ការមានផ្ទៃពោះគឺជារឿងលំបាកណាស់សម្រាប់នារីគ្រប់រូប។ បើប្រព្រឹត្តខុសឬបរិភោគអ្វីខុសបន្តិច នោះនឹងមានគ្រោះថ្នាក់ចំពោះកូនក្នុងផ្ទៃ។ តើការមានផ្ទៃពោះមិនគួរផឹកភេសជ្ជ:អ្វីខ្លះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកមិនអាចញ៉ាំស្រាទេនៅដំណាក់កាលមានគភ៌ ព្រោះវាប៉ះពាល់ដល់កូនអ្នកខ្លាំងណាស់ គឺវាធ្វើឲ្យទារកក្នុងផ្ទៃលូតលាស់មិនល្អ ថែមទាំងអាចបណ្តាល់ឲ្យសម្រាលមុនថ្ងៃ(មិនគ្រប់ខែ)។
- អ្នកមិនត្រូវញ៉ាំតែដែលក្រាស់ទេ ព្រោះវាធ្វើឲ្យបេះដូងស្ត្រីមានផ្ទៃពោះលោតញាប់ដើរមិនប្រក្រតី។ វាថែមទាំងអាចរារាំងដល់ការស្រូបយកសារធាតុចិញ្ចឹមរបស់ទារកពីម្តាយទៀតផង។ ជាពិសេស វាប៉ះពាល់ខ្លាំងណាស់ដល់សុខភាពម្តាយនិងកូនក្នុងផ្ទៃ។
- អ្នកមិនអាចញ៉ាំកូកាច្រើនទេ ព្រោះវាមានជាតិកាហ្វេអ៊ីន ដោយធ្វើឲ្យខួរក្បាលទារកលូតលាស់មិនបានល្អ។ ដូចនេះ កូននឹងមានលក្ខណៈមិនប្រក្រតីពេលដែលកើតចេញមក។ ដូចនេះស្ត្រីមានផ្ទៃពោះគ្រប់រូបគួរតែចៀសវាងកុំផឹកភេសជ្ជ:ទាំងអស់នេះដើម្បីសុខភាពកូនអ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)