វេជ្ជបណ្ឌិត គ្រីស្តូហ្វឺ អូឈ្នឺ (Christopher Ochner, PhD) ដែលជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវខាងផ្នែកអាហារូបត្ថម្ភ និយាយថា “វាគឺជារបស់មួយដែលផ្តល់សុខភាពល្អបំផុតដែលខ្ញុំចង់យកមកផឹក។ តែបៃតងគឺជាអាហារដ៏អស្ចារ្យបំផុត”។

កាលពី ២០ឆ្នាំមុន ការសិក្សារាប់ពាន់ហើយដែលបានបង្ហាញអំពីអត្ថប្រយោជន៍របស់តែបៃតងនេះ។
កោសិការមានសុខភាពល្អ
ហេតុអ្វីបានជាតែបៃតងល្អចំពោះអ្នក? វេជ្ជបណ្ឌិត បេត រៀដុន (Beth Reardon, RD) អ្នកជំនាញខាងអាហារូបត្ថម្ភ នៅប៊ូស្តុន និយាយថា “នោះដោយសារតែសារធាតុ Catechin របស់តែបៃតង”។ សារធាតុមួយនេះគឺជាអង់ទីអុកស៊ីដង់ដែលជួយប្រឆាំងនឹង បង្ការកុំអោយកោសិការខូចខាតបាន។ តែបៃតងមិនត្រូវបានកែច្នៃអ្វីច្រើនទេមុនពេលគេយកវាមកឆុតក្នុងពែក ដូច្នេះវាសម្បូរសារធាតុ Catechin នេះណាស់។
សុខភាពបេះដូង
តែបៃតងត្រូវបានគេបង្ហាញអោយដឹងថា ជួយពង្រឹងដល់លំហូរឈាម និងបន្ថយកូឡេស្តេរ៉ុល។ ការសិក្សាឡើងវិញទៅលើការសិក្សាជាច្រើនក្នុងឆ្នាំ ២០១៣ បានរកឃើញថា តែបៃតងបានជួយបង្ការជំងឺដែលទាក់ទងនឹងជំងឺបេះដូងដោយចាប់ពីជំងឺលើសសម្ពាធឈាមខ្ពស់ដល់ការខ្សោយបេះដូងឯណោះ។
សុខភាពខួរក្បាល
អ្វីដែលល្អចំពោះបេះដូងច្រើនតែល្អចំពោះខួរក្បាលដែរ ហើយខួរក្បាលរបស់អ្នកត្រូវការសរសៃឈាមដែលមានសុខភាពល្អ។ ការសិក្សាមួយរបស់ប្រទេសស្វីសតាមរយៈការថត MRI បានរកឃើញថា អ្នកដែលផឹកតែបៃតងមានសកម្មភាពក្នុងតំបន់ផ្តល់ការចងចាំរបស់ខួរក្បាលបានល្អជាងមុន។ តែបៃតងក៏ត្រូវបានគេបង្ហាញទៀតថា ជួយទប់ស្កាត់ការបង្កើតកំណកឈាមដែលជាប់ទាក់ទងនឹងជំងឺវង្វេងស្មារតីពេលចាស់ជរាដែរ។
ជំងឺទឹកនោមផ្អែម
តែបៃតងហាក់បីដូចជាជួយគ្រប់គ្រងជាតិស្ករក្នុងឈាមអ្នកជំងឺទឹកនោមផ្អែមអោយមានលំនឹង។ ដោយសារតែសារធាតុ Catechins ជួយបន្ថយកូឡេស្តេរ៉ុល និងសម្ពាធឈាម ដូច្នេះវាក៏អាចជួយការពារការខូចខាតដោយសារតែរបបអាហារមានជាតិខ្លាញ់ខ្ពស់បានដែរ។
សម្រកទម្ងន់
តែបៃតងអាចជួយបង្កើន និងផ្លាស់ប្តូរការរំលាយអាហារបាន ដូច្នេះអ្នកនឹងអាចរំលាយជាតិខ្លាញ់បានកាន់តែច្រើន។ ការសិក្សាបានបង្ហាញអោយដឹងថា តែបៃតងក៏អាចជួយសម្រួលទម្ងន់បានដែរនៅពេលអ្នកចង់សម្រកវា។
តួនាទីជំងឺមហារីក
ការសិក្សាទៅលើឥទ្ធិពលរបស់តែបៃតងចំពោះជំងឺមហារីកត្រូវបានដាក់បញ្ចូលគ្នា។ ប៉ុន្តែតែបៃតងត្រូវបានគេស្គាល់ថាជាកោសិការបន្ថែមការផ្តល់នូវសុខភាពគ្រប់ដំណាក់កាលនៃការលូតលាស់ទាំងអស់។ មានការណែនាំមួយចំនួនដែលតែបៃតងអាចជួយបំផ្លាញកោសិការមហារីកបាន។
បន្ថយស្ត្រេស
ការក្រេបទឹកតែតិចៗជួយអោយអ្នកអាចបន្ធូរអារម្មណ៍បាន នេះដោយសារតែឥទ្ធិពលរបស់ សារធាតុអាមីណូអាស៊ីតដែលឈ្មោះថា Theanine៕