១.​ស៊ុប​មាន់​
​ហេតុអ្វី​បានជា​ស៊ុប​មាន់​មាន​ឥទ្ធិពល​បែបនេះ​? ព្រោះ​វា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ថ្នាំ Penicillin ពី​ធម្មជាតិ និង​ស្ថិត​ក្នុង​តារាង​ព្យាបាល​បញ្ហា​នេះ​ជា​ខ្ពស់​ជាងគេ​។ ចំពោះ​ស៊ុប​មាត់​ដែល​ក្តៅ​ជួយ​ធ្វើអោយ​ខ្យល់​ដង្ហើម​ស្រលះ​ល្អ​។​
 


២.​អាហារ​ក្តៅ និង​ហិល​
​ម្តេស ឬ​គ្រឿងផ្សំ​ដែល​ហិល​ជួយ​បំបាត់​ការ​តឹង​ច្រមុះ​។ អាហារ​ឥណ្ឌា ឬ​អាហារ​ជាតិ​សាសណា​ផ្សេងៗ​ទៀត​ដែល​មាន​គ្រឿងផ្សំ​ទាំងនេះ ឬ​បន្ថែម​ជា​គ្រឿងផ្សំ​ហិលៗ​ដល់​អាហារ​សុទ្ធតែ​ជា​ផលចំណេញ​បន្ថែម​សម្រាប់​ពួកគេ​ហើយ​។
 
៣.​ខ្ទឹម​ស​
 
​ខ្ទឹម​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយ​ភ្នាក់ងារ Flavoring ដែល​មានឈ្មោះ​ថា Alliin សម្រាប់​ដើរតួ​ជា​ថ្នាំ​បំបាត់​ការ​តឹង​ច្រមុះ​។ ខ្ទឹមស​ក៏​ត្រូវបាន​គេ​ជឿ​ថា​ដើរតួនាទី​ជា​អង់​ទី​អុក​ស៊ីដង់ និង​បំផ្លាញ​រ៉ាឌីកាល់​សេរី ដែល​ជា​មូលេ​គុល​អុកស៊ីសែន​បំផ្លាញកោសិ​កា​។
 
៤. ជាតិ​ទឹក​
​ការ​ទទួលទាន​ទឹក​ជួយ​ពង្រា​វ​សំបោរ​បាន​។
 
៥. ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ជូរៗ​
​ចូរ​ទទួលទាន​ផ្លែឈើ​ជូរៗ​ដើម្បី​បង្កើន​ការទទួល​បាន​វីតាមីន C​។ ចូរ​ផឹក​ទឹកក្រូច​សម្រាប់​អាហារ​ពេលព្រឹក​, អាហារ​ស​ម្រន​ជា​ប្រភេទ​ផ្លែ​ក្រូច ឬ​បន្ថែម​ក្រូចខ្វិច​មួយ​ចំណិត​សម្រាប់​អាហារ​ថ្ងៃត្រង់​។ ការទទួល​បាន​ចំនួន​ដ៏​ច្រើន​នៃ​វីតាមីន C មាន​សារៈសំខាន់​បើសិន​ជា​អ្នក​ជក់បារី ព្រោះ​ការជក់បារី​ធ្វើអោយ​កើតឡើង​ទាំង​ការ​ប្រឈម​នឹង​ជំងឺ​ផ្តាសាយ និង​តម្រូវការ​វីតាមីន​ដើម្បី​ការពារ​ខ្លួន​។
 
៦. ខ្ញី​
​មនុស្ស​ជាច្រើន​តែង​យក​ខ្ញី​ស្រស់ៗ​ដើម្បី​ជួយ​ព្យាបាល​ការ​ក្អក និង​ក្តៅខ្លួន​ដែល​ច្រើនតែ​ទាក់ទង​នឹង​អាការៈ​ផ្តាសាយ​។ អ្នក​ធ្វើ​តែ​ខ្ញី សម្រាប់​ទទួល​ទាន​បាន​។
 
៧. វីតាមីន C
​ផ្លែឈើ​ជូរៗ​មិន​ត្រឹមតែ​ជា​អាហារ​មាន​វីតាមីន C ខ្ពស់​តែ​មួយ​មុខ​ទេ ប៉ុន្តែ​មើមដំឡូង​, ម្ទេសផ្លោក​ពណ៌​បៃតង​, ស្ត្របឺ​រី និង​ផ្លែ​ម្នាស់​អាច​ជួយ​អោយ​អ្នក​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​បានដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង