អ្នក​ណា​និយាយ​ថា ​សម្រក​គីឡូ​ញ៉ាំ​មិន​បាន? វា​ពិតជា​រឿង​ពិបាកធ្វើ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ដែល​មាន​អាហារ​ឆ្ងាញ់​។ ជា​ពិសេស​សម្រាប់​អ្នក​ចង់​ស្លៀកពាក់​ស្អាត​ៗ តែ​ចូល​ចិត្ត​ញ៉ាំ​។ តែ​ឈប់​បារម្ភ​ទៅ តិច​និក ៤ យ៉ាងនេះ ជួយ​ឲ្យ​ស្រក​គីឡូ​បាន ដោយ​មិនបាច់​តម​ញ៉ាំ ក្នុង​រយៈពេល ២ អាទិត្យ​។

ញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​កាក​សរសៃ​ច្រើន
នេះ​ជា​រឿង​ដែល​យើង​បានដឹង​ដដែល​ៗ​ហើយ​ថា បើ​ចង់​សម្រក​គីឡូ ត្រូវ​តែ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាក​សរសៃ និង​ទឹក​ច្រើន ដូច​ជា​ផ្លែ​ឈើ និង​បន្លែ​ជាដើម​។ ព្រោះ​ជាតិ​កាក​សរសៃ​ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ ដោយសារ​វា​ត្រូវការ​ពេល​ទំពារ​យូរ​។របស់​ដែល​យើង​ជ្រើស​មក​ញ៉ាំ​មាន​ដូច​ជា បន្លែ ផ្លែ​ឈើ យ៉ា​អួ ជាដើម​។ ចំពោះ​អាហារ​ថ្ងៃត្រង់ អាច​ញ៉ាំ​បាន​ដូច​ធម្មតា តែ​កុំ​ញ៉ាំ​ច្រើន​លើសលប់​ពេក រួច​ត្រូវ​បញ្ចប់​ជាមួយនឹង​ទឹក​ផ្លែ​ឈើ​ក្រឡុក ១ កែវ​គឺ​គ្រប់គ្រាន់​ហើយ​។

អាហារ​ពេល​ព្រឹក
អាហារ​ពេល​ព្រឹក​ជា​អាហារ​សំខាន់​ជាងគេ​ក្នុង​ចំណោម​អាហារ​ទាំង ៣ ពេល​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក ងាយ​នឹង​ស្រក​ទម្ងន់​ជាង​អ្នក​ដែល​មិន​ញ៉ាំ​។ ព្រោះ​តែបើ​យើង​មិន​ញ៉ាំ​នៅ​ពេល​ព្រឹក រាង​កាយ​ឃ្លាន​ខ្លាំង ហើយ​ប្រាកដ​ណាស់ យើង​នឹង​បន្ត​ញ៉ាំ​ច្រើន​រហូត​ដល់​អាហារ​ពេល​ល្ងាច ដូចនេះ​មិន​គួរ​ទុក​ឲ្យ​ខ្លួនឯង​ឃ្លាន​ខ្លាំង​ពេល​ព្រឹក​ទេ​។

ចំណី
អ្នក​ដែល​ញ៉ាំ​អាហារ ៤ ពេល​ក្នុង​មួយ​ថ្ងៃ ងាយ​សម្រក​ទម្ងន់​ជាង​អ្នក​ដែល​ញ៉ាំ​តែ​អាហារ ៣ ពេល ដោយសារ​តែ​អ្វី​ដឹង​ទេ?ដោយសារ​តែ​ចំនួន​អាហារ​នឹង​ត្រូវ​កាត់​បន្ថយ​។ ស្រី​ៗ​គួរតែ​ជ្រើសរើស​ញ៉ាំ​ចំណី​ផ្សេង​ៗ​នៅ​ពេល​ថ្ងៃ គួរតែ​ញ៉ាំ​អាហារ​បង្គា​សាឡាដ សាច់​ទ្រូង​មាន់ ប៉េង​បោះ ជាដើម​។ វា​នឹង​ជួយ​កាត់​បន្ថយ​ចំនួន​អាហារ​ពេល​ដល់​ម៉ោង​ញ៉ាំ​អាហារ​ទាំង​បី​ពេល​របស់​យើង ព្រោះតែ​ក្រពះ​យើង​មិនសូវ​ឃ្លាន​។

អាហារ​ពេល​យប់
អាហារ​ពេល​យប់ ជា​រឿង​ដែល​យើង​ពិបាក​ទ្រាំ​ជាងគេ បើសិនជា​យើង​ឃ្លាន​ខ្លាំង​។ តែ​យើង​ត្រូវ​រើស​យក​ការ​ញ៉ាំ​យ៉ា​អួ​មួយ​កែវ ដោយសារ​តែ​វា​មិន​ត្រឹម​ធ្វើ​ឲ្យ​យើង​ឆ្អែត​ទេ តែ​វា​មាន​សារធាតុ​ជួយ​ធ្វើ​ឲ្យ​យើង​គេ​លក់​បាន​ស្រួល​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង