ព្រឹត្តិការណ៍នៃបណ្តាញទំនាក់ទំនងក្នុងសង្គម គឺពិតជាមានសារៈសំខាន់ ជាងការគ្រាន់តែអ្នក ប្រមូលយក ឈ្មោះរបស់ពួកគេមកទុកក្នុងបញ្ជី វាគឺជាវិធីមួយដែលអាចជួយអ្នក យកជ័យជំនះលើពួកគេបាន តាមរយៈការបង្កើតនូវមន្តស្នេហ៍ទាក់ទាញ និង ធ្វើអោយពួកគេចងចាំអ្នកបានជារៀងរហូត ។
ការដែលអាចធ្វើអោយនរណាម្នាក់ ចូលចិត្តអ្នកបាន នោះក៏បានន័យថា ពួកគេនឹងអាចចងចាំអ្នកបានផងដែរ ដែលនេះជាឱកាសដ៏ល្អដែលអាចផ្តល់អត្ថប្រយោជន៍ផ្សេងៗ សម្រាប់អ្នកនាពេលអនាគតទៀត។ ដូច្នេះ តើអ្នកអាចសម្រេចវាបានដោយវិធីណា? តើអ្នកគួរបង្កើតនូវចំណាប់អារម្មណ៍ល្អ និង យកឈ្នះនូវ ទំនាក់ទំនាក់ថ្មីនេះ ដោយរបៀបណាដែរ? ខាងក្រោមនេះ គឺជាគន្លឹះ ដែលអាចធ្វើអោយអ្នក ក្លាយជាទីចាប់អារម្មណ៍សម្រាប់មនុស្សរាល់គ្នាបាន ៖
១.កត់ចំណាំនូវស្ថានភាពរូបរាងរបស់អ្នក
តើហេតុអ្វី បានជាវាមានសារៈសំខាន់? ខណៈពេល ដែលវាពិតជាមានភាពអស្ចារ្យ ក្នុងការបង្ហាញដល់ អ្នករាល់គ្នា នូវភាពជឿជាក់លើខ្លួនឯង,ការឈរដោយដាក់ខ្លួនអោយត្រង់ និង ការចាប់រលាក់ដៃ ជាមួយនឹង ស្នាមញញឹមមោះមុត គឺអាចបង្ហាញនូវភាពស្រស់សង្ហា និង ទាក់ទាញរបស់អ្នក។ អ្នកចង់បង្ហាញ ទៅមនុស្សទាំងឡាយថា អ្នកពិតជាមានចំណាប់អារម្មណ៍ជាពិសេស ក្នុងការនិយាយជាមួយពួកគេ។ អ្នក អាចអនុវត្តបាននូវវិធីទាំងនេះ គឺអ្នកត្រូវធ្វើការបន្ធូរអារម្មណ៍, បោះជំហ៊ានទៅមុខ, ធ្វើការផ្អៀងក របស់អ្នកបន្តិច ផ្តល់អោយពួកគេនូវស្នាមញញឹមដ៏កក់ក្តៅ ហើយបង្ហាញអ្នកពិតជាមានកត្តិយសណាស់ ក្នុងការណែនាំខ្លួននេះ។ នៅពេលដែលមនុស្សមា្នក់មានអារម្មណ៍ថា អ្នករីករាយនឹងជួបពួកគេ នោះពួកគេ ក៏នឹងចាប់ផ្តើមចូលចិត្តអ្នកភ្លាមៗ ដូចគ្នាផងដែរ ពួកយើងម្នាក់ៗ គឺសុទ្ធតែមានអារម្មណ៍ចូលចិត្តមនុស្ស ដែលចូលចិត្តយើងមុន។
២. មនុស្សទាំងឡាយចូលចិត្តនិយាយអំពីខ្លួនគេ
មនុស្សដែលគួរអោយចូលចិត្តពិតប្រាកដ គឺមានសម្តត្ថភាពក្នុងការនិយាយ ជាមួយអ្នក និង អាចបន្សល់នូវ អារម្មណ៍ដ៏អស្ចារ្យមួយក្នុងទំនាក់ទំនងមួយនេះ ។ នៅពេលដែលអ្នកគិតអំពីវា នាថ្ងៃក្រោយ អ្នកនឹង សម្គាល់ឃើញថា អ្នកមិនបានដឹងអ្វីទាល់តែសោះ ពីមនុស្សម្នាក់ថ្មី ដែលគួរអោយទាក់ទាញ នេះដោយសារតែពួកគេ បានផ្តល់ឱកាសអោយអ្នក និយាយអំពីខ្លួនឯង ដោយអ្នកមិនបានដឹងខ្លួនទាល់តែ សោះថា វាបានកើតឡើង។ អ្នកអាច បង្កើតនូវចំណាប់អារម្មណ៍មួយនេះបាន តាមរយៈការបង្កើតសំណួរខ្លីៗ ដែលអាចបង្ហាញថាអ្នកចាប់អារម្មណ៍ និង ចង់ស្គាល់ពីពួកគេអោយបានច្បាស់។
៣.ការស្គាល់អោយច្បាស់ គឺជាកូនសោមួយ
ពួកយើង ចូលចិត្តមនុស្សទាំងឡាយណា ដែលគិតថា អ្វីដែលខ្លួនយើងសម្រេចបាន គឺអស្ចារ្យ។ វានឹង ធ្វើអោយយើងមានអារម្មណ៍ថា កក់ក្តៅនៅពេលដែលនរណាម្នាក់ បាននិយាយថា អូ អ្នកពិតជាពូកែមែន ! តើអ្នកពិតជាធ្វើវាដោយខ្លួនឯងឬ ខ្ញុំពិតជាកោតសរសើរចំពោះសម្តត្ថភាពអ្នកណាស់។ ចូរប្រាកដថា អ្នកបានស្គាល់នរណាម្នាក់ បានយ៉ាងល្អ នោះអ្នកក៏នឹងអាចទទួលបាននូវចំណាប់អារម្មណ៍ជាពិសេស ពីគេវិញបានដូចគ្នា។
៤. មិនទាមទារសំណងអ្វីមកវិញ
ប្រសិនបើអ្នក ពិតជាចង់អោយនរណាម្នាក់ចូលចិត្តអ្នកដោយស្មោះ នោះអ្នកមិនត្រូវធ្វើការប្រើប្រាស់ ពួកគេនោះទេ។ ពួកគេនឹងចាកចេញពីអ្នក ប្រសិនបើគេមានអារម្មណ៍ថា អ្នកកំពុងតែព្យាយាមធ្វើដូច្នោះមែន ។ ប្រសិនបើអ្នកចង់បានជំនួយពីនរណាម្នាក់ ជាដំបូងអ្នកត្រូវស្វែងរក វិធីក្នុងការជួយអ្នកដទៃជាមុនសិន ។ ផ្តោតទៅលើអ្វីដែលអ្នកអាចធ្វើបាន ដោយមិនគិតពីប្រយោជន៍ខ្លួនឯង ជាធំនោះទេ។ ជាធម្មតា មនុស្សរាល់គ្នា ចូលចិត្តអ្នកណាម្នាក់ ដែលពិតជាមានបំណងជួយដល់អ្នកដទៃ។ ការធ្វើដូច្នេះ នឹងអាចធ្វើអោយពួកគេ នឹងមានបំណងផ្តល់នូវការជួយដល់អ្នកវិញមិនខាន។
៥. ចាកចេញពីការណាត់ជួបដោយការលាគ្នាដ៏ល្អមួយ
នេះគឺជាឱកាសចុងក្រោយរបស់អ្នក ក្នុងការធ្វើអោយមនុស្សម្នាក់ថ្មីនេះ អាចចូលចិត្តអ្នកបាន ដោយពិតប្រាកដ។ ត្រូវចាប់ផ្តើមដូចជាពេលដំបូង ដោយការចាប់ដៃ ឬ លើកដៃជម្រាបលា ហើយនិយាយថា អ្នកពិតជារីករាយណាស់ ដែលបានស្គាល់ និង ជួបពួកគេ។ ចូរប្រាកដថា អ្នកបានប្រើនូវស្នាមញញឹមដែល ចេញពីក្នុងចិត្ត និង បង្ហាញនូវការដឹងគុណចំពោះការចំណាយពេលវេលារបស់ពួកគេ មកលើអ្នក ។ អ្នកត្រូវបន្សល់នូវអារម្មណ៍ដ៏រីករាយមួយ នៅពេលដែលអ្នកចាកចេញពីពួកគេ។
រាល់ចំណុចខាងលើនេះ ស្តាប់ទៅដូចជារាងលំបាកបន្តិច ជាពិសេស ប្រសិនបើអ្នកជាមនុស្ស ដែលមានការខ្មាស់អៀនច្រើន ប៉ុន្តែជាការពិតវាមានភាពងាយស្រួលជាងអ្វីដែលអ្នកបានគិតទៅទៀត។ អ្នកគ្រាន់តែ ធ្វើការផ្តោតអារម្មណ៍ទៅលើមនុស្សណាម្នាក់ ត្រូវមានភាពស្ទាត់ជំនាញ និង សម្តែងនូវចិត្តរីករាយ ដែលអ្នកបានមានឱកាសនិយាយជាមួយគេ នោះពួកគេនឹងស្រលាញ់រាប់អានអ្នកដោយស្មោះមិនខាន ៕