សណ្តែកសៀងគឺរុក្ខជាតិមយយប្រភេទដែលជាអាហាររបស់ប្រជាជនអាស៊ីអស់រយៈពេលរាប់ពាន់ឆ្នាំទៅហើយ។ សព្វថ្ងៃនេះ សណ្តែកសៀងត្រូវបានគេញ៉ាំយ៉ាងទូលំទូលាយ និងបង្កើតជាអាហារផ្សេងៗបន្ថែមទៀត។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ វាជារុក្ខជាតិដែលត្រូវបានគេរកឃើញថាមានប្រយោជន៍ច្រើនចំពោះសុខភាពជាពិសេសតែម្តង។
បញ្ចុះកូឡេស្តេរ៉ុល
តាមការសិក្សាជាច្រើនបានឲ្យដឹងថា សណ្តែកសៀងប្រហែលជាជួយពង្រឹងដល់ចំនួនកូឡេស្តេរ៉ុលក្នុងឈាម ជាពិសេសបន្ថយកូឡេស្តេរ៉ុលអាក្រក់ បង្កើនកូឡេស្តេរ៉ុលល្អ។ សណ្តែកសៀងដែលមានជាតិសរសៃច្រើន នឹងជួយបន្ថយកូឡេស្តេរ៉ុលអាក្រក់កាន់តែច្រើនជាងសណ្តែកសៀងមានជាតិប្រូតេអ៊ីនច្រើន។
ពង្រឹងដល់សមត្ថភាពមានកូន
ទឹកសណ្តែកប្រហែលជាជួយពង្រឹងដល់សមត្ថភាពមានកូនលើស្រ្តីដែលកំពុងតែព្យាយាមមានផ្ទៃពោះ ឬស្ថិតក្នុងការព្យាបាលឲ្យមានកូន។ ក្នុងការសិក្សាមួយទៅលើស្រ្តីប្រមាណ ៣៦នាក់ដែលមិនមករដូវរយៈពេល ៦ខែ តែបានញ៉ាំម្សៅសណ្តែកសៀងខ្មៅ ៦ក្រាមក្នុងមួយថ្ងៃ ឃើញថា មានអត្រាខ្ពស់នៃការជ្រុះអូវ៉ុល និងវដ្តរដូវជាងអ្នកដែលមិនបានញ៉ាំសណ្តែកសៀង។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)តាមការសិក្សាមួយទៀតបានរកឃើញថា ស្រ្តីដែលបានញ៉ាំសារធាតុ Phytoestrogen របស់សណ្តែកសៀងប្រមាណ ១៥០០មីលីក្រាមក្នុងមួយថ្ងៃគឺមានអត្រាកាន់តែខ្ពស់ក្នុងការកាច់សម្បុករបស់កូន និងមានផ្ទៃពោះជាងស្រ្តីដែលមិនបានញ៉ាំ។
បន្ថយរោគសញ្ញានៃការរ៉ាំងរដូវ
សារធាតុ Isoflavones គឺជាក្រុមនៃសារធាតុ Phytoestrogen ដែលមានជាធម្មជាតិក្នុងសណ្តែកសៀង ហើយក៏ដើរតួនាទីជាអ័រម៉ូនអេស្រ្តូជែនខ្សោយមួយក្នុងរាងកាយដែរ។ កម្រិតអ័រម៉ូនអេស្រ្តូជែននឹងថយចុះក្នុងពេលរាំងរដូវ ដែលជាហេតុនាំឲ្យចេញជាអាការៈក្តៅពេញខ្លួន។ ដោយសារតែសណ្តែកសៀងមានអ័រម៉ូនអេស្រ្តូជែនពីធម្មជាតិ ដូច្នេះវាប្រហែលជាជួយបន្ថយអាការៈនេះបាន។ ស្រ្តីដែលរ៉ាំងរដូវ ហើយញ៉ាំសារធាតុ Isoflavones របស់សណ្តែកសៀង ២៥ ទៅ១០០មីលីក្រាមក្នុងមួយថ្ងៃរយៈពេល ៣ ទៅ ១២ខែ ឃើញថា អាការៈក្តៅពេញខ្លួនមានការថយចុះគួរឲ្យកត់សម្គាល់៕