សម្រាប់មនុស្សភាគច្រើន ការញ៉ាំកាហ្វេកម្រិតមធ្យមទំនងជាមានឥទ្ធិពលគួរឲ្យកត់សម្គាល់មួយទៅលើសម្ពាធឈាម ឬការប្រឈមនឹងជំងឺបេះដូង ទោះបីជាអ្នកធ្លាប់ត្រូវបានគ្រូពេទ្យរកឃើញថាលើសសម្ពាធឈាមពីមុនហើយក៏ដោយ។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

សារធាតុជីវសកម្មខ្លះដែលមានក្នុងកាហ្វេប្រហែលជាផ្តល់ប្រយោជន៍ដល់សុខភាពច្រើនដូចជា បន្ថយសម្ពាធអុកស៊ីតកម្ម និងការរលាក។ ពិតណាស់ ការប៉ះពាល់នឹងសារធាតុកាហ្វេអ៊ីនច្រើនគឺអាចបង្កជាជំងឺបាន ជាពិសេសបើសិនជាអ្នកធ្លាប់មានបញ្ហាលើសសម្ពាធឈាមរួច។ 

បើសិនជាអ្នកមិនបានញ៉ាំកាហ្វេទៀងទាត់ទេ អ្នកប្រហែលជាចង់រងចាំឲ្យសម្ពាធឈាមស្ថិតក្នុងការគ្រប់គ្រងល្អសិនចាំញ៉ាំភេសជ្ជៈនេះជាទម្លាប់ ព្រោះវាប្រហែលជាអាចបង្កើនសម្ពាធឈាមដែរក្នុងរយៈពេលខ្លី។ ចូរចាំថា ការញ៉ាំ ឬផឹកអ្វីក៏ដោយដែលច្រើនពេកអាចនាំឲ្យមានឥទ្ធិពលអវិជ្ជមានច្រើន ហើយកាហ្វេក៏មិនមែនជាករណីលើកលែងដែរ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)យកល្អគួរតែរក្សាឲ្យបានជានិច្ចនូវតុល្យភាពរបៀបរស់នៅ និងទម្លាប់របបអាហារផង។ 

ការហាត់ប្រាណទៀងទាត់គួបផ្សំនឹងរបបអាហារសម្បូរបន្លែ ផ្លែឈើ សាច់គ្មានខ្លាញ់ និងគ្រាប់ធុញ្ញជាតិនៅតែជាមធ្យោបាយដ៏ល្អបំផុតក្នុងជំរុញឲ្យមានសម្ពាធឈាមប្រកបដោយសុខភាពល្អ និងសុខភាពបេះដូងល្អ។ ចូរផ្តោតសំខាន់ទៅលើអាកប្បកិរិាយផ្តល់សុខភាពទាំងនេះឲ្យច្រើនជាងការខ្វល់ខ្វាយអំពីការញ៉ាំកាហ្វេ៕