ទាំងបុរស និងស្ត្រីច្រើនតែជឿថា ការដែលមិនបានរួមភេ.ទទេ គឺអាចជួយឲ្យទ្វារមាសទៅជាតឹង ឬរួមតូចទៅវិញបាន។ ប៉ុន្តែ មុនពេលយើងឆ្លើយសំណួរនេះ អ្នកត្រូវតែដឹងអំពីការពិតខ្លះ អំពីទ្វារមាសមនុស្សស្រីដែរ។ ចូរចាំថា សាច់ដុំក្នុងទ្វារមាស មានលក្ខណៈយឺតបែបធម្មជាតិ ហើយការស៊កបញ្ចូលលិ.ង្គ ទៅក្នុងសរីរាង្គមួយនេះ នឹងមិនអាចបំបាត់ភាពយឺត របស់វាបានឡើយ។ នៅពេលដែលសន្ទះព្រហ្មចារីយ៍រហែកហើយ ទ្វារមាសនឹងកន្ត្រាក់ ហើយបន្ធូរក្នុងពេលរួមភេ.ទ ជាមួយនឹងការភ្ញោចគ្រប់គ្រាន់ ហើយវាក៏វិលទៅរក សភាពដើមវិញដែរ នៅពេលការរួមភេ.ទត្រូវបញ្ចប់។

ប៉ុន្តែ អ្វីដែលរឿងត្រូវនិយាយនោះគឺធា គ្រាន់តែរយៈពេលពីរឆ្នាំនៃការរួមភេ.ទ គឺវាគ្រប់គ្រាន់នឹងធ្វើឲ្យទ្វារមាស បាត់បង់ភាពយឺតរបស់វាទៅហើយ។ ប៉ុន្តែ រឿងនេះមិនគួរណាជាអ្វី ដែលនាំឲ្យអ្នកគេងមិនលក់ឡើយ។
ដូចអ្វីដែលខ្ញុំនិយាយពីខាងលើអញ្ចឹង ការរួមភេ.ទជាទៀងទាត់ ក្នុងរយៈពេលណាមួយ ឬពីរឆ្នាំ វាអាចនឹងធ្វើឲ្យទ្វាមាស បាត់បង់ភាពយឺតរបស់វាបាន។ ប៉ុន្តែ មានមធ្យោបាយមួយ ដើម្បីឲ្យសាច់ដុំទ្វារមាសទៅជាយឺតវិញ តាមរយៈការធ្វើលំហាត់ប្រាណ Kegel ដើម្បីបន្តឹងសាច់ដុំ នៅកម្រាលអាងត្រគាក។ យ៉ាងណាមិញ ចូរចាំថា ការហាត់ប្រាណមួយនេះ គ្រាន់តែអាចជួយអ្នកទទួលបាន ភាពយឺតមួយចំនួនឡើងវិញប៉ុណ្ណោះ។ មនុស្សគ្រប់គ្នា តែងតែមានលក្ខណៈខុសៗគ្នា ហើយក៏មានលក្ខណៈទ្វារមាសខុសគ្នាដែរ។ ដូច្នេះ លទ្ធផលអាចនឹងមានលក្ខណៈខុសៗគ្នាដែរ នៅពេលហាត់ប្រាណបែបនេះ។
បើសិនជាអ្នក ធ្លាប់តមការរួមភេ.ទ រយៈពេលយូរហើយ ទ្វារមាសអ្នកមិនអាច តឹងឡើងវិញភ្លាមៗឡើយ។ តាមពិត បើសិនជាអ្នកប្រឈម នឹងបញ្ហាជាច្រើន ក្នុងពេលស៊កបញ្ចូលលិ.ង្គនោះ វាអាចមានហេតុផលពីរយ៉ាងក្នុងរឿងនេះ។ កង្វះការចេញទឹករំអិល នៅទ្វារមាស ឬការរួមភេទដោយថប់បារម្ភ។ កង្វះទឹករំអិល អាចនាំឲ្យឈឺចាប់ខ្លាំង ក្នុងពេលរួមភេ.ទ ហើយការថប់បារម្ភ ក៏អាចធ្វើឲ្យសាច់ដុំក្នុងទ្វារមាសរួមតូច ដែលជាហេតុនាំឲ្យពិបាក ក្នុងការស៊កបញ្ចូលលិង្គដែរ។ ចំណុចនេះហើយ អាចបញ្ជាក់យ៉ាងច្បាស់ថា ការមិនបានរួមភេ.ទ អាចធ្វើឲ្យទ្វារមាស ទៅជាតឹងណែនវិញ។ ដំណោះស្រាយនោះ គឺធ្វើយ៉ាងណា មានការបរបោសអង្អែលឲ្យបានល្អ និងមានទឹករំអិលច្រើន ដែលអាចជួយផ្តល់ភាពស្រើបស្រាល ក្នុងពេលរួមភេ.ទ និងស៊កបញ្ចូលលិ.ង្គបានកាន់តែស្រួល។
បើសិនជាស្ត្រីម្នាក់ មិនបានសម្រេចកាមដោយខ្លួនឯងគ្រប់គ្នាទេ ខណៈពេលកំពុងតែតមការរួមភេ.ទ វានឹងធ្វើឲ្យទ្វារមាស ស្ងួតខ្លាំងពេលរួមភេ.ទ។ ដំណោះស្រាយដ៏ល្អបំផុតនោះ គឺការលាបទឹករំអិលបន្ថែម ក្នុងពេលស៊កបញ្ចូលលិ.ង្គ៕