យើង​ទាំងអស់​គ្នា​ដឹង​ថា ដុំ​មិនធម្មតា​មួយ​អាច​ជា​ទង់​ក្រហម នៅ​ពេល​និយាយ​អំពី​ជំងឺមហារីក​សុដន់ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា មាន​រោគ​សញ្ញា​មហារីក​សុដន់​ផ្សេង​ទៀត ដែល​អ្នក​ប្រហែលជា​មិនសូវ​ស្គាល់ ដូច​ជា​ការ​ផ្លាស់​ប្តូរ​ស្បែក ឬ​ក្បាលដោះ?ការ​ដឹង​ពី​អ្វី​ដែល​ត្រូវ​រក​មើល អាច​ធ្វើ​ឱ្យ​មាន​ភាព​ខុស​ប្លែក​គ្នា​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ឱ្យ​បាន​ទាន់​ពេលវេលា​។ នៅ​ទី​នេះ​យើង​នឹង​បង្ហាញ​ពី​រោគ​សញ្ញា​សំខាន់​ៗ​នៃ​ជំងឺមហារីក​សុដន់​ដែល​មិនមែន​ជា​ដុំ​ទេ​។

១.​បម្រែបម្រួល​នៃ​ទំហំ ឫ​ទ្រង់ទ្រាយ​សុដន់
២.​ស្បែក​សុដន់​រលាក ឫ ស្រអាប់
៣.​ឈឺចាប់​សុដន់ ឫ ចុង​សុដន់
៤.​បម្រែបម្រួល​ចុង​សុដន់ (​ដូច​ជា​វា​ចាប់ផ្តើម​លឹប​ចូល​ទៅ​ក្នុង​ជាដើម​)
៥.​សុដន់ ឫ​ចុង​សុដន់ ក្រហម ស្វិត ឫ​ឡើង​ក្រាស់
៦.​ស្បែក​ដែល​មើលទៅ​មាន​សភាព​ក្រ​ហី​ង​ក្រហូង ឫ​មិន​ស្មើ
៧.​មាន​ហៀរ​ទឹករងៃ ដែល​មិនមែន​ជា​ទឹកដោះ
៨.​សុដន់​មាន​សភាព​ហើម ក្តៅ ឫ​ជ្រាយ
៩.​ហើម​កូនកណ្តុរ​នៅ​ក្រោម​ក្លៀក​។

ដូច្នេះ មហារីក​សុដន់​មិនមែន​គ្រាន់តែ​ជា​ការ​ឡើង​ដុំ​ពក​នៅ​ក្នុង​សុដន់​ប៉ុណ្ណោះ​ទេ​។ ៩​ចំណុច​ខាងលើ​នេះ ក៏​ជា​រោគ​សញ្ញា​នៃ​មហារីក​សុដន់ ដែល​ស្ត្រី​គ្រប់​រូប​គួរ​ដឹង និង​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​បើសិន​ជួប​រោក​សញ្ញា​ទាំងនេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង