​អ្នកជំងឺ​ដែល​មាន​ការ​ក្រិន​ថ្លើម​អាច​មាន​រោគសញ្ញា​និង​សញ្ញា​នៃ​ជំងឺថ្លើម​តិចតួច​បំផុត ឬក៏​អាច​គ្មាន​ក៏មាន​។ រោគ​សញ្ញា​មួយ​ចំនួន​ដែល​បាន​បង្ហាញ​នោះ គឺ​វា​មាន​ភាពមិនច្បាស់លាស់ ដែល​ថា​គឺ​ពួកគេ​មិន​បាន​បង្ហាញថា​ថ្លើម​គឺជា​មូលហេតុ​របស់​ពួកគេ​ទេ​។ រោគសញ្ញា និង​សញ្ញា​នៃ​ការ​ក្រិន​ថ្លើម​ជាធម្មតា​អាច​រួមមាន​៖

  • ​ស្បែក​មាន​ពណ៌​លឿង (​ជំងឺ​លឿង​) ដោយសារ​តែ​ការប្រមូលផ្តុំ​នៃ​ប៊ីលី​រុ​យ​ប៊ីន​នៅក្នុងឈាម​
  • ​ការ​អស់កម្លាំង​
  • ​ការ​ខ្សោយ​
  • ​ការបាត់បង់​ចំណង់​អាហារ​
  • ​ការ​រមាស់​
  • ​ងាយ​និង​ទទួល​ការ​ជាំ ពី​ការថយចុះ​នៃ​កត្តា​កំណក​ឈាម ដែល​ផលិត​ដោយ​ថ្លើម​។​

​អ្នកជំងឺ​ដែល​មាន​រោគសញ្ញា​ក្រិន​ថ្លើម​ក៏ អាច​មាន​រោគសញ្ញា​ផ្សេងៗ​ពី​ផលវិបាក​នៃ​ការ​ក្រិន​ថ្លើម​ដែរ​ដូចជា មាន​ទាច​ទឹក មានការ​ហើម ការ​សន្លប់ ការ​ខ្សោយតម្រងនោម​ជាដើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង