​សក់​លម្អរ​មុខ​របស់​អ្នក​ ហើយ​អ្នក​ត្រូវកា​ត់វា​យ៉ាងណា​ឱ្យ​សម​នឹង​មុខ​។​ ការ​កាត់សក់​ស្អាត​ដែល​មានការ​រះ​ ដើម្បី​ឱ្យ​សម​នឹង​ទ្រង់ទ្រាយ​មុខ​ ដូច​ជា​ ថ្ពាល់​ ភ្នែក​ ឬ​បបូរមាត់​។​ ការ​រះ​សក់​មិន​ត្រូវ​រះ​ខ្ពស់​ពេក​ទេ​ (​លើ​ភ្នែក​ ឬ​ ត្រចៀក​)​។​ ប្រវែង​សក់​អាច​ប្រើ​សម្រាប់​ជំនួយ​ទម្រង់​មុខ​។​ ប្រវែង​សក់​ដែល​ល្អ​បំផុត​គួរតែ​នៅ​ត្រឹម​ស្មា​។​ ប្រវែង​សក់​នៅ​ក្រោម​ស្មា​គឺ​សម្រាប់​ក្មេង​ជំទង់​។​ បើ​អ្នក​ចង់​ទុក​សក់​វែង​នោះ​ អ្នក​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​ថែរក្សា​ដើម្បី​កុំឱ្យ​វា​បែក​ ឬ​ រួញ​ចុង​។​ ម៉ូត​ដែល​ទាន់សម័យ​សម្រាប់​អ្នកមាន​សក់​វែង​គឺ​រះ​សក់​ (layers)​ ខាងក្រោយ​ ពី​ក្រៅ​ចូល​មក​ក្នុង​ឱ្យ​ស្មើគ្នា​នៅ​ត្រង់​កណ្តាល​។​

ទម្រង់​មុខ​មូល​ពងក្រពើ​៖​ ទម្រង់​មុខ​នេះ​គឺជា​ទម្រង់​មុខ​ដែល​ល្អ​បំផុត​ ដែល​អាច​ធ្វើ​ម៉ូត​សក់​បាន​ស្ទើរតែ​គ្រប់​ម៉ូត​។​ ចំណុច​សំខាន់​គឺ​ត្រូវ​ចៀសវាង​ម៉ូត​សក់​ណា​ដែល​ធ្វើ​ឱ្យ​បាត់បង់​ទម្រង់​មុខ​ដ៏​ល្អ​របស់​អ្នក​។​ ជា​ពិសេស​ ចៀសវាង​ម៉ូត​សក់​ដែល​ឡើង​ទៅ​លើ​ខ្ពស់​ ព្រោះ​វា​ធ្វើ​ឱ្យ​មុខ​របស់​អ្នក​កាន់តែ​វែង​។​ វិធីសាស្ត្រ​ងាយស្រួល​តែ​ល្អ​បំផុត​ក្នុង​ការ​តុបតែង​មុខ​មូល​ពងក្រពើ​គឺ​រះ​សក់​នៅ​ជិត​ចង្ការ​ឬ​ឆ្អឹង​ត្រង់​ថ្ពាល់​។​

ទម្រង់​មុខ​មូល​៖​ បើ​អ្នកមាន​មុខ​មូល​ឬ​ជ្រុង​ហើយ​ចង់ឱ្យ​មុខ​មើលទៅ​រាង​មូល​ពងក្រពើ​នោះ​ អ្នក​ត្រូវធ្វើ​ឱ្យ​មុខធំ​ឬ​វែង​។​ Hampton’s​ hairstlylist​ Bianka​ Lefferts​ ណែនាំ​ថា​ ការ​ធ្វើ​ឱ្យ​មុខ​វែង​អាច​ជួយ​បាន​ដោយ​បន្ថែម​កម្ពស់​ពីលើ​។​ ម៉ូត​សក់​ពេញ​និយម​សម្រាប់​អ្នក​មុខ​មូល​ឬ​ជ្រុង​គឺ​រះ​សក់​ច្រើន​តង់​ (multilayered​ cut)​ នៅ​ក្រោម​ចង្ការ​ ហើយ​គួរ​ជៀសវាង​ការ​រះ​សក់​តែ​មួយ​តង់​ (single-layer​ cuts)​។​ ​ ​

ទម្រង់​មុខ​វែង​៖​ ដូចនឹង​អ្នកមាន​ទម្រង់​មុខ​មូល​ដែរ​ គឺ​ពួក​គេ​ចង់បាន​មុខ​មូល​ពងក្រពើ​។​ អ្នក​អាច​ធ្វើ​ឱ្យ​មុខ​អ្នក​មើលទៅ​ដូច​មាន​រាង​មូល​ពងក្រពើ​បាន​ ដោយ​ការ​ធ្វើ​ឱ្យ​មុខធំ​ដោយ​ long​ side-sweeping​ bangs​ ឬ​ ខ្លី​ត្រឹម​ចង្ការ​ (chin-length​ bob)​។​ វិធី​ម្យ៉ាងទៀត​គឺ​មូរ​សក់រួញ​ដើម្បី​លម្អរ​មុខ​។​ ជៀសវាង​ម៉ូត​សក់​ណា​ដែល​ធ្វើ​ឱ្យ​មុខ​អ្នក​កាន់តែ​វែង​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង