ម្តាយឳពុកគ្រប់រូបសុទ្ធតែសង្ឃឹមចង់ឲ្យកូនខំប្រឹងរៀនដើម្បីអនាគតរបស់កូន ប៉ុន្តែមានកូនក្មេងមួយចំនួនបែរជាមិនចូលចិត្តរៀនទៅវិញ ហើយថែមទាំងមិនយកចិត្តទុកដាក់ទៀតផង ជាហេតុដែលធ្វើឲ្យការសិក្សារបស់គេធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចនេះអ្នកអាចប្រើពាក្យសម្តីមួយចំនួនមកលើកទឹកចិត្តឲ្យគេរៀនបាន។ តើមានពាក្យអ្វីខ្លះទៅ?

- “នៅពេលដែលកូនចង់ធ្វើរឿងអ្វីមួយជោគជ័យ កូនត្រូវតែមានផែនការច្បាស់លាស់ ដូចនេះការសិក្សាក៏ដូចគ្នាដែរ។”
- “កូនអាចចំណាយពេលវេលាត្រឹមតែ១០នាទីដើម្បីរំលឹកមេរៀន នោះពេលដែលកូនទៅរៀន វានឹងងាយស្រួលច្រើន ហើយមិនសូវមានសម្ពាធឡើយ។”
- “ម៉ាក់ឃើញកូនធ្វើកិច្ចការសាលាយកចិត្តទុកដាក់ណាស់ សង្ឃឹមថាកូនអាចនឹងបន្តរក្សាសកម្មភាពដ៏ល្អនេះបន្តទៅទៀត។”
- “ឃើញទេក្រោយពេលដែលកូនធ្វើកិច្ចការសាលារួច កូនអាចលេងដោយសប្បាយចិត្ត ដោយមិនបាច់បារម្ហពីអ្នកគ្រូ ឬលោកគ្រូស្តីឲ្យឡើយនៅពេលដែលមិនទាន់ធ្វើកិច្ចការផ្ទះហើយ។”
- “លទ្ធផលប្រលងល្អឬមិនល្អ វាមិនសំខាន់ឡើយ សំខាន់គឺកូនបានខិតខំប្រឹងប្រែងពីសមត្ថភាពរបស់កូនទៅបានហើយ ម៉ាក់មិនបន្ទោសកូនដោយសារតែជាប់លេខមិនល្អទេ។”
- ក្រោយពេលដែលកូនលឺពាក្យទាំងនេះចេញពីមាត់អ្នក នោះកូននឹងខំប្រឹងរៀនឯង ដោយអ្នកមិនចាំបាច់បង្ខំគេទេ ព្រោះការចាប់បង្ខំ គឺវាកាន់តែធ្វើឲ្យកូនស្អប់ការរៀនសូត្រ៕