ផ្លែម្នាស់គឺជាផ្លែឈើដុះក្នុងតំបន់ត្រូពេជ្រដ៏ពេញនិយមបំផុតនៅលើពិភពលោក។ វាមានរសជាតិផ្អែម, សម្បូរទឹក, និងមានរសជាតិឆ្ងាញ់។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺជាផ្លែឈើដែលផ្តល់ជាសុខភាព និងសម្បូរជីវជាតិបំផុត។ ដើម្បីចង់ដឹងអោយកាន់តែច្រើនអំពីវាទៀតនេះ ខាងក្រោមនេះជាការបញ្ហាញជាអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនពីការញ៉ាំផ្លែម្នាស់។
១. ជាប្រភពនៃវីតាមីន និងជាតិរ៉ែជាច្រើន
ម្នាស់ផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែជាច្រើនដូចជា វីតាមីន A, វីតាមីន C, កាល់ស្យូម, ផូស្វ័រ និងប៉ូតាស្យូម។ វាក៏ជាផ្លែឈើមួយប្រភេទដែលសម្បូរជាតិសរសៃ និងកាឡូរីដែរ។ អ្វីដែលជាគុណប្រយោជន៍ខ្ពស់ជាងគេរបស់វាគឺ វាមានជាតិខ្លាញ់ និងកូឡេស្តេរ៉ុលទាប។ ជីវជាតិទាំងឡាយដែលវាមានសុទ្ធតែមានប្រយោជន៍ចំពោះសុខភាពទាំងអស់។
២. បង្ការការក្អក និងផ្តាសាយ
ចាប់តាំងពីផ្លែម្នាស់សម្បូរវីតាមីន C មក វាអាចជួយសម្លាប់វីរ៉ុសដែលជាអ្នកបង្កអោយមានការក្អក និងផ្តាសាយបាន។ ទោះបីជានៅពេលអ្នកមានជំងឺនេះហើយក៏ដោយ ក៏ផ្លែម្នាស់អាចជួយអ្នកបានដែរ។ ផ្លែឈើប្រភេទនេះមានសារធាតុ Bromelain ដែលមានប្រសិទ្ធិភាពក្នុងការបំបាត់អាការៈក្អក និងការករស្លេះ។ ការញ៉ាំផ្លែម្នាស់ខណៈពេលដែលកំពុងតែញ៉ាំថ្នាំទៅតាមវេជ្ជបញ្ជាគ្រូពេទ្យសម្រាប់ព្យាបាលជំងឺក៏អាចជួយអោយអ្នកជាវិញកាន់តែឆាប់ដែរ។
៣. ពង្រឹងសុខភាពឆ្អឹង
ផ្លែម្នាស់ក៏ជាទីពេញនិយមមួយដែរព្រោះវាមានសមត្ថភាពក្នុងការសាងសង និងរក្សាអោយឆ្អឹងរឹងមាំ។ នេះដោយសារតែផ្លែឈើមួយនេះផ្ទុកទៅដោយសារធាតុម៉ង់ហ្គាណែស ជាជាតិរ៉ែម្យ៉ាងដែលរាងកាយត្រូវការដើម្បីពង្រឹងដល់សុខភាពឆ្អឹង និងជាលិកាតភ្ជាប់។ តាមពិត បើសិនជាអ្នកញ៉ាំទឹកផ្លែម្នាស់មួយពែង អ្នកអាចទទួលបានជាតិម៉ង់ហ្គាណែសចំនួន ៧៣ភាគរយនៃតម្លៃដែលរាងកាយត្រូវការរួចទៅហើយ។
៤. ធ្វើអោយអញ្ចាញធ្មេញមានសុខភាពល្អ
អ្នកដែលតែងតែបារម្ភពីសុខភាពធ្មេញដែលពេលខ្លះមានការបរាជ័យក្នុងការថែរក្សាអញ្ចាញធ្មេញនោះ ពេលនេះអ្នកអាចធ្វើបានហើយ។ បើសិនជាមនុស្សម្នាក់មានជំងឺអញ្ជាញធ្មេញ ធ្មេញរបស់គាត់នោះនឹងអាចខូច ឬស្ថិតក្នុងអាការៈមិនល្អ ឬអាចបាក់ផងក៏មានដែរ។ ការញ៉ាំផ្លែម្នាស់នឹងជួយពង្រឹងសុខភាពអញ្ចាញធ្មេញរបស់អ្នកបាន ព្រមទាំងធ្មេញអោយមានសុខភាពល្អ និងរឹងមាំទៀត។
៥. កាត់បន្ថយការប្រឈមនឹងជំងឺភ្នែក Macular Degeneration
ផ្លែម្នាស់ត្រូវបានគេស្គាល់ថាជួយបង្ការជំងឺបានច្រើនប្រភេទខុសៗគ្នាដូចជាជំងឺភ្នែក Macular Degeneration ជាដើម។ ជំងឺនេះគឺជាមូលហេតុដំបូងគេនៃការព្រឹលលើមនុស្សធំ ដែលវាបង្កឡើងដោយការខូចខាតដល់រ៉េទីណានៅក្នុងភ្នែក។ ការអាន និងការធ្វើសកម្មភាពប្រចាំថ្ងៃអាចធ្វើអោយអាការៈកាន់តែពិបាកខ្លាំងទៅៗ ដោយសារតែបញ្ហានេះ។ ការបញ្ចូលផ្លែម្នាស់នៅក្នុងរបបអាហារអាចបន្ថយការប្រឈមនឹងជំងឺនេះបានរហូតដល់ ៣៦ភាគរយឯណោះ។ នេះដោយសារតែផ្លែឈើមួយប្រភេទនេះផ្ទុកទៅដោយសារធាតុ Beta Carotene ដែលវាមានប្រយោជន៍ដ៏ល្អសម្រាប់សុខភាពភ្នែក។
៦.ជួយបន្ថយអាការៈរលាកសន្លាក់
ចាប់តាំងពីផ្លែឈើមួយនេះមានចំនួនសមាធាតុប្រឆាំងនឹងការរលាកច្រើនមក ការញ៉ាំផ្លែម្នាស់អាចផ្តល់នូវការបន្ថយការឈឺចាប់ដែលបណ្តាលមកពីជំងឺរលាកសន្លាក់បាន ហើយស្របពេលជាមួយគ្នានោះវាក៏ជួយធ្វើអោយឆ្អឹងរឹងមាំផងដែរ។ លើសពីនេះទៅទៀត វាក៏ជួយពង្រឹងដល់អាការៈជំងឺស្ពឹក ឬឈឺចាប់ដោយការរលាកសរសៃប្រសាទ Ulnar Nerve នៅករដៃ និងរលាកសន្លាក់ហ្គោដ។
៧.ពង្រឹងដល់ការរំលាយអាហារ
សារធាតុ Bromelain ដែលមានក្នុងផ្លែម្នាស់មានប្រសិទ្ធភាពក្នុងការបន្សាបជាទឹកដើម្បីអោយប្រាកដថាទឹកនោះមិនមានជាតិអាស៊ីតខ្លាំង។ វាក៏ជួយកែសម្រួល់ដល់ការបញ្ចេញរសរបស់លំពែងក្នុងការរំលាយអាហារដែរ។ ចាប់តាំងពីសារធាតុ Bromelain មានធាតុផ្សំនៃការរំលាយប្រូតេអ៊ីនដែរនោះ វាក៏អាចជួយថែរក្សាផ្លូវរំលាយអាហារអោយមានសុខភាពល្អបានដែរ៕