ជា​ទូទៅ​ស្ត្រី​អាច​នឹង​ធ្វើការ​បង្ក​កំណើត ដែល​នឹង​អាច​ធ្វើ​អោយ​ពួក​គេ​មាន​ផ្ទៃពោះ​បាន បើ​ទោះជា​ពួក គេ​បាន​រួម​ភេទ​តែ​ម្តង​ប៉ុណ្ណោះ ។ ប៉ុន្តែ​ការ​ពិត ការ​មាន​ផ្ទៃពោះ​បាន​គឺ អាស្រ័យ​ទៅ​ការ​រួម​ភេទ​តាម វិធី​ត្រឹម ត្រូវ​មួយ​។ នៅ​ពេល​មួយ ដែល​ស្ត្រី​ស​ម្រ​ច​ចិត្ត នឹង​យក​កូន នោះ​ពួក​គេ​នឹង​ចង់អោយ​ខ្លួនឯង មាន​ផ្ទៃពោះ បាន​កាន់តែ​ឆាប់ និង លឿន​ជាង​មុន​។ គន្លឹះ​ខាងក្រោម​នេះ គឺជា​វិធី​ក្នុង​ការ​ជួយ​អោយ​អ្នក ឆាប់​មាន​ផ្ទៃពោះ បាន​តាម​បំណងប្រាថ្នា ៖

១. ដឹង​ពី​ថ្ងៃ​ដែល​អ្នក​នឹង​អាច​មានកូន​បាន
ជាមួយនឹង​ភាព​រីក​ចម្រើន​របស់​បច្ចេកវិទ្យា​នា​សម័យ​បច្ចុប្បន្ន​នេះ វា​មាននូវ​វិធី​ជា​ច្រើន ដែល​អាច អោយ​ខ្លួន​អ្នកដឹង​បាន​ពី ថ្ងៃ​ដែល​អ្នក​អាច​នឹង​មានកូន​បាន​។ អ្នក​អាច​ប្រើ​នូវ ប្រតិទិន​សម្រាប់​រក​ថ្ងៃ​នៃ​ការ ធ្លាក់​បញ្ចេញ​គ្រាប់​អូវុល ឬ ប្រើ​នូវ​ប្រដាប់​តាមដាន​។ វិធី​នេះ នឹង​អាច​ជួយ​អ្នក ដឹង​បាន​ពី​ថ្ងៃ​ជាក់លាក់ ដែល​អ្នក​នឹង​អាច​មាន​ផ្ទៃពោះ ។ ប្រដាប់​សម្រាប់​តាមដាន​នេះ អាច​អោយ​អ្នកដឹង​បាន ពី​រយៈពេល​នៃ ថ្ងៃ​ដែល​ធ្លាក់​ជ្រុះ​គ្រាប់​អូវុល និង បំ​លាស់​ប្តូរ​នៃ​ទ្វារមាស ដែល​កើត​មាននៅ​ក្នុង​រាង​កាយ របស់​អ្នក​។ ស្ត្រី ភាគច្រើន​យល់​ឃើញ​ថា វិធី​នេះ​គឺ​មាន​ភាព​ងាយស្រួល​បំផុត ក្នុង​ការ​ជួយ​អោយ​ពួក​គេ ឆាប់​មាន​ផ្ទៃពោះ បាន​។

២. ធ្វើការ​រួម​ភេទ​អោយ​បាន​ច្រើន​ជាង​មុន
ការ​រួម​ភេទ អោយ​បាន​ញឹកញាប់​ជាង​មុន គឺ​អាច​បង្កើន​ឱកាស​អោយ​អ្នក ឆាប់​មានកូន​បាន​លឿន​ជាង ធម្មតា​។ ប្រសិនបើ​អ្នក​រួម​ភេទ បាន​ច្រើន​ជាង​៤​ដង ក្នុង​មួ​យស​ប្តា​ហ៍ នោះ​វា​នឹង​ជួយ​ធ្វើ​អោយ​សុខភាព របស់​មេជី​វិត​ឈ្មោល មាន​សភាព​ល្អ​ប្រសើរ​ជាង​មុន​បាន​។ អ្នក​ត្រូវ​ធ្វើការ​រួមដំណេក អោយ​បាន​មុន និង ក្រោយ​រយៈពេល​នៃ​ការ​ធ្លាក់​គ្រាប់​អូវុល​។ វា​អាច​នឹង​បង្កើន​ឱកាស​របស់​អ្នក ទ្វេ​ដង ក្នុង​ការ​ឆាប់​មាន ផ្ទៃពោះ​។ តែ​អ្នក​មិន​ត្រូវ​ធ្វើការ​រួមដំណេក​ច្រើន​ជ្រុល​ពេក​នោះ​ទេ ពីព្រោះ​វា​អាច​នាំ​អោយ​អ្នក​អស់កម្លាំង ។ គូ​ស្វាមីភរិយា​ភាគច្រើន តែង​ធ្វើការ​រួម​ភេទ​ជា​រៀងរាល់ថ្ងៃ ដើម្បី​អោយ​ពួក​គេ​ឆាប់​មានកូន​បាន​។ ប៉ុន្តែ ការ​ពិត ការ​ធ្វើ​ដូចនេះ គឺ​អាច​កាត់​បន្ថយ​នូវ​ឱកាស​នៃ​ការ​ឆាប់​មាន ផ្ទៃពោះ​ទៅ​វិញ ។

៣. ព្យាយាម​អនុវត្ត​នូវ ដំណេក​រួម​ភេទ​ដ៏​សាក​សម​បំផុត
តើ​អ្នកមាន​ដឹង​ទេ​ថា ស្ថានភាព​នៃ​ការ​រួម​ភេទ ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​អោយ​អ្នក​ឆាប់​មាន​ផ្ទៃ ពោះ​បាន? ព្យាយាម​អនុវត្ត​នូវ ក្បាច់​មួយ​ចំនួន ដោយ​ធ្វើការ​ឆ្លាស់​ថ្ងៃ​គ្នា​។ ជា​ឧទាហរណ៍ ស្ថានភាព​នៃ​ការ រួម​ភេទ​ដោយ​ការ​ដេក​ផ្អៀងខ្លួន គឺ​អាច​បង្កើន​នូវ​ឱកាស​នៃ​ការ មាន​ផ្ទៃពោះ​របស់​អ្នក​បាន​។ ប្រសិនបើ​អ្នក រីករាយ​នឹង​ការ​រួម​ភេទ​ជាមួយនឹង​ដៃគូ​អ្នក នោះ​វា​អាច​នឹង​បង្កើត​នូវ​រាល់​ភាព​ខុស​គ្នា​បាន ។

៤. ថែទាំ​សុខភាព​របស់​អ្នក​អោយ​បាន​ល្អ
ទទួលទាន​អាហារ ដែល​មាន​តុល្យ​ភាពល្អ ដើម្បី​រក្សា​សុខភាព​ជា​ទូទៅ​របស់​អ្នក អោយ​បាន​រឹង​មាំ​។ អ្នក​ត្រូវ​រួម​បញ្ចូល​នូវ ប្រភេទ​អាហារ​បន្លែ​អោយ​បាន​៣​ភាគ និង ផ្លែ​ឈើ​អោយ​បាន ២​ភាគ ទៅ​ក្នុង​របប អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។ ត្រូវ​ទទួលទាន​ទឹក អោយ​បាន​ច្រើន​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ​។ វា​ជា​ការ​ចាំបាច់ ក្នុង​ការ គ្រប់គ្រង​បាន​នូវ​កម្រិត​ស្ត្រេ​ស​របស់​អ្នក​។ មាន​ស្ត្រី​ជា​ច្រើន គឺ​មិន​អាច​មាន​សម្ត​ត្ថភាព​ក្នុង​ការ មាន​ផ្ទៃពោះ​បាន​នោះ​ទេ ដោយសារ​តែ​កម្រិត​ស្ត្រេ​ស របស់​ពួក​គេ​ខ្ពស់​។ អ្នក​ត្រូវ​អនុវត្ត​នូវ​លំ​ហាត់ប្រាណ ប្រភេទ​ណាមួយ ឬ តាម​បែប​យូ​ហ្គា ដើម្បី​ជួយ​គ្រប់គ្រង​ស្ត្រេ​ស​របស់​អ្នក​បាន ហើយ​វា​នឹង​អាច​បង្កើន​នូវ ឱកាស នៃ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​បាន​ផង​ដែរ​។ ត្រូវ​ជៀសវាង​នូវ ប្រភេទ​ភេសជ្ជៈ​ដែល​មាន​ជាតិ កាហ្វេ​អ៊ី​ន និង មាន​ជាតិ​ហ្គា​ស​។ ទន្ទឹម​នឹង​នេះ អ្នក​ក៏​ត្រូវ​កាត់​បន្ថយ​នូវ ការ​ជក់បារី និង ផឹកស្រា ប្រសិនជា​អ្នក ពិតជា ចង់​បង្កើន​ឱកាស​នៃ​ការ​ក្លាយ​ខ្លួន ទៅ​ជា​ឳ​ពុក​ម្តាយ​គេ មែន​នោះ ។

៥. ធ្វើការ​ណាត់ជួប​ជាមួយនឹង​គ្រូពេទ្យ
មាន​ពេល​ខ្លះ មាន​ស្វាមីភរិយា​ភាគច្រើន គឺ​មិន​បានដឹង​ពី​ដំណើរការ នៃ​ការ​បង្ក​កំណើត និង ការ​មាន គភ៌​នេះ​ទេ​។ វេជ្ជបណ្ឌិត អាច​ពន្យល់ និង ណែនាំ​អ្នក​ពី​ដំណើរការ​ទាំងនេះ និង មធ្យោបាយ​សម​ស្រប ដែល​អាច​នឹង​ជួយ​អ្នក អោយ​ឆាប់​មានកូន​បាន​។
អ្នក​ត្រូវ​រីករាយ​នឹង ការ​រួម​ភេទ​ជាមួយ​ដៃគូ​របស់​អ្នក​។ ប្រសិនបើ​អ្នក​គិតតែ​ពី​បញ្ហា​នៃ​ការ​មាន​ផ្ទៃពោះ នេះ នោះ​វា​នឹង​អាច​នាំ​អោយ​អ្នកមាន​ស្ត្រេ​ស និង ភាព​ថប់​បារម្ភ ដែល​វា​នឹង​អាច​កាត់​បន្ថយ​នូវ ឱកាស នៃ​ការ​ឆាប់​មាន​ផ្ទៃពោះ​បស់​អ្នក​បាន ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង