ការរលាកក្រពះកើតឡើងក្នុងទម្រងជាច្រើន ហើយក៏មានមូលហេតុរបស់វាច្រើនណាស់ដែរ ។ អ្នកខ្លះ ឥទ្ធិពលនៃការរលាកក្រពះនឹងបាត់ទៅវិញដោយខ្លួនឯង ខណៈពេលដែលខ្លះទៀតអាចបន្តរហូតដល់ទៅជាដំបៅ និងបញ្ហានៃការរំលាយអាហារផ្សេងៗទៀតផង ។
យ៉ាងណាមិញ អ្នកក៏ត្រូវតែដឹងថា អ្វីទៅដែលធ្វើឲ្យមានជំងឺនេះ ដូច្នេះអ្នកនឹងដឹងថា គួរកត់សម្គាល់អាហារអ្វីដែលគួរញ៉ាំ និងមិនគួរញ៉ាំហើយ ដើម្បីបង្ការកុំឲ្យរឿងនេះកើតម្តងទៀតដែរ ។
ពេលអ្នកឈឺក្រពះ អ្នកត្រូវដឹងថា អ្វីដែលគួរញ៉ាំ និងអ្វីដែលអ្នកមិនគួរញ៉ាំ ។ អាហារខាងក្រោនេះគឺល្អសម្រាប់ ក្រពះរបស់អ្នក ដូច្នេះអ្នកគួរបរិភោគវា ។
ទឹក ៖ ទឹក គឺមានសារសំខាន់មិនថា ជាទឹកដាំពុះ ទឹកដូង ឬក៏ទឹកសម្រាប់អ្នកហាត់កីឡាទេ ។
ចេក ៖ វាងាយរំលាយ និងសម្បូរមានជាតិប៉ូតាស្យូមច្រើន។ ប៉ូតាស្យូម គឺអាចងាយនឹងបាត់បង់ បើសិនជាអ្នករាគឬក្អួត។
ផ្លែល្ហុង ៖ ល្ហុងត្រូវបានគេដឹងថា ជួយចំពោះបញ្ហាទល់លាមក ហើយវាជួយដល់ដំណើរការរំលាយអាហារ។
បាយ ៖ បាយក៏ល្អដែរ ។ វាអាចជួយធ្វើអោយលាមករឹងហើយបញ្ឈប់ការរាគ ដែលអាចនឹងកើតឡើងនៅពេល មានបញ្ហាក្រពះ។
ចំណាំ អ្វីដែលអ្នកមិនគួរបរិភោគ
-កុំហូបអាហារឆារឬចៀន
-កុំផឹកទឹកក្រូចកំប៉ុង
-កុំហូបអាហារហិរ
-កំុហូបន្លែឆៅ
-កុំផឹកកាហ្វឬតែ ៕