តើ​មាន​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​របស់​អ្នក​ធ្លាប់​ពុល​ផ្អកកំពឹស​ដែរ​ឬទេ? ​វា​ជា​ផ្នែក​មួយ​នៃ​ការ​ពុល​អាហារ​។​កាលបើ​អ្នក​ពុល​អាហារ​និង​មាន អាកា​រៈ​ក្អួត ឬ ចង្អោរ និង រាគ (diarrhea) បន្តិចបន្តួច​ដែល​មាន​រយៈពេល​តិច​ជាង ២៤ ម៉ោង អ្នក​អាច​ថែទាំ​សុខភាព​បាន​ដោយ​ខ្លួនឯង​នៅផ្ទះ ។

ប្រសិនបើ​មាន​ករណី​នេះ​កើតឡើង អ្នក​អាច​ធ្វើ​តាម​ការ​ណែនាំ​ខាងក្រោម​នេះ ៖
-​កុំ​ទទួលទាន​ចំណីអាហារ​រឹង​ៗ (solid food) នៅ​ពេល​ចង្អោរ ឬ ក្អួត​, ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​ទទួលទាន​ជាតិ​ទឹក​អោយ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។
-​ការ​ទទួលទាន​វត្ថុ​រាវ​ម្តង​បន្តិច​ៗ អាច​ជួយ​បង្គ្រប់​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​អ្នក​បាន
-​ចៀសវាង​ការ​ប្រើប្រាស់​ជាតិ​អាល់កុល ឬ គ្រឿង​ស្រវឹង​, ជាតិ​កាហ្វេ​អ៊ី​ន​, ទឹក​ពិសារ​ដែល​មាន​ជាតិ​ស្ករ (sugary drinks) ។
-​ផលិតផល​បង្គ្រប់​ជាតិ​ទឹក​ដែល​មាន​ដាក់​លក់​នៅ​តាម​ទីផ្សារ​ដោយ គ្មាន​វេជ្ជបញ្ជា ដូច​ជា Pedialyte និង Rehydralyte ជា​ផលិតផល​មួយ​ដ៏​ល្អ និង មានគុណ​ភាព​, ប៉ុន្តែ វា​មាន​តំលៃ​ថ្លៃ​បន្តិច​សំរាប់​អ្នក បន្ទាប់​ពី​ការ​បង្គ្រប់​ជាតិ​ទឹក​រួច​ហើយ​, អ្នក​អាច​ចាប់ផ្តើម​បរិភោគ​អាហារ​បន្តិច​ម្តង​ៗ និង ដោយ​សន្សឹម​ៗ នៅ​ពេល​ការ​ចង្អោរ និង ក្អួត​ត្រូវ​បាន​បញ្ឈប់ ។ អ្នក​ក៏​អាច​ចាប់ផ្តើម ទទួលទាន​អាហារ ដែល​ងាយស្រួល​ចំពោះ​ក្រពះ​កិនកំទេច ក្នុង​បរិមាណ​តិចតួច ។ សូម​ពិចារណា​ជា​មុន​ក្នុង​ការ​បរិភោគ បាយ​, ស្រូវ​សាឡី​, នំប៉័ង​, ដំឡូងបារាំង​, គ្រាប់​ធញ្ញជាតិ ឬ សាច់សត្វ​ជាដើម ។

ទឹកដោះគោ​អាច​មាន​ប្រយោជន៍​ល្អ​សំរាប់​អ្នក​, ប៉ុន្តែ អ្នកខ្លះ​អាច​នឹង​មាន​អារម្មណ៍​ថា ក្រពះ​ធ្វើទុក្ខ​លើស​ដើម​ដោយសារ​តែ​ជាតិ lactose ។
-​ភាគច្រើន​ការ​ពុល​ចំណីអាហារ​មិន​ទាមទារ​ការ​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ដើម្បី​បញ្ឈប់​ការ​រាគ​ឡើយ​, ប៉ុន្តែ វា​ជា​ការ​ល្អ​ប្រសើរ បើ​បាន​ទទួលទាន​វា​ត្រឹមត្រូវ​នោះ ។ គេ​មិន​បានអោយ​ជា​យោបល់​ថា គួរតែ​ប្រើ​ចំពោះ​កុមារ​នោះ​ទេ ។ ប្រសិនបើ​អ្នកមាន​ចំ​ង​ល់ ឬ ក្តី​កង្វល់​នានា​, សូម​ពិ​ភា​គ្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក ។

ការ​ព្យាបាល
កត្តា​សំខាន់​ក្នុង​ការ​ព្យាបាល​ការ​ពុល​អាហារ (food poisoning) គឺ​ការ​ដាក់​បង្គ្រប់​ជាតិ​ទឹក (fluids) ទៅ​ក្នុង​ខ្លួន​មនុស្ស​យើង​វិញ (process of rehydration) ។ ការ​បញ្ចូល​ជាតិ​ទឹក​នោះ​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ការ​បញ្ចូល​តាម​សរសៃឈាម (intravenous line) និង ការ​ផឹក​តាម​មាត់ ។ អ្នក​អាច​តំរូវ​អោយ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ បើសិនណា​ជា​ចាំបាច់ ។ នេះ​គឺ​អាស្រ័យ​ទៅ​លើស​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ខ្វះ​ជាតិ​ទឹក​, ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្យាបាល និង សមត្ថភាព​ក្នុង​ការ​ទទួលទាន​ជាតិ​ទឹក ដោយ​គ្មាន​ការ​ក្អួត​បន្ថែម​ទៀត ។ ចំពោះ​កុមារ​វិញ​, គេ​ត្រូវ​យកចិត្ត​ទុក និង មើលថែ​រក្សា​ជា​ពិសេស ។

-​អ្នកជំងឺ​គួរតែ​ទទួលទាន​ថ្នាំ​ប្រឆាំង​ការ​ក្អួត (antivomiting) និង ថ្នាំ​បំបាត់​ការ​រាគ
ដើម្បី​ជួយ​សំរួល​ដល់​អាកា​រៈ​អ្នកជំងឺ​, វេជ្ជបណ្ឌិត​អាច​នឹង​ព្យាបាល​ជំងឺ​គ្រុនក្តៅ​បន្ថែម​ទៀត
-​គេ​កំរ​នឹង​ប្រើ​ថ្នាំ​សំលាប់​មេរោគ (antibiotics) ចំពោះ​ការ​ពុល​ចំណីអាហារ​ណាស់ ។ នៅ​ក្នុង​ករណី​មួយ​ចំនួន​, ថ្នាំ​សំលាប់​មេរោគ (antibiotics) រិ​ត​តែ​ធ្វើ​អោយ​សភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​លើស​មុន​ទៅ​ទៀត ។ ប៉ុន្តែ វា​នៅ​តែ​មាន​ករណី​កំរ​ខ្លះ​ដែល​ចាំបាច់​ត្រូវ​ប្រើប្រាស់​ថ្នាំ​នេះ ។ អ្នកដំណើរ​ដែល​មាន​ជំងឺ​រាគ​រូស​យូរថ្ងៃ (shigellae) អាច​កាត់​បន្ថយ​ការ​រាគ ដោយ​ថ្នាំ​សំលាប់​មេរោគ​នេះ​បាន ។
-​ការ​ពុល​នឹង​ផ្សិត (mushroom poisoning) ឬ ការ​ទទួលទាន​ចំណីអាហារ​ដែល​មាន​ជាតិ​ថ្នាំ​សំលាប់​សត្វល្អិត (pesticides), អាច​នឹង​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ទាមទារ​ការ​ព្យាបាល​ដោយ​ការ​លាង​ក្រពះ (lavage) ឬ អោយ​ថ្នាំ​សំរាប់​បន្សាប (antidotes) ជាតិពុល​ទាំងនោះ ។ ការ​ពុល​នេះ​មាន​សភាព​ធ្ងន់ធ្ងរ និង ត្រូវការ​ការ​យកចិត្តទុកដាក់​ក្នុង​ការ​មើល​ទាំ​នៅ​ក្នុង​មន្ទីរពេទ្យ​ជា​ចាំបាច់ ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង