Join with Health.com.kh on Telegram

តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ឪពុក​ម្តាយ​ច្រើន​តែ​ចូល​ចិត្ត​ផ្តល់​នូវ​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​របស់​ខ្លួន​ឲ្យ​កូន​ៗ​លេង​ច្រើន ដោយសារ​តែ​ពួក​គេ​មិនសូវ​មាន​ពេលវេលា​ច្រើន​ដើម្បី​លេង​ជាមួយ​កូន​។ ប៉ុន្តែ​ការ​ដែល​ធ្វើ​បែប​នេះ​ច្រើន វា​អាច​នឹង​ផ្តល់​ផល​ប៉ះពាល់​ដល់​ពួក​គេ​ច្រើន​ណាស់​។ ជាក់​ស្តែក​គឺ​ធ្វើ​ឲ្យ​គេ​ងាយ​នឹង​ឈឺ​សាច់ដុំ​នៅ​ម្តុំ​ក​ញ្ចឹ​ក និង​ខ្នង​តែ​ម្តង​។

ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ចង​ចាំ​ដើម្បី​អាច​ជួយ​ពួក​គេ​កុំ​ឲ្យ​ជួប​បញ្ហា​ឈឺចាប់​ទៀត​នៅ​ពេល​ឧស្សាហ៍​លេង​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​។

ឲ្យ​ពួក​គេ​លេង​ក្នុង​ជំហរ​មួយ​ដែល​ត្រឹមត្រូវ
ការ​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​មាន​ជំហរ​រាង​កាយ​មិនល្អ ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​ជាប់​ដល់​ធំ និង​បង្ក​ជា​ការ​ឈឺចាប់​នៅ​ខ្នង​រ៉ាំរ៉ៃ​បាន​។ ដូច្នេះ​ចូរ​ជួយ​ពួក​គេ​អង្គុយ​ឲ្យ​ត្រង់ ហើយ​ពឺ​ង​ខ្នង​ក្នុង​ពេល​លេង​ទូរស័ព្ទ​។

កាត់​បន្ថយ​ការ​ប្រើប្រាស់
បើសិនជា​អ្នក​មិន​អាច​ចៀសវាង​ការ​ឲ្យ​កូន​លេង​ទូរស័ព្ទ​ទេ ចូរ​ដាក់​ដែន​កំណត់​មួយ​ឲ្យ​ពួក​គេ​ទៅ​។ ចូរ​សុំ​ឲ្យ​កូន​ផ្អាក​លេង​ជា​រៀង​រាល់ ៣០​នាទី​ម្តង ដោយ​ជំនួស​នូវ​ការ​ដើរ​លេង​អ្វី​ផ្សេង និង​សម្រួល​ដល់​ការ​រក្សា​ជំហរ​ពួក​គេ​ផង​៕

សម្រាក​ឲ្យ​គ្រប់គ្រាន់
បើសិនជា​កូន​អ្នក​រអ៊ូ​អំពី​ការ​ឈឺចាប់​ដោយសារ​តែ​ប្រើ​ទូរស័ព្ទ​ច្រើន​ពេក ចូរ​លើកទឹកចិត្ត​គេ​ឲ្យ​សម្រាក​ច្រើន​ទៅ​។ បើសិនជា​វា​មិនមែន​ជា​អាកា​រៈ​រ៉ាំរ៉ៃ​ទេ ការ​ឈឺចាប់​ភាគច្រើន​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ហើយ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង