មនុស្សយើងភាគច្រើនតែងតែចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងកាហ្វេក្តៅ ឬតែក្តៅមួយពែងក្រោយពីភ្ញាក់ពីគេង។ ប៉ុន្តែនៅពេលយើងញ៉ាំទឹកវិញ យើងតែងតែចង់ញ៉ាំទឹកត្រជាក់។ ទោះបីជាយ៉ាងណាក៏ដោយ ការញ៉ាំទឹកក្តៅជាពិសេសនៅពេលព្រឹកវិញនោះ វាពិតជាមានអត្ថប្រយោជន៍ដល់ផ្លូវរំលាយអាហារ និងបញ្ចេញជាតិពុលពីក្នុងខ្លួន។
ខាងក្រោមនេះគឺជាហេតុផលដែលអ្នកគួរតែញ៉ាំទឹកក្តៅឧណ្ហៗព្រឹកឡើងពេលពោះទទេ៖
ច្រោះជាតិពុល
ទឹកក្តៅឧណ្ហៗមួយពែងរាល់ព្រឹកអាចលាងសម្អាតជាតិពុលពីក្នុងរាងកាយបាន។ ទឹក និងសារធាតុផ្សំៗនឹងជំរុញដល់ការរំលាយមូលេគុលរបស់អាហារក្នុងក្រពះ និងថែរក្សាផ្លូវរំលាយអាហារកាន់តែល្អ។ អ្នកក៏អាចញ៉ាំទឹកក្តៅបានដែរក្រោយពីញ៉ាំអាហាររួចដើម្បីជំនួយដល់ប្រព័ន្ធរំលាយអាហារ។
បង្កើនការរំលាយអាហារ
មិនយូរមិនឆាប់ មនុស្សយើងគ្រប់គ្នានឹងជួយបញ្ហាឈឺក្រពះ ឬចលនាពោះវៀនខ្សោយ។ ការញ៉ាំទឹកក្តៅឧណ្ហៗមួយកែវនៅពោះទទេព្រឹកឡើងនឹងជួយបង្កើនការរំលាយអាហារ ព្រមទាំងជួយឱ្យរាងកាយធ្វើការដូចធម្មតាវិញបានទៀត។
បំបាត់ការឈឺចាប់
គេជឿថា ទឹកក្តៅឧណ្ហៗគឺជាឱសថធម្មជាតិដ៏មានថាមពលខ្លាំងក្លាបំផុត ហើយក៏អាចបំបាត់ការឈឺចាប់ពេលមករដូវបានដែរ។ ជាតិក្តៅនឹងទៅបន្ធូរសាច់ដុំពោះដែលជាហេតុនាំឱ្យថយចុះដល់ការឈឺចាប់ ហើយវាក៏ល្អណាស់ដែរចំពោះការឈឺចាប់បែបរមួលគ្រប់ប្រភេទ ព្រោះវាទៅជំរុញដល់របត់ឈាមរត់ដើម្បីបន្ធូរសាច់ដុំ។
សម្រកទម្ងន់
បើសិនជាអ្នកត្រូវការញ៉ាំអាហារ អ្នកប្រហែលជាធ្លាប់លឺថា ការញ៉ាំទឹកក្តៅឧណ្ហៗមួយកែវនៅពេលព្រឹងនឹងជួយសម្រកទម្ងន់បាន។ ទាមពីតទឹកក្តៅជួយបង្កើនសីតុណ្ហភាពរាងកាយ និងសម្រួលដល់ការរំលាយអាហារ។ ហេតុដូច្នេះហើយ រាងកាយនឹងរំលាយជាតិខ្លាញ់កាន់តែច្រើន។ អ្នកនឹងទទួលបានប្រយោជន៍មួយទៅលើតម្រងនោម និងអាចបញ្ចេញជាតិពុលបានថែមទៀតផង។
ពង្រឹងដល់របត់ឈាមរត់
ការញ៉ាំទឹកក្តៅឧណ្ហៗនឹងធ្វើឱ្យរាងកាយគ្មានជាតិពុលដែលគ្រោះថ្នាក់។ ហេតុដូច្នេះហើយ ទើបវាពង្រឹងដល់របត់ឈាមរត់បាន។
បន្ថយភាពចាស់
ការចាស់មុនអាយុគឺជាសុបិន្តដ៏អាក្រក់របស់ស្ត្រីគ្រប់រូប។ សំណាងដែរ រឿងនេះអាចបង្ការបានតាមរយៈការញ៉ាំទឹកទឹកក្តៅឧណ្ហៗ។ វត្តមានជាតិពុលក្នុងរាងកាយនឹងបង្កើនល្បឿននៃភាពចាស់ ហើយចាប់តាំងពីទឹកក្តៅអាចបញ្ចេញជាតិពុលទាំងនេះបានមក វាក៏អាចបន្ថយដំណើរនៃភាពចាស់ និងបង្កើនភាពយឺតកាន់តែច្រើនដល់ស្បែកទៀតដែរ៕