ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
បុគ្គលដែលកើតក្នុងឆ្នាំខាល មួយជីវិតនេះមិនសូវជួបនឹងការលំបាកឡើយ។ ជាពិសេស ក៏អាចពឹងលើសមត្ថភាពរបស់ខ្លួនដើម្បីជោគជ័យគ្រប់ការងារផងដែរ។ ដូចនេះ ការក្លាយជាអ្នកមានមិនមែនជារឿងលំបាកឡើយ។
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំរកា មិនថាជាបុរស ឬជានារីទេ គឺអាចទទួលបានទ្រព្យធំទាំងអស់។ ជាពិសេស ក្រោយពេលដែលរៀបការរួចក៏អាចរស់នៅបានសុខស្រួលខ្លាំងផងដែរ ថែមទាំងកើតបានកូនដែលមានកត្តញ្ញូតាមធម៌ទៀតផង។
ឆ្នាំកុរ
មនុស្សដែលកើតក្នុងឆ្នាំកុរ តែងតែទទួលបានការគោរពពីអ្នកដទៃជានិច្ច។ ជាពិសេស ក៏មានអ្នកតាមជួយច្រើនមិនគួរឲ្យជឿផងដែរ។ ដូចនេះ អ្នកនឹងអាចក្លាយជាអ្នកមានក្នុងថ្ងៃអនាគតតែម្តង៕