Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើ២ប្រភេទដែលអ្នកម្តាយគួរតែបរិភោគក្នុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?

  1. អ្នកម្តាយគួរតែទិញផ្លែប្លូប៊័ររីមកពិសារ ព្រោះសារធាតុដែលមានក្នុងផ្លែឈើមួយនេះ អាចជួយធ្វើឲ្យស្បែកអ្នកម្តាយស្អាត ថែមទាំងអាចធ្វើឲ្យសុខភាពភ្នែករបស់អ្នកម្តាយក៏ល្អដែរ។ ជាពិសេស អាចជួយធ្វើឲ្យប្រព័ន្ធការពាររាងកាយកូនរឹងមាំ ព្រមទាំងអ្នកម្តាយក៏រឹងមាំផងដែរ។
  1. អ្នកម្តាយក៏គួរតែញ៉ាំផ្លែគីវីដែរ ព្រោះក្នុងនោះសម្បូរទៅដោយសារធាតុជាច្រើន ដែលជួយដល់អ្នកម្តាយ និងកូនក្នុងផ្ទៃ។ ក្រោយពេលដែលអ្នកម្តាយបរិភោគរួច អាចការពារកូនក្នុងផ្ទៃមិនឲ្យលូតលាស់ខ្វះរូបរាងឡើយ ថែមទាំងជួយឲ្យប្រព័ន្ធការពាររាងកាយអ្នកម្តាយរឹងមាំ មិនងាយកើតជំងឺផ្សេងៗទេ។ ជាពិសេស អាចជួយធ្វើឲ្យមុខរបួសអ្នកម្តាយងាយជាសះស្បើយក្រោយសម្រាលកូនរួច មិនសូវឈឺខ្លាំងឡើយ។ មិនត្រឹមតែប៉ុណ្ណោះ អាចជួយរក្សាអារម្មណ៍អ្នកម្តាយឲ្យស្ងប់ មិនភ័យច្រើនឡើយ។ ដូចនេះ អ្នកម្តាយគួរតែពិសារផ្លែឈើ២នេះក្នុងពេលមានផ្ទៃពោះ ទើបល្អចំពោះអ្នកទាំងពីរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង