តើថ្នាំសម្រកទម្ងន់ពិតជាមានប្រសិទ្ធភាពមែនឬ?
នៅពេលដែលអ្នកបន្ថយការញ៉ាំ និងគួបផ្សំជាមួយនឹងលំហាត់ប្រាណប្រចាំថ្ងៃ, ថ្នាំសម្រកទម្ងន់អាចជួយអ្នកដែលធាត់អោយប្រែក្លាយជាស្រកទម្ងន់ពិតមែន។ អ្នកដែលប្រើប្រាស់ថ្នាំអាចមិនមានអារម្មណ៍ឃ្លាន ឬពួកគេមានអារម្មណ៍ថាឆ្អែតបន្ទាប់ពីញ៉ាំអាហារក្នុងបរិមាណមួយតិចក៏ដោយ។

តើប្រភេទថ្នាំសម្រកទម្ងន់អ្វីដែលមានលក់នោះ?
ថ្នាំសម្រកទម្ងន់រួមមាន diethylpropion, benzphetamine, phendimetrazine, phentermine, mazindol, sibutramine និងorlistat។ Orlistat មានប្រសិទ្ធភាពដោយរក្សាខ្លួនរបស់អ្នកពីការកម្ទេចអាហារដែលមានជាតិខ្លាញ់ដែលអ្នកញ៉ាំ។ ប្រភេទថ្នាំសម្រកទម្ងន់ដទៃទៀតត្រូវបានគេជឿថាវាមានប្រសិទ្ធភាពដោយបន្ថយចំណង់នៃការញ៉ាំអាហារ។
ទោះបីជាថ្នាំបន្ថែមសម្រាប់ការសម្រកទម្ងន់នេះផ្សំពី ephedra, ephedrine ឬកាហ្វេអ៊ីនដែលអាចទិញបានដោយគ្មានវេជ្ជបញ្ជាក៏ដោយ, តែវាមិនត្រូវបានគេដឹងថាតើថ្នាំទាំងនេះមានសុវត្ថិភាពឬយ៉ាងណានោះទេ។ វាជារឿងសំខាន់ដើម្បីនិយាយជាមួយគ្រូពេទ្យរបស់អ្នកប្រសិនបើអ្នកកំពុងតែពិចារណាលេបថ្នាំសម្រកទម្ងន់ ឬប្រសិនបើអ្នកបានលេបវារួចរាល់ហើយនោះ។
តើថ្នាំសម្រកទម្ងន់ដែលមានវេជ្ជបញ្ជាត្រូវបានគេប្រើប្រាស់ទៅលើអ្នកដែលលើសទម្ងន់បន្តិចមែនទេ?
ទេ។ ថ្នាំសម្រកទម្ងន់គឺសម្រាប់តែលើអ្នកដែលធាត់ខ្លាំងប៉ុណ្ណោះ។ ភាគច្រើននៃថ្នាំនេះត្រូវបានគេសម្គាល់ទៅលើអ្នកដែលមានលើសទម្ងន់ ២០% ឬលើសពីសន្ទស្សន៍នៃទម្ងន់ខ្លួនតែប៉ុណ្ណោះ។ សន្ទស្សន៍នៃទម្ងន់ខ្លួនគឺជារង្វាស់មួយនៃទម្ងន់ និងកម្ពស់របស់អ្នក។ គ្រូពេទ្យអាចប្រាប់អ្នកថាតើថ្នាំសម្រកទម្ងន់នេះអាចមានសារៈប្រយោជន៍សម្រាប់អ្នកឬយ៉ាងណា។

តើមានផលប៉ះពាល់អ្វីទេពីការប្រើប្រាស់ថ្នាំសម្រកទម្ងន់នេះ?
ប្រាកដណាស់, មានផលប៉ះពាល់ដែលត្រូវបានផ្សារភ្ជាប់នឹងថ្នាំសម្រកទម្ងន់នេះ។ ផលប៉ះពាល់ជាទូទៅអាចរួមមាន៖
– តក់ស្លុត
– ឆាប់ខឹង
– ឈឺក្បាល
– ស្ងួតមាត់
– ចង្អោរ
– ទល់លាមក
– ឈឺពោះ
– រាគ
– បញ្ហានៃការគេង(ដូចជាគេងមិនលក់ និងយល់សប្តិច្រើន)
Orlistat អាចបណ្តាលអោយផោមញឹក ឬមិនអាចគ្រប់គ្រងចលនានៃការបត់ជើងបាន, រាគ និងលាមកអន្ធិលៗ។ បរិមាណដ៏តិចនៃ Orlistat ដែលអាចទិញដោយគ្មានវេជ្ជបញ្ជានោះគឺអាចធ្វើទៅបាន។ ក្នុងខែ ឧសភា ឆ្នាំ២០១០, សមាគមន៍ចំណីអាហារ និងឪសថអាមេរិកបានផ្សាយការព្រមានថ្មីអំពីការប្រើប្រាស់ថ្នាំទោះមានវេជ្ជបញ្ជា ឬគ្មានក្តីនៃថ្នាំOrlistat នេះ។ ក្នុងករណីកម្រ, Orlistat អាចបណ្តាលអោយមានបញ្ហាថ្លើមធ្ងន់ធ្ងរទៀតផង។ សូមទាក់ទងទៅគ្រូពេទ្យភ្លាមៗប្រសិនបើអ្នកបានប្រើ Orlistat ហើយសម្គាល់ឃើញថាមានរោគសញ្ញាដូចខាងក្រោមនេះ៖
– រមាស់ស្បែក
– ភ្នែក ឬស្បែកលឿង
– ទឹកនោមប្រែក្លាយជាល្អក
– លាមកស្លេក
– បាត់បង់ចំណង់នៃការញ៉ាំអាហារ
– ឈឺពោះ
ជួនកាល ថ្នាំសម្រកទម្ងន់ដទៃទៀតអាចមានផលប៉ះពាល់ធ្ងន់ធ្ងរផងដែរដូចជា លើសឈាមជាដើម។ គ្រូពេទ្យអាចប្រាប់អ្នកបន្ថែមអំពីផលប៉ះពាល់នេះ។
តើខ្ញុំអាចជៀសវាងការឡើងទម្ងន់នេះយ៉ាងដូចម្តេចនៅពេលដែលខ្ញុំឈប់ការប្រើប្រាស់ថ្នាំនោះ?
មិនមានការព្យាបាលដែលស្រួលសម្រាប់ការឡើងទម្ងន់នោះទេ។ ថ្នាំសម្រកទម្ងន់អាចជួយអ្នកពីជំហានដំបូង, ប៉ុន្តែនៅពេលដែលអ្នកឈប់ប្រើវា, ទម្ងន់ដែលបាត់បង់អាចនឹងមានត្រឡប់មកវិញ។ ដើម្បីរក្សាកុំអោយឡើងទម្ងន់, អ្នកត្រូវតែញ៉ាំអាហារដែលផ្តល់នូវសុខភាព និងធ្វើលំហាត់ប្រាណជាប្រចាំ។ អ្នកត្រូវតែបន្តទម្លាប់របៀបនេះរហូតទោះបីជាអ្នកឈប់ប្រើថ្នាំក៏ដោយ។ សូមចាំថា ការសម្រកទម្ងន់ និងការរក្សាវាអោយនៅរបៀបនេះគឺជាសកម្មភាពមួយយូរអង្វែង។
តើខ្ញុំចាំបាច់ត្រូវតែប្រើថ្នាំសម្រកទម្ងន់នេះមែនទេដើម្បីសម្រកទម្ងន់?
ទេ។ ប្រសិនបើអ្នកសម្រេចថាថ្នាំសម្រកទម្ងន់មិនសាកសមសម្រាប់អ្នក, អ្នកអាចនៅតែទៅដល់ការសម្រកទម្ងន់នេះ។ វាជារឿងសំខាន់ដើម្បីធ្វើអោយរីកចម្រើននៃទម្លាប់នៃការញ៉ាំ, ប៉ុន្តែសូមកុំរំពឹងទុកទៅនឹងការប្រែប្រួលអ្វីនៅកណ្តាលអាធ្រាតអោយសោះ។ សូមចាប់ផ្តើមដោយគ្រប់គ្រងខ្លួនអ្នកទៅនឹងការញ៉ាំដោយមិនធ្វើអ្វីផ្សេងក្នុងអំឡុងពេលតែមួយ។ ឧទាហរណ៍, សូមកុំញ៉ាំស្របពេលដែលអ្នកមើលទូរទស្សន៍នោះ។ សំដៅទៅលើការញ៉ាំតែមួយមុខគត់បានហើយ។ សូមញ៉ាំវាយឺតៗ។
បន្ទាប់មក, សូមផ្លាស់ប្តូរនូវអ្វី និងបរិមាណដែលអ្នកញ៉ាំ។ គ្រូពេទ្យអាចជួយអ្នកបង្កើតនូវគម្រោងនៃអាហារដែលមានកាឡូរីទាបដែលនឹងជួយអ្នកអោយស្រកទម្ងន់។
វាជារឿងសំខាន់ដើម្បីអោយខ្លួនក្លាយជាសកម្មនោះ។ គោលដៅដ៏ល្អសម្រាប់មនុស្សគឺធ្វើលំហាត់ប្រាណយ៉ាងតិចណាស់៣០នាទី, ៤ ទៅ៦ដងក្នុងមួយសប្តាហ៍។ លំហាត់ប្រាណទៀងទាត់ជួយអ្នកអោយដុតកាឡូរីបានលឿន, ទោះបីជាអ្នកនៅអង្គុយមួយកន្លែងក៏ដោយ។ លំហាត់ប្រាណក៏ជួយដុតខ្លាញ់ និងធ្វើអោយសាច់ដុំរឹងមាំផងដែរ។
ការធ្វើលំហាត់ប្រាណបង្កើនចង្វាក់បេះដូង និងជួយដុតកាឡូរី។ ការធ្វើលំហាត់ប្រាណរួមមាន ការហែលទឹក, ដើរញាប់ៗ ឬជិះកង់ជាដើម។ ការធ្វើលំហាត់ប្រាណម្យ៉ាងទៀតដូចជា រង់ចាំរថភ្លើយ គឺល្អផងដែរដោយសារតែវាបន្ថែមដល់ម៉ាសនៃសាច់ដុំ។ សាច់ដុំដុតកាឡូរីលឿនជាងដុតខ្លាញ់។
សូមប្រាកដថាពិនិត្យជាមួយនឹងគ្រូពេទ្យរបស់អ្នកមុននឹងអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណ។ គាត់អាចជួយអ្នកបង្កើតនូវគម្រោងនៃលំហាត់ប្រាណដែលនឹងជួយអ្នកអោយឆាប់ឈានទៅដល់គោលដៅរបស់អ្នកដែលចង់បាន។
