ការអង្គុយរយៈពេលយូរនៅតុធ្វើការអាចនាំឲ្យមានជំហររាងកាយមិនល្អ ឈឺចង្កេះ និងបង្កើនការប្រឈមនឹងជំងឺបេះដូងសរសៃឈាម និងជំងឺទឹកនោមផ្អែម។ យ៉ាងណាមិញ American Council on Exercise បានណែនាំថា ដើម្បីបំបាត់ឥទ្ធិពលអវិជ្ជមានលើការអង្គុយនៅកន្លែងធ្វើការច្រើនពេក គួរតែធ្វើដូចខាងក្រោមនេះ៖
- ឈររយៈពេលពីរបីនាទីជារៀងរាល់ម៉ោងដើម្បីភ្ញោចដល់សាច់ដុំដែលមិនបានប្រើប្រាស់ក្នុងរាងកាយ
- អង្គុយនៅលើបាលដែលតម្រូវឲ្យវានៅហ្នឹងរយៈពេល ៣០នាទី ក្នុងមួយថ្ងៃដើម្បីឲ្យសាច់ដុំក្នុងខ្លួនធ្វើការ
- ចូលរួមក្នុងការប្រឈមដែលដើរ ព្រោះវានឹងជួយពង្រឹងដល់អារម្មណ៍ ការផ្ចង់អារម្មណ៍ និងលំហូរឈាម
- ពេលសម្រាកគួរតែហាត់ប្រាណខ្លះតាមរយៈការអាវ៉ងនឹងជញ្ជាំង អង្គុយចោងហោង និងលើកជើងឡើងលើ
- ហាត់ប្រាណ ឬដើរក្នុងពេលទៅញ៉ាំអាហារថ្ងៃត្រង់
- ពិចារណាទៅលើការជិះកង់ ឬដើរទៅធ្វើការ
- ហាត់ក្បាច់យូហ្គា តាមដានចង្វាក់ដង្ហើម ឬតាំងសមាធិដើម្បីបន្ថយស្រ្តេស៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855