មនុស្សភាគច្រើនបានគិត ថាអាហារពេលព្រឹក គឺជាអាហារដ៏សំខាន់មួយ ក្នុងចំណោមអាហារ ទាំង ៣ពេលរបស់អ្នក។
ខណៈពេល ដែលរាងកាយអ្នកបានសម្រាកនៅក្នុងពេលយប់ នោះវាហាក់នឹងមានភាព រវល់ក្នុងការ រំលាយនូវអាហារដែលនៅសេសសល់ក្នុងក្រពះ ការពីមុនអ្នកចូលគេង ដូច្នេះ វាត្រូវការថាមពលបំពេញវិញភ្លាមៗ នៅក្នុងពេលព្រឹក បន្ទាប់ពីអ្នកបានភ្ញាក់ដំណេកនេះ ។
ខាងក្រោមនេះ គឺជាមូលហេតុទាំង ៩យ៉ាង ដែលបញ្ជាក់ថា អាហារពេលព្រឹកគឺពិតជាមានសារៈសំខាន់ ចំពោះសុខភាពយើងរាល់គ្នា ៖
១. វាធ្វើអោយកត្តាមេតាបូលីសល្អប្រសើរជាងមុន
ការទទួលអាហារពេលព្រឹក ដែលផ្តល់ផលល្អចំពោះសុខភាព គឺអាចធ្វើអោយកត្តាមេតាប៉ូលីសអ្នក មានដំណើរការបានយ៉ាងល្អ។ អាហារពេលព្រឹក គឺប្រៀបបានទៅនឹង ការផ្តល់សញ្ញាទៅកាន់ខួរក្បា ថា អ្នកត្រូវការ ការចាប់ផ្តើមធ្វើការ ដោយការរំលាយពួកវា។ ដូច្នេះ ការទទួលទានអាហារពេលព្រឹក គឺប្រៀបដូចជាអ្នក ចាប់ផ្តើមធ្វើការ នៅក្នុងថ្ងៃថ្មីរបស់អ្នកផងដែរ។
២.ការពារនូវចំណង់ស្រេកឃ្លានខ្លាំង
ប្រសិនបើអ្នក មិនបានបរិភោគអាហារនៅក្នុងពេលព្រឹក នោះអ្នកហាក់នឹងភាពស្រេកឃ្លាន ជាខ្លាំងនៅក្នុងពេលថ្ងៃ ហើយអ្នកអាចនឹងមាន ចំណង់នៅប្រភេទអាហារ ដេលមានជាតិខ្លាញ់ និង កាឡូរីខ្ពស់។ ប្រសិនបើទោះជាអ្នក អាចគ្រប់គ្រងវាបានដល់ អាហារពេលល្ងាច ក៏អ្នកនឹងត្រូវការនូវប្រភេទអាហារ សម្រន់ពេញ ក្នុងមួយយប់ផងដែរ។ ហើយបញ្ហានេះ នឹងធ្វើអោយអ្នកកើនទម្ងន់បានយ៉ាងលឿន។
៣. ផ្តល់នូវសារធាតុចិញ្ចឹមបំប៉នជាមូលដ្ឋានគ្រិះដល់រាងកាយរបស់អ្នក
ប្រសិនបើអ្នក មិនបានផ្តល់អាហារពេលព្រឹកដល់រាងកាយរបស់អ្នកនោះទេ នោះអ្នកនឹងបាត់បង់នូវ សារជាតិរ៉ែ និង វីតាមីនសំខាន់ៗ ដែលរាងកាយអ្នកត្រូវការ ដែលជាតម្រូវការចាំបាច់របស់រាងកាយប្រចាំថ្ងៃ។ បញ្ហានេះ នឹងផ្តល់ផលប៉ះពាល់ដល់សុខភាពរបស់អ្នក បើទោះជាវាមាន ឥទ្ធិពលក្នុងរយៈពេលយូរក៏ដោយ។
៤. ការពារនូវអារម្មណ៍ធីងធោងនៅក្នុងពេលព្រឹក
នៅពេលដែលអ្នក ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក ជាមួយនឹងអាហារពេលព្រឹកដ៏ល្អមួយ នោះអ្នកនឹងមានថាមពលគ្រប់គ្រាន់ នៅក្នុងពេលថ្ងៃ។ ហើយអ្នកក៏នឹងមានអារម្មណ៍ និង ថាមពលស្រស់ស្រាយ បានពេញមួយថ្ងៃផងដែរ។
៥. ជួយអោយអារម្មណ៍របស់អ្នកស្រស់ស្រាយ
នៅពេលដែលរាងកាយអ្នកមានថាមពលគ្រប់គ្រាន់ នោះជាស្វ័យប្រវត្តិ កត្តាផ្លូវចិត្តរបស់អ្នក ក៏នឹងរឹងមាំ ទៅតាមនោះផងដែរ។ អត្ថប្រយោជន៍នេះនឹងធ្វើអោយអ្នកមានភាពជោគជ័យ នៅក្នុងដំណើរការនៃការ ធ្វើការ ឬ ការសិក្សារបស់អ្នក។
៦. ផ្តល់ភាពវិជ្ជមានដល់សុខភាពផ្លូវចិត្តរបស់អ្នក
អាហារពេលព្រឹក ដែលផ្តល់ផលល្អចំពោះសុខភាព អាចធ្វើអោយអារម្មណ៍របស់អ្នកស្រស់ស្រាយ ដោយសារតែវា អាចលៃតម្រូវ កម្រិតជាតិស្ករនៅក្នុងឈាម រហូតដល់ពេលអាហារថ្ងៃត្រង់។
៧. ជួយអោយការចងចាំរបស់អ្នកមានភាពល្អប្រសើរ
តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា អ្នកដែលបានទទួលអាហារពេលព្រឹកជាទៀងទាត់ គឺអាច ជួយធ្វើអោយការចងចាំរបស់ពួកគេបានល្អប្រសើរជាង អ្នកដែលមិនបានទទួលទានអាហារពេលព្រឹក។
៨. ធ្វើអោយអ្នកប្រមូលផ្តុំអារម្មណ៍បានល្អ
នៅពេលដែលរាងកាយ អ្នកបាត់បង់អាហារក្នុងរយៈពេលយូរ នោះខួរក្បាលនឹងគិតតែផ្តោតពី អារម្មណ៍នៃការស្រេកឃ្លាន និង ស្វែងរកថាមពលបន្ថែម។ បញ្ហានេះ នឹងធ្វើអោយអ្នកបាត់បង់ នូវកម្រិតស្មារតី នៃការផ្តោតអារម្មណ៍ទៅលើអ្វីមួយ អោយបានល្អនោះទេ។ អាការៈឈឺក្បាល និង ធីងធោងនឹងកើតមានឡើង នៅពេលដែលរាងកាយអ្នក ស្រេកឃ្លាន។
៩. បញ្ហាសុខភាព
ដោយយោងទៅតាមការសិក្សាស្រាវជ្រាវ នាពេលថ្មីៗនេះ បានបង្ហាញថា ប្រសិនបើអ្នកតែងតែ មិនធ្វើការទទួលទានអាហារពេលព្រឹកជាប្រចាំ នោះអ្នកហាក់នឹងកើនឡើងនូវកម្រិតកូឡេស្តេរ៉ូលអាក្រក់ និង កម្រិតអាំងស៊ុយលីនផងដែរ ។ ប្រសិនបើបញ្ហានេះ ចេះតែបន្តមានក្នុងរយៈពេលដ៏យូរ វានឹងធ្វើអោយអ្នក អាចកើតមាននូវផលលំបាកចំពោះសុខភាព ដូចជាប្រឈមនឹងជំងឺ បេះដូង និង ជំងឺទឹកនោមផ្អែមជាដើម ៕