស​ប្តា​ហ៍
• លាមក​ឡើង​រឹង ស្ងួត និង​មិនធំ​ៗ
• មានការ​ពិបាក​ក្នុង​ការ​ជុះ

សំរាប់​ក្មេង​ខ្លះ វា​គឺជា​ការ​ធម្មតា​ទេ​ក្នុង​ការ​ដែល​ការ​បន្ទោបង់​ម្តង​ៗ​មាន​រយៈពេល​យូរ ។ ខណៈ​ពេល​ដែល​កូន​របស់​អ្នក​មានការ​ទល់លាមក ឬ​មិន​មាន គឺ​អាស្រ័យ​ទៅ​លើ​ថា​តើ​គេ​ជា​ធម្មតា​មានការ​បន្ទោ​របង់​ប៉ុន្មាន​ដង ហើយ​តើ​ការ​បន្ទោបង់​ម្តង​ៗ​មានការ​ងាយស្រួល​ដែរ​ឬទេ? ប្រសិនបើ​លាមក​មាន​លក្ខណៈ​ទន់ ឬ​ងាយស្រួល​ជុះ ហើយ​មិនសូវ​ជុះ​ច្រើន​ដង គឺ​មិន​មាន​បញ្ហា​ទេ ។ ប្រសិនបើ​រឹង និង​ពិបាក​ជុះ កូន​របស់​អ្នក​អាច​នឹង​មានការ​ទល់លាមក​ហើយ ។ ប្រសិនបើ​កូន​របស់​អ្នក​មានការ​ពិបាក​ជាមួយនឹង​ការ​ទល់លាមក ឬ​មានការ​ទល់លាមក​នេះ​ច្រើន​ជាង ២​ស​ប្តា​ហ៍ មាន​ន័យ​ថា​វា​ជា​ការ​ទល់លាមក​រ៉ាំរ៉ៃ​ហើយ ។
តើ​អ្វី​ដែល​ធ្វើ​អោយ​មានការ​ទល់លាមក​កើតឡើង?
ការ​ទល់លាមក​ច្រើន​កើត​នៅ​ពេល​ដែល​កូន​របស់​អ្នក​មិន​បាន​ផឹង​ទឹក ទឹកដោះគោ ឬ​ទឹក​ផ្សេង​ៗ​ទៀត​មិន​បាន​គ្រប់គ្រាន់ ឬ​មិន​បរិភោគ​អាហារ​ដែល​មាន​ជាតិ​សរសៃ ។ ជាតិ​សរសៃ​អាច​រកបាន​នៅ​ក្នុង​អាហារ​ធ្វើ​អំពី​គ្រាប់​ធុញ្ញ​ជាតិ ផ្លែ​ឈើ និង​បន្លែ ។ ប្រសិនបើ​កូន​របស់​អ្នក​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ និង​ស្ករ​ច្រើន គេ​ប្រហែលជា​មិន​អាច​ទទួល​បាន​ជាតិ​សរសៃ​គ្រប់គ្រាន់​ទេ ដែល​នេះ​ជា​បញ្ហា​ធ្វើ​អោយ​មានការ​ទល់លាមក ។
ជំងឺ​ទល់លាមក​ក៏​ប្រហែលជា​ចាប់ផ្តើម​នៅ​ពេល​ដែល​អ្នកធ្វើការ​ផ្តាច់​ការ​បៅ​ទឹកដោះ ឬ​អោយ​កូន​របស់​ប្រើ​ម្សៅ​ទឹកដោះគោ ឬ​ទឹកដោះគោ​ជំនួស​វិញ និង​ពេល​ដែល​អ្នក​ត្រូវការ​អោយ​កូន​របស់​អ្នករៀន​បរិភោគ​អាហារ​រឹង ។ ពេល​ខ្លះ​ការ​ទល់លាមក​កើតឡើង​ក្រោយ​ពេល​ដែល​កូន​របស់​អ្នកមាន​ជំងឺ ឬ​ប្រើ​ថ្នាំ ។ អ្នក​មិន​គួរ​ណា​មានការ​បារម្ភ​នោះ​ទេ ប្រសិនបើ​កូន​របស់​អ្នក​មានការ​ទល់លាមក​ក្នុង​រយៈពេល​ខ្លី ។ ការ​ទល់លាមក​ជា​ធម្មតា​តែងតែ​កើត​ទៅ​លើ​កូន​ក្មេង ហើយ​ក៏​ច្រើន​តែ​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ដែរ ។

ក្មេង​ៗ​ដែល​មានការ​ទល់លាមក​ជា​រ៉ាំរ៉ៃ ច្រើន​តែ​មិន​ដែល​មានការ​ចង់​បត់ជើង​នោះ​ទេ ។ កូន​របស់​អ្នក​ប្រហែលជា​មិន​ចង់អោយ​មានការ​រំខាន​នូវ​ការ​លេង​របស់​គេ​ដោយសារ​ការ​បត់ជើង​នោះ​ទេ ឬ​ប្រហែលជា​គេ​ខ្លាច ឬ​មានការ​សើចចំអក​ក្នុង​ការ​សុំ​គ្រូ​ទៅ​បត់ជើង ឬ​ប្រើ​បន្ទប់ទឹក​សាធារណៈ ។ នៅ​ពេល​ដែល​ក្មេង​ចេញ​តែ​គេចវេស​ពី​ការ​បត់ជើង លាមក​នឹង​ផ្តុំ​ឡើង​ៗ​នៅ​ក្នុង​ពោះវៀន​ផ្នែក​ខាងក្រោម ។ លាមក​នោះ​នឹង​ទៅ​ជា​ធំ​ទៅ​ៗ និង​កាន់តែ​រឹង​ទៅ​ៗ ដែល​ជា​ហេតុ​ធ្វើ​អោយ​មានការ​ឈឺចាប់​ក្នុង​ពេល​ជុះ​ម្តង​ៗ និង​ធ្វើ​ក្មេង​ចេះ​តែ​មិន​ចង់​ជុះ ។
តើ​ខ្ញុំ​ត្រូវធ្វើ​អ្វីខ្លះ​ប្រសិនបើ​កូន​របស់ខ្ញុំ​ទល់លាមក?
មានរឿង​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​បាន​ដូច​ជា​៖
• របប​អាហារ​៖ អ្នក​អាច​ចាប់ផ្តើម​ដោយ​ការ​អោយ​ទឹក​កូន​របស់​អ្នក​ផឹក​អោយ​បាន​ច្រើន​ជា​រៀងរាល់ថ្ងៃ ។ ប្រសិនបើ​កូន​របស់​អ្នក​កំពុង​បរិភោគ​គ្រាប់​ធុញ្ញ​ជាតិ អ្នក​អាច​បន្ថែម​នូវ​ទឹក​ផ្លែ Prune បន្តិច​បាន ។ ប្រសិនបើ​អ្នក​មានកូន​ដែល​ធំ​ហើយ ត្រូវ​ប្រាកដ​ថា គេ​កំពុង​តែ​បរិភោគ​ទឹកបាន​ច្រើន​ហើយ ។ អ្នក​ក៏​អាច​អោយ​ពួក​គេ​បន្ថែម​នូវ​ទឹក​ផ្លៃ Prune ផ្លែ​ឈើ និង​បន្លែ​ដើម្បី​បង្កើន​ជាតិ​សរសៃ​នៅ​ក្នុង​របប​អាហារ​របស់​ពួក​គេ និង​អាច​អោយ​ពួក​គេ​មានការ​ជុះ​ស្រួល ។ ចូរ​ចៀសវាង​ការ​អោយ​ស្ករ​គ្រាប់ និង​ស្ករ​ផ្សេង​ៗ ។
• ទំលាប់​នៃ​ការ​បន្ទោ​របង់​៖ ចូរ​បង្រៀន​កូន​របស់​អ្នក​អោយ​ចូល​បន្ទប់ទឹក​នៅ​ពេល​ដែល​ពួក​គេ​ចង់​បត់ជើង ។ អ្នក​អាច​ជួយ​កូន​របស់​អ្នក​អោយ​មានការ​បត់ជើង​អោយ​បាន​ទៀងទាត់​ដោយ​អោយ​គេ​អង្គុយ​លើ​បង្គន់ អោយ​បាន​រយៈ ១០​នាទី​ជា​រៀងរាល់ថ្ងៃ ក្រោយ​ពេលបាយ​រួច ។ ត្រូវ​ប្រាកដ​ថា​កូន​របស់​អ្នក​អាច​អង្គុយបត់ជើង​បាន​លើ​ចាន​បង្គន់ ។​ក្នុង​ពេល​ដែល​កូន​របស់​អ្នក​កំពុង​អង្គុយ​នៅ​លើ​បង្គន់ អ្នក​ប្រហែលជា​អាច​អោយ​កូន​របស់​អ្នក​អាន​សៀវភៅ ឬ​ស្តាប់​វិទ្យុ​ទៀត​ផង ។
• ថ្នាំ​៖ ថ្នាំ​បន្ទុន​លាមក​ជា​ច្រើន​អាច​ប្រើ​បាន​សំរាប់​ព្យាបាល​បញ្ហា​ទល់លាមក​លើ​កូន​ក្មេង ។ ជំរើស​នៃ​ការ​ប្រើ​ថ្នាំ​បន្ទុន​លាមក​វា​ផ្អើ​ក​ទៅ​លើ​អាយុ​របស់​ក្មេង និង​ភាព​ធ្ងន់ធ្ងរ​របស់​ការ​ទល់លាមក ។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ថ្នាំ​ណា​ដែល​ល្អ​សំរាប់​កូន​របស់​អ្នក​ប្រើ ។
ប្រសិនបើ​ការ​ទល់លាមក​កូន​របស់​អ្នក​មិន​មានការ​ធូ​ស្រាល​ទេ ឬ​អ្នក​គិត​ថា​កូន​របស់​អ្នក​មានការ​ទល់លាមក​រ៉ាំរ៉ៃ ចូរ​នាំ​គេ​ទៅ​ជួប​គ្រូពេទ្យ​ទៅ ។ ការ​ទល់លាមក​អាច​ពេល​ខ្លះ​ជា​សញ្ញា​របស់​ជំងឺ​ធ្ងន់ធ្ងរ​ច្រើន​ជាង ។
តើ​គ្រូពេទ្យ​អាច​ធ្វើ​អ្វី​បាន​ទៅ​ប្រសិនបើ​កូន​របស់ខ្ញុំ​មានការ​ទល់លាមក?
គ្រូពេទ្យ​នឹង​សួរ​អ្នក​អំពី​របៀបរបប​នៃ​ការ​បន្ទោ​របង់​របស់​គេ ។ អ្នក​អាច​ជួយ​គ្រូពេទ្យ​បាន​តាម​រយៈ​បង្កើត​ជាតា​រាង​នៃ​ការ​បន្ទោ​របង់​របស់​កូន​អ្នក ។ អាច​គួរតែ​ធ្វើ​ដូច​ជា​៖
• ពេល​ដែល​គេ​អង្គុយ​លើ​បង្គន់
• ការ​អង្គុយ​លើ​បង្គន់​យូរ​ប៉ុណ្ណា
• លាមក​គេ​មាន​សភាព​ដូច​ម្តេច
• មាន​ដី​នៅ​ក្នុង​ខោ​របស់​គេ
វា​ក៏​ជា​រឿង​សំខាន់​ដែល​ក្នុង​ការ​កត់ចំណាំ​នូវ​ការ​ប្រែប្រួល​ដែល​មិនធម្មតា​ទៅ​លើ​លាម​កកូន​របស់​អ្នក ឬ​អត្ត​ចរិត​របស់​វា ។ អ្វី​ដែល​ត្រូវ​មើល​មាន​៖
• លាមក​មាន​ទំហំ​ធំ​ៗ
• លាមក​រឹង​ៗ
• មាន​គ្រាប់​ឈាមក្រហម​តូច​ៗ​នៅ​លើ​ក្រដាសអនាម័យ​ក្រោយ​ពី​កូន​របស់​អ្នក​ជុះ​រួច
• ឈឺពោះ
• អត់ឃ្លាន​បាយ
• យំ ឬ​ស្រែក​ខ្លាំង​ពេល​បត់ជើង
• មិន​ចង់​ចូល​បង្គន់
គ្រូពេទ្យ​នឹង​ពិនិត្យ​កូន​របស់​អ្នក ។ ការ​ពិនិត្យ​ផ្នែក​រាង​កាយ​ប្រហែលជា​ពិនិត្យ​ដល់ Rectum របស់​គេ​ទៀត​ផង ។ គ្រូពេទ្យ​ប្រហែលជា​អោយ​ធ្វើការ​ថតកាំរស្មីអ៊ិច លើ​ពោះ​របស់​ក្មេង ។ ប្រសិនបើ​ការ​ទល់លាមក​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ការ​ប្រើ Enema ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការ​យក​លាមក​ចេញពី​ពោះវៀន ។ Enema គឺជា​ដំនើរការ​ដែល​ប្រើ​ជាតិ​ទឹក​បាញ់​ចូល​ទៅ​ក្នុង Rectum ។ Enema នេះ​អាច​ជួយ​អោយ​លាមក​មាន​ភាព​ទន់ និង​អាច​រួច​ផុត​ពី​ការ​ទល់លាមក​ធ្ងន់ធ្ងរ ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង