មនុស្សស្រីភាគច្រើនតែងតែមានអាការ:ឈឺពោះនៅពេលមករដូវ។តើមានវីធីអ្វីដើម្បីដោះស្រាយបញ្ហានេះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចពិសារថ្នាំវិតាមីន ព្រោះសារធាតុវិតាមីនអាចជួយកាត់បន្ថយភាគឈឺចាប់បាន យកល្អពិសារក្រោយពេលបាយរៀងរាល់ថ្ងៃ។ ជាពិសេស ចំពោះអ្នកដែលខ្វះកាស្យូម។
- អ្នកមិនគួរពិសារសារធាតុកាហេ្វអ៊ីនក្នុងពេលមករដូវឡើយ ដូចជាកាហ្វេ តែ កូកាជាដើម ព្រោះវាអាចធ្វើឲ្យសរសៃប្រសាទដើរមិនប្រក្រតី។ ជាហេតុធ្វើឲ្យរដូវមកមិនត្រឹមត្រូវទើបឈឺពោះ។
- អ្នកមិនអាចពិសារស្រាបានទេ បើចង់ពិសារដោយទប់មិនបាន អាចពិសារពីមួយកែវឬពីរកែវតែប៉ុណ្ណោះ មិនគួរឲ្យលើសនឹងឡើយ។
- អ្នកគួរតែរក្សាភាពកក់ក្តៅ ដោយត្រូវតែរក្សាភាពកក់ក្តៅក្នុងខ្លួនជានិច្ច(ផឹកទឹកក្តៅ)ព្រោះវាធ្វើឲ្យរដូវមកស្រួល។ បើនៅតែឈឺអ្នកអាចយកទឹកក្តៅមកស្អំពោះក៏បាន។
- អ្នកគួរតែហាត់ប្រាណ នៅពេលដែលជិតដល់ថ្ងៃមករដូវអ្នកអាចដើរឬហាត់ប្រាណតាមបែបផ្សេងៗ ដែលមានលក្ខណៈស្រាល។ ជារួមមក អ្នកអាចសាកល្បងតាមវិធីទាំងនេះបាននៅពេលមករដូវហើយឈឺពោះ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855