ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
បុគ្គលដែលកើតក្នុងឆ្នាំរកា មានខួរក្បាលដែលឆ្លាត ថែមទាំងមានអ្នកតាមជួយច្រើនណាស់។ ជាពិសេស ក៏មានលាភល្អៗតាមជាប់ជិតខ្លួនច្រើនផងដែរ។ ដូចនេះ ក្រដាសប្រាក់នឹងចូលមិនតិចឡើយក្នុងចូលឆ្នាំចិន។
ឆ្នាំកុរ
អ្នកដែលកើតក្នុងឆ្នាំកុរ ក្នុងរយៈពេលនេះអាចនឹងខ្វះលុយ ប៉ុន្តែចាប់ពីចូលឆ្នាំចិនទៅ លុយនឹងមិនចេះខ្វះទៀតទេ។ ជាហេតុដែលធ្វើឲ្យអ្នកចាយបានយ៉ាងសប្បាយដោយមិនមានទុក្ខកង្វល់អ្វីឡើយ។
ឆ្នាំខាល
មនុស្សដែលកើតក្នុងឆ្នាំខាល នឹងមានទ្រព្យមករកច្រើនណាស់ក្នុងពេលចូលឆ្នាំចិន។ ជាពិសេស ឲ្យតែអ្នកប្រឹងប្រែង នឹងអាចទទួលបានផលកាន់តែធំ។ ដូចនេះ ប្រាក់នឹងមានចាយមិនអស់ឡើយ៕