មុនពេលដែលយើងយល់ដឹងអំពីមូលហេតុដែលនាំអោយមានជំងឺមហារីកមាត់ស្បូន នៅក្នុងចំណោមស្ត្រីនោះ យើងគប្បីស្វែង​យល់អំពីកាយ​វិភាគវិទ្យាអំពីមាត់ស្បូនសិន។​មាត់ស្បូន​ គឺជា​ផ្នែក​មួយ​នៃ​សរីរាង្គ​បន្ត​ពូជ​របស់​ស្ត្រីភេទ​ (female​ reproductive​ system)​ ។​ វា​គឺជា​សរីរាង្គ​មួយ​ដែល​តូច​ចង្អៀត​ ស្ថិត​នៅ​ខាងក្រោម​ចុង​បង្អស់​នៃ​ស្បូន​,​ ប្រហោង​ក្នុង​,​ មាន​រាង​ដូច​ផ្លែ​ព័រ​ (pear-shaped)​ ដែល​ជា​កន្លែង​របស់​គភ៌​លូតលាស់​ ។​

វា​មាន​ប្រវែង​ ប្រហែលជា​ ២,៥​សង់ទីម៉ែត្រ​មូល​ជុំវិញ​ និង​ ត​ភ្ជាប់​ជាមួយ​រន្ធ​យោនី​ (vagina)​ ទៅ​នឹង​ស្បូន​ (uterus)​  ។​ នៅ​ពេល​ដែល​ស្ត្រី​មាន​វដ្ត​រដូវ​ប្រចាំខែ​ (menstrual​ period),​ ឈាម​ស្ត្រី​បាន​ហូរ​ពី​ស្បូន​ ឆ្លងកាត់​មាត់ស្បូន​ (cervix)​ ទៅ​កាន់​រន្ធ​យោនី​ (vagina)​ ។​

មាត់ស្បូន​ផលិត​នូវ​ជាតិ​រំអិល​ (mucus)​ ម្យ៉ាង​សំរាប់​ជួយ​មេជី​វិត​ឈ្មោល​ផ្លាស់​ទី​ពី​រន្ធ​យោនី​ (vagina)​ ទៅ​កាន់​ស្បូន​ (uterus)​ ។​ មេជី​វិត​ឈ្មោល​ធ្វើ​ដំណើរ​តាម​មាត់ស្បូន​ ដើម្បី​បង្ក​ កំណើត​ជាមួយនឹង​មេជី​វិត​ញី​របស់​ស្ត្រី​ហោះ​ថា​អូវុល​ អំឡុង​ពេល​អាច​មានការ​ក​កំណើត​
។​

អំឡុង​ពេល​នៃ​ការ​មាន​ផ្ទៃពោះ​,​ មាត់ស្បូន​ចាប់ផ្តើម​ឡើង​តឹង​ណែន​ និង​ បិទ​ជិត​ ដើម្បី​ ជួយ​ថែរក្សា​ និង​ ទុក​ទារក​នៅ​ក្នុង​ស្បូន​ ។​ ចំណែកឯ​ពេល​ប្រ​សូត្រ​បុត្រ​  វិញ​,​ មាត់ស្បូន​បាន​បើក​ ឬ​ ពង្រីក​ខ្លួន​ (dilate)​ ដើម្បី​អនុញ្ញាត​អោយ​ទារក​នោះ​កើត​ឆ្លងកាត់​ រន្ធ​យោនី​ ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង