យោងទៅតាមអ្នកស្រាវជ្រាវជនជាតិអាមេរិកបានឲ្យដឹងថា ការញ៉ាំបន្លែដូចជា ប្រូខូលី សណ្តែកបណ្តុះ ស្ពៃក្តោប និងផ្កាខាត់ណា អាចបន្ថយការប្រឈមនឹងការកើតជំងឺបេះដូងបាន។ ការសិក្សាមួយនេះបានចុះផ្សាយក្នុងសារព័ត៌មាន Journal of the American Heart Association ដែលគេបានស្រាវជ្រាវថាតើវាមានទំនាក់ទំនងរវាងភាពក្រាស់របស់សរសៃឈាមអាក់ទែនៅករ ភាពធ្ងន់ធ្ងរនៃកំណកឈាម និងការញ៉ាំបន្លែឬអត់។ 

ការសិក្សាបានទាញសេចក្តីសន្និដ្ឋានថា ស្រ្តីវ័យចំណាស់ដែលញ៉ាំបន្លែកាន់តែច្រើន កាន់តែមានសុខភាពល្អនៅសរសៃឈាមអាក់ទែ។ ចំពោះមូលហេតុពិតប្រាកដនៃទំនាក់ទំនងមួយនេះមិនទាន់ដឹងច្បាស់នៅឡើយទេ គេគ្រាន់តែដឹងបន្លែពណ៌បៃតងមានឥទ្ធិពលការពារកាន់តែច្រើនចំពោះសុខភាព។

ការសិក្សាគឺផ្តោតសំខាន់ទៅលើស្រ្តីជនជាតិអូស្ត្រាលីចំណាស់ៗ ដោយសារតែអ្នកវិទ្យាសាស្រ្តនិយាយថា ជំងឺបេះដូងច្រើនតែត្រូវបានកើតឡើងច្រើនដូចជំងឺមនុស្សប្រុសដែរ៕