ជំងឺដាច់សរសៃឈាមខួរក្បាល គឺជាជំងឺត្រូវព្យាបាលជាបន្ទាន់ ។ សមាគមន៍ជំងឺដាច់សរសៃឈាមខួរក្បាលអាមេរិកបាននិយាយថា អ្នកគួរតែ ដឹងនូវសញ្ញាព្រមានទាំងនេះ ពីព្រោះដោយសារនៅពេលដែលជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើង គឺតែងតែលឿនបំផុត។
រោគសញ្ញាទាំងនោះអាចមានដូចជា៖
- មានការស្ពឹកស្រពន់ ឬ ភាពទន់ខ្សោយនៃមុខ ដៃ ឬជើង ជាពិសេសនៅលើផ្នែកម្ខាងទៀតនៃ រាងកាយភ្លាមៗ។
- មានការភាន់វង្វេង មានបញ្ហាក្នុងការនិយាយ ឬ ការយល់ដឹងភ្លាមៗ។
- មានបញ្ហានៅក្នុងការមើល(ស្រវាំងភ្នែក)ជាមួយភ្នែកម្ខាងឬ ភ្នែកទាំងពីរភ្លាមៗ។
- មានបញ្ហាការដើរ មានវិលមុខ បាត់បង់តុល្យភាព ឬការសំរបសំរួលរបស់លំនោងភ្លាមៗ ។
- មានការឈឺក្បាលខ្លាំងភ្លាមៗ ដោយគ្មានមូលហេតុ។
រោគសញ្ញាទាំងប៉ុន្មានខាងលើនេះហើយ ដែលអ្នកគួរតែប្រុងប្រយ័ត្ន ហើយប្រសិនបើអ្នកមាននោះអ្នកត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់៕