ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង២ដែលអ្នកមិនគួរធ្វើជាដាច់ខាតក្នុងថ្ងៃទី១នៃចូលឆ្នាំចិន។ តើមានអ្វីខ្លះទៅ?
- ក្នុងថ្ងៃចូលឆ្នាំចិន អ្នកមិនគួរចូលគេងយប់ជ្រៅពេកទេ ទោះបីជាបងប្អូនមកលេងនៅផ្ទះក៏ដោយ ព្រោះការចូលគេងយប់ជ្រៅអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់។ ជាពិសេស ធ្វើឲ្យអ្នកមិនមានស្មារតី និងអារម្មណ៍ក្នុងការធ្វើអ្វីផ្សេងនោះឡើយ។ ជាហេតុដែលធ្វើឲ្យលាភអាចរត់បាត់អស់។ ដូចនេះ ដើម្បីសុខភាពរឹងមាំ និងដើម្បីលាភសំណាង អ្នកមិនគួរចូលគេងយប់ជ្រៅពេកទេ។
- ក្នុងថ្ងៃទី១នៃចូលឆ្នាំចិន អ្នកមិនគួរគេងទ្រម៉ក់មិនក្រោកនោះទេ ព្រោះទម្លាប់មួយនេះនឹងអាចអូសបន្លាយចំនួន១ឆ្នាំ ដោយធ្វើឲ្យអ្នកអាចបាត់បង់ឱកាសច្រើនពេលដែលគេងមិនព្រមងើបក្នុងពេលព្រឹក។ ជាហេតុដែលធ្វើឲ្យសំណាងល្អទាំងអស់អាចរត់បាត់៕