ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំកុរ តែងតែមានអ្នកជួយបង្ហាញផ្លូវជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចរកបានក្រដាសប្រាក់ក្រាស់ហើយច្រើនផងដែរ។ ដូចនេះ អ្នកនឹងមានលុយដែលចាយយ៉ាងណាក៏មិនចេះអស់ដែរ។
ឆ្នាំមមី
អ្នកដែលកើតក្នុងឆ្នាំមមី មិនថានៅមុខ ឬក្រោយទេគឺមានអ្នកតាមជួយទាំងអស់។ ជាពិសេស មិនថាអ្នកធ្វើការងារអ្វីទេគឺអាចជោគជ័យទាំងអស់។ ជាហេតុដែលធ្វើឲ្យអ្នកមានលុយដែលសល់ច្រើនណាស់។
ឆ្នាំឆ្លូវ
មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ បំពេញការងារអ្វីក៏មានភាពនឹងនរដែរ។ ជាពិសេស ទ្រព្យដែលហូរចូលមកនឹងច្រើនទៅៗ។ ដូចនេះ មិនថាប្រាក់មកពីទិសណាទេគឺចូលមកទាំងអស់ មិនចេះតិចនោះឡើយ៕