ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
បុគ្គលដែលកើតក្នុងឆ្នាំជូត ទោះខ្វះយ៉ាងណាក៏អាចចំណេញបានលុយខ្លះមកចាយដែរ។ ជាពិសេស គេមានទម្លាប់សន្សំលុយ ដោយមិនចេះចាយអស់ទាំងស្រុងនោះទេ។ ដូចនេះ ក្នុងដៃមិនសូវខ្វះប្រាក់ចាយនោះឡើយ។
ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំថោះ មានចិត្តដែលម៉ត់ចត់ និងមានចិត្តដែលល្អ។ ជាពិសេស ធ្វើអ្វីក៏មានអ្នកតាមជួយពីក្រោយដែរ។ ជាហេតុដែលធ្វើឲ្យគេជាបុគ្គលដែលមិនសូវខ្វះទេលុយ ព្រោះមានអ្នកនាំឲ្យច្រើន។
ឆ្នាំមមី
មនុស្សដែលកើតក្នុងឆ្នាំមមី មិនថាក្នុងពេលណាទេតែងតែមានប្រាក់មួយផ្នែកចូលមកជានិច្ច។ ជាពិសេស ធ្វើអ្វីក៏មានផលតបស្នងធំផងដែរ។ ដូចនេះ ប្រាក់ដែលមានក្នុងឃ្លាំងគឺច្រើនទៅៗតែម្តង៕