ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
ឆ្នាំវក ដល់ពេលដែលអាចឈ្នះបានរង្វាន់ធំហើយ។ ជាពិសេស ក៏អាចទទួលបានទ្រព្យដោយចៃដន្យផងដែរ។ ដូចនេះ មិនថាប្រាក់ធំ ឬតូចទេ គឺបានទាំងអស់ ដោយរកកន្លែងទុកមិនមាននោះឡើយ។
ឆ្នាំមមី
ឆ្នាំមមី នឹងអាចឈ្នះបានរង្វាន់ធំគ្រប់ពេល ដោយចូលមកមិនឈប់ឡើយ។ ជាពិសេស អ្នកក៏អាចរាប់លុយឡើងទន់ដៃផងដែរ។ ដូចនេះ គណនីសន្សំប្រាក់របស់អ្នកនឹងមិនចេះថយលេខឡើយ។
ឆ្នាំកុរ
ឆ្នាំកុរ មិនថារង្វាន់ធំឬតូចទេគឺចួលមកទាំងអស់។ ជាពិសេស ប្រាក់តូចទាំងឡាយក៏អាចក្លាយជាធំផងដែរ។ ដូចនេះ អ្នកនឹងរាប់លុយឡើងទន់ដៃតែម្តង ដោយមានចាយច្រើនទៅៗទៀតផង៕