​មនុស្ស​ជាច្រើន​តែង​ត្អូញត្អែរ​អំពី​បញ្ហា​នៃ​ការបញ្ចេញ​អាស៊ីត​ក្រពះ​។​បើសិន​ជា​អ្នក​មាន​បញ្ហា​នេះ អ្នក​គួរតែ​យល់ដឹង​អំពី​ការ​បរិភោគ​អាហារ​។​នៅទីនេះ​ចូរ​ស្វែងយល់​អំពី​អាហារ​ដែល​អ្នក​គួរ​បរិភោគ​:

· ចូរ​ញ៉ាំ​គ្រាប់​ធុញ្ញ​ជាតិ​ទាំងមូលៗ​អោយបាន​ច្រើន​ដូចជា​អង្ករ​សម្រូត​ជាដើម ព្រោះ​វា​ច្រើន​តែ​ធ្វើ​អោយ​ងាយស្រួល​ក្នុង​ការរំលាយ​ជាង​ពពួក​ស្រូវ​សាលី​។​

· របប​អាហារ​គួរតែ​មាន​បន្លែ និង​ផ្លែឈើ​អោយបាន​ច្រើន​ព្រោះ​វា​ផ្តល់​ភាពងាយស្រួល​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​។​

· ព្យាយាម​ធ្វើ​ដំណាប់​ផ្លែឈើ​ដោយ​កុំ​ប្រើ​ស្ករ ប៉ុន្តែ​អាច​លាយ​ជាមួយ​ទឹកឃ្មុំ​បន្តិចបន្តួច​បាន​ដើម្បី​បង្កើត​រសជាតិ​ផ្អែម​។​

· ជ្រើសរើស​យក​សាច់​ដែល​មាន​ជាតិ​ខ្លាញ់​តិច​ដូចជា សាច់មាន់ និង​សាច់​ទា ប៉ុន្តែ​ត្រូវ​កុំ​យក​ស្បែក ព្រមទាំង​ញ៉ាំ​ត្រី​ស្រស់ៗ​អោយបាន​ច្រើន​។​

· ចូរ​ប្រើ​ទឹកដោះ​ពពែ ឬ​ទឹក​សណ្តែក​ជំនួស​ទឹកដោះគោ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​។​

· តែ​ថ្នាំ​បូរាណ​ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​ជួយ​កាត់បន្ថយ​អាស៊ីត​ក្រពះ​។​

· ខ្ញី​ស្រស់ៗ​ផ្តល់​ជំនួយ​ដ៏​ល្អ​ណាស់​សម្រាប់​សុខភាព​ពោះវៀន​ដូច​ស្ពៃក្តោប​ឆ្អិត ឬ​ទឹក​ស្ពៃក្តោប​ឆៅ​ដែរ​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង