ការសម្រកទម្ងន់គួរតែផ្នែកមួយនៃជីវិតរស់នៅដែលផ្តល់សុខភាពល្អ។ វាមិនមានវិធីសាស្រ្តណាដែលលឿនហើយងាយស្រួលលើការសម្រកទម្ងន់ឡើយ តែយកល្អគួរតែផ្តោតសំខាន់ទៅលើការញ៉ាំអាហារតិចៗ ផ្លាស់ប្តូរមកញ៉ាំអាហារផ្តល់សុខភាព ដែលអ្នកអាចអនុវត្តបានក្នុងមួយជីវិត។ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- រៀបគម្រោងការដែលងាយស្រួលក្នុងការវាស់វែង និងតាមដាន
- កំណត់អំពីបញ្ហាសុខភាពផ្សេងៗដូចជា ការបាក់ទឹកចិត្ត ឬបញ្ហានៃការគេង មុនពេលផ្តោតសំខាន់ទៅលើការសម្រកទម្ងន់
- ញ៉ាំអាហារផ្តល់សុខភាព។ ចូរគិតអំពីអ្វីដែលអ្នកញ៉ាំ និងមូលហេតុឲ្យបានច្បាស់លាស់
- ចូរបង្កើតនូវគម្រោងហាត់ប្រាណដែលពិតប្រាក និងច្បាស់លាស់
- មិនត្រូវបោះបង់ចោលឡើយ ដោយចាប់ផ្តើមធ្វើវាពីតិចៗទៅ៕