រយៈពេលយូរៗទៅ រាងកាយរបស់យើងក៏អាចសម្របខ្លួនទៅនឹងរបបអាហារដែលមានលក្ខណៈៗស្តង់ដារ និងមានកាឡូរីខ្ពស់រួចទៅហើយ។ នៅពេលយើងព្យាយាមបង្ខំខ្លួនឯងបញ្ឈប់ការញ៉ាំអាហារប្រចាំថ្ងៃដើម្បីសម្រកទម្ងន់ វាពិតជាមិនមានប្រសិទ្ធភាពគ្រប់ករណីនោះទេក្នុងការសម្រកទម្ងន់។ ខាងក្រោមនេះគឺជាអាហារពីរយ៉ាងដែលអាចជួយឲ្យអ្នកញ៉ាំទៅឆាប់ឆ្អែតបានយូរ និងបង្ការកុំឲ្យញ៉ាំអាហារច្រើនៗជ្រុលបាន។
ផ្លែប៉ោម
អ្នកជំនាញខាងអាហារូបត្ថម្ភបាននិយាយថា សារធាតុ Pectin ក្នុងផ្លែប៉ោមអាចធ្វើឲ្យយើងញ៉ាំទៅមានអារម្មណ៍ឆ្អែតបានយូរយ៉ាងហោចណាស់ ពីរបីម៉ោង និងចៀសផុតពីការញ៉ាំអាហារច្រើនៗនៅពេលក្រោយ។ វាក៏មានជាតិស្ករទាប និងជាតិសរសៃខ្ពស់ ដែលវាសុទ្ធតែជួយដល់ការសម្រកទម្ងន់បានទាំងអស់។
ស៊ុត
អាហារប្រភេទនេះផ្ទុកទៅដោយជីវជាតិចម្រុះ និងប្រូតេអ៊ីនថែមទៀត ដែលវាអាចជួយដល់ការរំលាយជាតិខ្លាញ់ បង្កើនការរំលាយអាហារ និងមិនឲ្យឆាប់ឃ្លាន។
យ៉ាអួក្រិក
នេះជាប្រភពនៃជាតិប្រូតេអ៊ីន និងកាលស្យូមដ៏អស្ចារ្យ ដែលអាចជួយឲ្យយើងញ៉ាំឆាប់ឆ្អែត ជំរុញដល់ការរំលាយជាតិខ្លាញ់ និងបង្កើតសាច់ដុំ៕