ប្រសិនបើអ្នកចោទជាសំនួរសួរទៅស្រី្តគ្រប់រូបនៅលើលោកនេះ ថាតើពួកគេពេញចិត្តទំហំសុដន់ដែលពួកគេមានដែរ ឬទេ ហើយករណីនេះប្រសិនបើពួកគេមានឱកាសនិយាយគឺប្រាដកជាឆ្លើយថា ទេ ហើយ ។

ពេលវេលាចេះតែកន្លងទៅ សុដនក៏ចាប់ផ្តើមមានសភាពទ្រុឌទ្រោមទៅតាមគ្នាដែរ មានន័យថា ភាពមាំទាំដែលធ្លាប់តែមាន រូបរាងដែលធ្លាប់តែលេចធ្លោ គឺត្រូវបានបាត់បង និងសល់តែភាពសំប៉ែតមកសជំនួសទៅវិញ ។ មានស្រី្តមួយចំនួនមានគំនិត ទៅធ្វើការវះកាត់ដើម្បីកែខៃនូវអ្វីដែលបានបាត់បងទៅប៉ុន្តែដោយសារតម្រូវការនៃការវះកាត់ត្រូវការចំណាយថវិការច្រើន ដូច្នេះទើបអោយពួកគេមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តន៍ ។
អ្នកមិនចាំបាច់រស់នៅក្នុងជីវិតដែលពោរពេញដោយទ្រូងសំប៉ែតដូចនេះអស់មួយជីវិតនោះទេ ប្រសិនបើអ្នកស្អប់នូវគំនិតដែលអោយអ្នកទៅធ្វើការវះកាត់នោះ ។ មាននូវអំណះអំណាងខ្លះៗដែលអាចកែសម្រួលនូវទុក្ខលំបាករបស់អ្នកតាមរយៈការបរិភោគអាហារមួយចំនួន ហើយវានឹងជំរុញអោយសុដន់របស់អ្នក រីកធំវិញបានជាលក្ខណៈធម្មជាតិ ដូចជា៖
ផលិតផលដែលផលិតពីសណ្តែកសៀង (Soy Product)
នេះបានសេចក្តីថាផលិតផលណាដែលធ្វើឡើងដោយមានធាតុផ្សំជា ប្រូតេអ៊ីនសណ្តែកសៀង គឺអាច ជួយបង្កើននូវទំហំដោះរបស់អ្នកបានយ៉ាងល្អ ។ ដោយសារតែរូបធាតុពីធម្មជាតិរបស់សណ្តែកសៀងផ្សំ ឡើងដោយសារ Estrogen ដែលអាចមានលទ្ធភាពក្នុងការភ្ញោចអោយមានការលូតលាស់នៃសុដន់ ។
ផលិតផលដែលមានជាតិសណ្តែកសៀងមានដូចជា៖
- តៅហ៊ូ
- គ្រាប់សណ្តែកសៀង
- បន្លែដែលមានជាតិសណែ្តកសៀង
- ទឹកដោះគោដែលធ្វើពីសណ្តែកសៀង
- ផលិតផលសណ្តែកសៀងសំរាប់ប៉ូវសុខភាព
ផលិតផលដែលធ្វើឡើងពីផ្សិត (Yeast Products)
ស្ត្រីមួយចំនួនមានការជំទាស់ក្នុងការដាក់បញ្ចូលនូវអាហារដែលធ្វើពីផ្សិតក្នុងរបបអាហាររបស់ពួកគេ ដើម្បីអោយមានការីកធំរបស់សុដន់ ។ ដោយសារតែមធ្យោបាយនេះមិនទាន់យល់ដឹងជាសាកលនៅ ឡើយដែលវាអាចជួយអោយមានការលូតលាស់ដល់សុដន់ ប៉ុន្តែវានៅតែមានការសង្ស័យថាផ្សិតអាច ភ្ញោចអោយជាលិការសុដន់លូតលាស់បាន និងអោយមានការចាល់ទឹកបានច្រើនទៅក្នុងនោះ ហើយអោយសុដន់រីកធំបាន ។ អាហារដែលមានជាតិផ្សិតដូចជា៖
- បីយ៉ែ (Beer)
- Pasta (ជាអាហារដែលធ្វើឡើងដោយទឹក និងសុត នៅប្រទេសអ៊ីតាលី )
- ភិហ្សា
- នំបុ័ង
- នំខេក
- នំដុត
ផលិតផលដែលធ្វើអំពីទឹកដោះគោ (Diary Product)
ផលិតផលដែលធ្វើអំពីទឹកដោះគោ មាននាទីច្រើនយ៉ាងក្នុងការជួយអោយសុដន់របស់អ្នកមានការរីកធំ ។ ការបរិភោគអាហារដែលធ្វើពីទឹកដោះគោច្រើន ក៏អាចជួយអោយសុដន់រីកធំ ។ អាហារដែលធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់តិចអាចជួយអោយចង្កេះមានរាងស្លីម ព្រមទាំងសុដន់មានការលូតលាស់កាន់តែធំទៅៗជាលក្ខណៈធម្មជាតិផងដែរ ។ លើសពីនេះទៀត ផលិតផលដែលធ្វើពីទឹកដោះគោ គឺវានៅតែមានធាតុផ្សំនៃ អ័រម៉ូនសំរាប់ការលូតលាស់ (Growth Hormone) ដែលត្រូវបានបញ្ចេញឡើងក្នុងសត្វគោ ។ នៅពេលដែលអ័រម៉ូននេះចូលទៅក្នុងខ្លួនមនុស្ស វានៅតែមានប្រសិទ្ធភាពដូចគ្នាដដែល ។
អាហារដែលគិតថាជាផលិតផលធ្វើពីទឹកដោះគោ និងជួយអោយសុដន់រីកទំហំមានដូចជា៖
- ទឹកដោះគោ
- ទឹកដោះគោជូ( Yogurt)
- ហ្វ្រូម៉ាស់ (Cheese)
ទឹក
វាជាការត្រឹមត្រូវណាស់ ដែលស្ត្រីមួយចំនួនធ្វើការបរិភោគទឹកបានច្រើនដើម្បីអោយរាងកាយមានជាតិទឹកគ្រប់គ្រាន់ ក្នុងបំណងអោយកោសិការដែលរស់នៅទាំងអស់ក្នុងខ្លួនមានសុខភាពល្អ ។ ដូច្នេះអ្នកត្រូវតែប្រាកដថាបានទទួលទានទឹកពី ៨ទៅ ១០ កែវក្នុងមួយថ្ងែ ព្រោះថាវាជាគន្លឹស សំរាប់រក្សា សម្រស់ និងភាពក្មេងជាងវ័យជានិរន្តន៍ ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យអោយបានម៉ត់ចត់មុននឹងផ្លាស់ប្តូររបបអាហាររបស់ខ្លួនដើម្បីចៀសវាងផលប៉ះពាល់សុខភាពណាមួយដែលអាចកើតមានដោយសារតែការផ្លាស់ប្តូរនេះ។