ស្ត្រីគ្រប់រូបដែលកាត់ស្បូនចោល នឹងលែងមករដូវទៀតហើយ។ មិនខ្វល់ថាអ្នកនឹងមានរោគសញ្ញានៃការរ៉ាំងរដូវឬអត់ទេក្រោយពីកាត់ស្បូនរួច តែវាអាស្រ័យទៅលើការវះកាត់របស់គ្រូពេទ្យទៅវិញទេ។
បើសិនជាអ្នកក្រពេញអូវ៉ែត្រូវបានរក្សាទុកក្នុងពេលកាត់ស្បូន អ្នកគួរតែមិនមានរោគសញ្ញានៃការរ៉ាំងរដូវភ្លាមៗនោះទេ។ ប៉ុន្តែអ្នកប្រហែលជាមានរោគសញ្ញារបស់វាលឿនជាងស្ត្រីរ៉ាំងរដូវធម្មតាពីរបីឆ្នាំមុន (ជាមធ្យមគឺ ៥១ឆ្នាំ)។
ដោយសារតែស្បូនត្រូវបានកាត់ចេញ ដូច្នេះអ្នកនឹងលែងមានរដូវ និងមិនអាចមានផ្ទៃពោះមួយជីវិត។ ចំពោះអាការៈនៃការរ៉ាំងរដូវវិញនឹងមិនអាចកើតមានទេ បើសិនជាក្រពេញអូវ៉ែត្រូវបានរក្សាទុកដដែល ព្រោះវានឹងផលិតអ័រម៉ូនភេទស្រីដដែល។
បើសិនជាក្រពេញអូវ៉ែទាំងពីរត្រូវបានកាត់ចោលក្នុងពេលកាត់ស្បូន អ្នកនឹងលែងមករដូវ ហើយនឹងមានរោគសញ្ញានៃការរ៉ាំងរដូវភ្លាមៗតែម្តង។ ដោយសារតែកម្រិតអ័រម៉ូនភេទស្រីធ្លាក់ចុះលឿនដោយសារតែគ្មានក្រពេញអូវ៉ែ រោគសញ្ញានៃការរ៉ាំងរដូវអាចនឹងខ្លាំងក្លាជាងស្ត្រីរ៉ាំងរដូវធម្មតា។ ដូច្នេះយកល្អគួរតែសុំដំបូន្មានពីគ្រូពេទ្យដើម្បីគ្រប់គ្រងរោគសញ្ញាទាំងអស់នោះ៕